កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំចាស់(២០០៨-២០០៩)
និងលើកទិសដៅឆ្នាំថ្មី (២០០៩-២០១០)
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ នៅការិយាល័យកណ្តាល នៃប៊ែលធីគ្រុប (អូរឫស្សី) មានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារអនុវត្តឆ្នាំចាស់ និងផែនការអនុវត្តសំរាប់ឆ្នាំថ្មី (២០០៩-២០១០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងការអញ្ជើញចូលរួមពីលោក អ្នកស្រី ប្រធាន អនុប្រធាន ការិយាល័យ លោក នាយក នាយករងសាខា វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ព្រមទាំងវត្តមានលោកគ្រូ អ្នកគ្រូទាំងអស់។