ពិធីបើកបវេសនកាលចំណេះទូទៅ និងវគ្គថ្មីភាសាអង់គ្លេស ឆ្នាំសិក្សា២០០៩-២០១០
កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៩ នៅការិយាល័យកណ្តាលនៃប៊ែលធីគ្រុប (អូរឫស្សី) អគារលេខ ២៥A ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានប្រារព្ធពិធីបើកបវេសនកាលចំណេះទូទៅឆ្នាំសិក្សា២០០៩-២០១០ និងវគ្គថ្មីភាសាអង់គ្លេសជំនាន់ទី១៣ ព្រមទាំងប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេស Level 12 និងជូនលិខិតសរសើរដល់សិស្ស ពូកែទូទាំងរាជធានីភ្នំពេញដែលពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ាន បូរ៉ាត អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា និងជាទីប្រឹក្សាផ្ទាល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និង នាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ លោក ជា ជាតិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងមានការអញ្ជើញ ចូលរួមពីមន្ត្រីអប់រំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។ |