សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាននាំយកថវិកាជួយ
ឧបត្ថម្ភកងទ័ពឈរជើងនៅតំបន់ប្រាសាទព្រះវិហារ
ឯកឧត្តម ហូ សិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយកខុទ្ធកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា, អមដំណើរដោយ ឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, ឯកឧត្តម សេង ផល្លី ប្រធានសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី, អនុប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជាអគ្គនាយកប៊ែលធីគ្រុប ព្រមទាំង សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, បានដឹកនាំគណៈប្រតិភូទៅកាន់តំបន់ព្រះវិហាររយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ខែវិច្ឆិកា ឆ្នាំ២០០៩ ដើម្បីនាំយកថវិការសរុបចំនួន ១១៥.១១៧.៩០០ រៀល (មួយរយដប់ប្រាំលាន មួយសែន មួយម៉ឺន ប្រាំពីរពាន់ ប្រាំបួនរយរៀល) ។ ក្នុងនោះវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១៧.៣១៣.២០០ រៀល ដែលជាការរួមចំណែករបស់ គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំង៧សាខា សម្រាប់ចូលរួមឧបត្ថម្ភដល់កងទ័ពឈរជើងការពារ នៅសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាការពារមាតុភូមិកម្ពុជា។ |