សាលាប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) បានរៀបចំពិធីសែនសុំម្ចាស់ទឹកដីសង្កត់គ្រឹះបើកការដ្ឋានសាងសង់អគារបន្ថែមខាងក្រោយមានកំពស់៩ជាន់
សាលាប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) បានរៀបចំពិធីសែនសុំម្ចាស់ទឹកដីសង្កត់គ្រឹះបើកការដ្ឋានសាងសង់អគារបន្ថែមខាងក្រោយមានកំពស់៩ជាន់ដែលសាងសង់ដោយក្រុមហ៊ុន ប៊ែលធី សំណង់។ កម្មពិធីនេះចូលរួមដោយឯឧ.លីសុវណ្ណ អគ្គនាយករងទទួលបន្ទុក ប៊ែលធី សំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯឧ.បណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកការិយាល័យ ប៊ែលធីសំណង់ផងដែរ
នាព្រឹកថ្ងៃចន្ទ 12 កើត ខែភទ្របទ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី14 ខែតុលា ឆ្នាំ២០២4។