ការចូលរួមឧបត្ថម្ភថវិកា ដល់កងកម្លាំងប្រដាប់អាវុធ
ដែលឈរជើងការពារ នៅតំបន់ប្រាសាទព្រះវិហារ
ដោយមានការស្នើសុំ ចូលរួមជួយឧបត្ថម្ភថវិកា ដល់កម្លាំងប្រដាប់អាវុធ ដែលឈរជើង ការពារនៅតំបន់ព្រះវិហារ របស់សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងដោយមានការរួមចំណែក ពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត ទាំងអស់ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិបានចូលរួមចំណែក ប្រមូលថវិកា ជួយឧបត្ថម្ភ ដល់កម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារនៅ តំបន់ព្រះវិហារ។
ក្នុងនោះថវិកាត្រូវបានប្រមូលចំនួនបីលើក៖
លើកទី១៖ ចំនួន ១៥.០០០.០០០ រៀល (១៥លានរៀល)
លើកទី២៖ ចំនួន ១៤.០០០.០០០ រៀល (១៤លានរៀល)
លើកទី៣៖ ចំនួន ១៧.០០០.០០០ រៀល (១៧លានរៀល)
ថវិកាលើកទី១ ត្រូវបានប្រគល់ទៅអោយលោក សយ សុភាព អ្នកយកព័ត៌មានទូរទស្សន៍ CTN និងជាបណ្ណាធិការសារព័ត៌មាន ដើមអំពិល និងថវិកាលើកទី២ និងទី៣ ត្រូវបានប្រគល់ទៅអោយ សមាគមគ្រឹះស្ថានឧត្តម សិក្សាកម្ពុជាដើម្បីទិញសម្ភារៈ ប្រើប្រាស់ និងគ្រឿងហូបចុកយកទៅចែកជូន កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ។