កិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១០ នៅការិយាល័យកណ្តាលនៃប៊ែលធី គ្រុប មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធី គ្រុប និងវត្តមានថ្នាក់ដឹកនាំក្រោមឱវាទរួមមាន ជំនួយការឯកឧត្តមអគ្គនាយក លោក អ្នកស្រីប្រធាន និងអនុប្រធានការិយាល័យលោកនាយក និង នាយករងសាខានៃ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។ ក្នុង នោះ កិច្ចប្រជុំបូកសរុបការងារប្រចាំខែបានសង្កត់ធ្ងន់ទៅលើចំណុច ៥សំខាន់ៗ៖ ១-កំណត់ហេតុប្រជុំលើកមុន។ ២-មតិ/យោបល់របស់សមាជិកអង្គប្រជុំ។ ៣-ការរៀបចំបង្កើតក្រុមកាយរិទ្ធិ។ ៤-មតិបូកសរុប របស់ឯកឧត្តមអគ្គនាយក។ ៥-ពិសាអាហារសាមគ្គី។ កិច្ចប្រជុំបានចាប់ផ្តើមដំណើរការពីម៉ោង៥:០០នាទីរសៀល និងបញ្ចប់នៅម៉ោង៩:៣០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ។ |