
ទស្សនកិច្ចសិក្សា គឺជាសកម្មភាពបង្រៀន និងរៀនរបស់គ្រូ និងសិស្សនៅក្រៅថ្នាក់។ សកម្មភាពសិក្សាក្រៅថ្នាក់ គឺជាសេវាអប់រំមួយក្នុងចំណោមសេវាអប់រំនានា ដែលមានតួនាទីសំខាន់ ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ការពង្រីក និងពង្រឹងរបស់សិស្ស។ ដំណើរសិក្សាដល់ ទីកន្លែងបានជួយអោយសិស្ស មានការជក់ចិត្តដិតអារម្មណ៍ ហើយបង្កើនការចងចាំ នូវអ្វីដែលពួកគេបានឃើញ បានជួបប្រទះក្នុងពេល ទស្សនកិច្ចសិក្សា និងពង្រីកនូវការយល់ ដឹងអោយកាន់តែទូលំទូលាយ។ លើសពីនេះទៀតទស្សនកិច្ចសិក្សា អាចធ្វើអោយសិស្សមាន ទំនាក់ទំនងល្អ និងសាមគ្គីភាពខ្ពស់ជាមួយគ្នា។
ទីកន្លែងដែលយើងត្រូវនាំ សិស្សទៅធ្វើទស្សន កិច្ចសិក្សារួមមានៈ រមណីយដ្ឋានទេសចរ មជ្ឈមណ្ឌលវប្បធម៌ សិល្បៈ ឬជាកន្លែងដែលជាប់ទាក់ទងទៅ នឹងប្រវត្តិសាស្ត្រ សង្គមនានាមាន សារមន្ទីរជាតិ ព្រះបរមរាជវាំង សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង និងជើងឯក ព្រមទាំងកន្លែងសំខាន់ៗ ផ្សេងទៀតនៅទូទាំងប្រទេស។
ក្រោយពីទស្សនកិច្ចសិក្សា សិស្សត្រូវបានអោយសរសេរ របាយការណ៍អំពីដំណើរការ និងលទ្ធផលទស្សនកិច្ចសិក្សា រួចត្រូវប្រមូលយកមកកែដាក់ពិន្ទុ និងដំកល់ទុកជា ឯកសាររបស់សាខា។
*កម្មវិធីទស្សនកិច្ចសិក្សាត្រូវបានកំណត់សម្រាប់រៀងរាល់ឆ្នាំដូចខាងក្រោមៈ
១. ថ្នាក់ខ្មែរទី៤ + ៥ និង Level 4 + 5 គ្រប់សាខាទស្សនកិច្ចសិក្សា នៅព្រះបរមរាជវាំង
|
|
២. ថ្នាក់ខ្មែរទី៦ និង Level 6 គ្រប់សាខាទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ។
|
៣. ថ្នាក់ខ្មែរទី៧ និង Level 7 គ្រប់សាខាទស្សនកិច្ចសិក្សា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
|
៤. ថ្នាក់ខ្មែរទី៨ និង Level 8 គ្រប់សាខាទស្សនកិច្ចសិក្សា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក
|
៥. ថ្នាក់ខ្មែរទី៩ និង Level 9 គ្រប់សាខាទស្សនកិច្ចសិក្សា នៅភ្នំតាម៉ៅ
|
៦. ថ្នាក់ខ្មែរទី១០ និង Level 10 គ្រប់សាខាទស្សនកិច្ចសិក្សា នៅភ្នំឧត្តដុង្គ
|
៧. ថ្នាក់ខ្មែរទី១១ និង Level 11 គ្រប់សាខាទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានគីរីរម្យ
|
៨. ថ្នាក់ខ្មែរទី១២ និង Level 12 គ្រប់សាខាទស្សនកិច្ចសិក្សា នៅប្រាសាទសម្បូរព្រៃគុក
|