ពិធីប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី៣
ដល់និស្សិត (២០០៧-២០០៨)
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅការិយាល័យកណ្តាលនៃ ប៊ែលធីគ្រុប(អូរឬស្សី) មានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដល់និស្សិត ផ្នែកភាសាអង់គ្លេសចំនួន ៩៤នាក់ ក្នុងនោះនារី ៣៨នាក់ បានប្រឡងបញ្ចប់ និងជាប់ជាស្ថាពរគ្រប់មុខវិជ្ជានាឆ្នាំសិក្សា ២០០៧-២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋ តិច សំណាង អគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថាន ប៊ែលធី ទាំងអស់។