ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១
ជំនាន់ទី១ និងថ្នាក់បរិញ្ញាបត្ររងជំនាន់ទី៣
កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ នៅការិយាល័យកណ្តាល នៃប៊ែលធីគ្រុប(អូរឬស្សី) បានរៀបចំការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១ ឯកទេសអប់រំភាសាអង់គ្លេស ចំនួន២៧នាក់(ស្រី១៣នាក់) និងថ្នាក់បរិញ្ញាបត្ររងជំនាន់ទី៣ ឯកទេសអក្សរសាស្រ្តអង់គ្លេស ចំនួន១៦នាក់(ស្រី៥នាក់) ដោយមានការចូលរួមត្រួតពិនិត្យពី ឯកឧត្តម លី សុមនី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ។