សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយប៊ែលធី ទំនាក់ទំនង អន្តរជាតិ រៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០ (3rd BICC 2020) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ ការរៀបចំសម្រាប់ជីវិតសិក្សានៅបរទេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី​ ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមព្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សន្និសីទដ៏គួរឲ្យស្ញប់ស្ញែងនេះ គឺមានការចូលរួមពី ២០ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដៃគូមកពី ១៣ ប្រទេសជុំវិញពិភពលោក និងសិស្សប៊ែលធីថ្នាក់ទី១២ចំនួន ៣៧០០នាក់។

 

សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០២០ បានផ្តល់ជាវេទិកាជូនដល់គ្រឹះស្ថានឧត្តមសិក្សាជុំវិញពិភពលោកសម្រាប់បង្កើតឱកាសដល់សិស្ស­­-និស្សិតកម្ពុជាឲ្យមានបទពិសោធន៍ផ្នែកការសិក្សាតាមរយៈកម្មវិធីផ្លាស់ផ្តូរសិស្ស-និស្សិត និងការសិក្សាក្រៅប្រទេស។ សន្និសីទនេះក៏បានផ្តល់នូវ ឱកាសដ៏ទូលំទូលាយជូនដល់ដៃគូវិស័យអប់រំ ក្នុងការចុះអនុស្សារណៈយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក៏ដូចជាការចែករំលែកព័ត៌មានផ្សេងៗអំពីកម្មវិធីសិក្សា​ វគ្គសិក្សា ទីតាំង​ចំណាយការរស់នៅ និងព័ត៌មានផ្សេងៗទៀតជាពិសេសការផ្តល់អាហារូបករណ៏ទៅសិក្សានៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកម្មវិធី។ សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី​ ឆ្នាំ២០២០ នេះជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image News Image News Image News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង សរុបប្រមាណជាង ២,០៦៥នាក់
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
18/Jan/2025
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
16/Jan/2025
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស ១ឆ្នាំ...
15/Jan/2025
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ (វេនសៅរ៍-អាទិត្យ) នៃស...
11/Jan/2025
News Image
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង”
10/Jan/2025
News Image
📚 បវេសនកាលថ្មី ឆ្នាំសិក្សា២០២៤-២០២៥ ចូលរៀនលើកទី២ សម្រាប់ថ្នាក់បរិញ្ញា...
02/Jan/2025
News Image
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាសទី១ វេនសៅរ៍-អាទិត្យ នៃសាក...
29/Dec/2024
News Image
បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
28/Dec/2024
News Image
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ប៊...
26/Dec/2024
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន...
21/Dec/2024
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត