កិច្ចប្រជុំបូកសរុបការងារប្រចាំខែ របស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅការិយាល័យកណ្តាលនៃប៊ែលធី គ្រុប មានប្រារព្ធកិច្ចប្រជុំបូកសរុប ការងារប្រចាំខែក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធី គ្រុប និងវត្តមានថ្នាក់ដឹកនាំក្រោមឱវាទរួមមាន ជំនួយការឯកឧត្តមអគ្គនាយក លោក អ្នកស្រីប្រធាន និងអនុប្ប្រធានការិយាល័យ លោកនាយក និងនាយករងសាខានៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។
ក្នុងនោះកិច្ចប្រជុំបូកសរុបការងារប្រចាំខែបានសង្កត់ធ្ងន់ទៅលើចំណុចបីសំខាន់ៗ៖
- មតិយោបល់របស់ អង្គប្រជុំ។
- លទ្ធផលនៃដំណើរ ទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស។
- ការចាប់ផ្តើមចុះឈ្មោះទទួលសិស្ស ដែលចង់ទៅសិក្សា នៅចក្រភពអង់គ្លេស និងគ្រោងនឹង បើកដំណើរការមជ្ឈមណ្ឌលប្រឡង ICDL និង Password។
កិច្ចប្រជុំបានចាប់ផ្តើមដំណើរការពីម៉ោង ៥:១៥នាទីរសៀល និងបញ្ចប់នៅម៉ោង ៨:១៥នាទីល្ងាច នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយក្រៃលែង។