Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៨-ថ្នាក់​ភាសា​អង់គ្លេស​​កម្រិតមធ្យមនិង កម្រិតខ្ពស់ (Level 07-12)

ក-អំពី​ថ្នាក់​​អង់គ្លេសសំរាប់​មនុស្ស​ពេញ​វ័យ

ជា​ថ្នាក់​សំរាប់​ មនុស្ស​ពេញ​វ័យ​ ឬ​មនុស្ស​ចាស់​សិក្សា​រយះ​ពេល​៣ឆ្នាំ​ ​ចាប់​ពី​ Level 7-12 ​។​ កម្ម​វិធី​សិក្សា​ថ្មី​ សៀវ​ភៅ​ថ្មី​ បោះ​ពុម្ព​ឆ្នាំ​២០០៨​ នៅ​សហ​រដ្ឋ​អាមេ​រិក​ ដោយ​សិក្សា​ផ្តោត​ ទៅ​លើ​ជំនាញ​ដាច់​ ដោយ​ឡែកៗ​ រួម​មាន​ ជំនាញ​សំខាន់​ៗ​គឺៈ​ ការ​ស្តាប់​ ការ​អាន​ ការ​សរសេរ ការ​និយាយ​​ និង​វេយ្យា​ករណ៍ ព្រម​ទាំង​មាន​កម្ម​វិធី​ LCD​ ដែល​ធើ្វ​អោយ​អ្នក​សិក្សា​ ឆាប់​យល់​ឆាប់​ចេះ​​និង​មាន​សម​ត្ថភាព​កំរិត​អន្តរ​ជាតិ​ យ៉ាង​ពិត​ប្រាកដ​។​ ជា​ពិសេស​ទៅ​ទៀត​ កម្ម​វិធី​សិក្សា​មាន​លក្ខណៈ​តំរង់​ទិស​ ទៅ​រក​ការ​ប្រឡង​ TOEFL​ ដែល​ធ្វើ​អោយ​អ្នក​សិក្សា​ មាន​សមត្ថភាព ​ខ្ពស់​ ក្នុង​ការ​ប្រឡង​ TOEFL ​សំរាប់​ការ​ស្វែង​រក​ អាហា​រូប​ករណ៍​​ អន្តរ​ជាតិ​ផ្សេងៗ​ រឺបន្ត​ការ​សិក្សា​ នៅ​ក្រៅ​ប្រ​ទេស​ ជា​ពិសេស​ នៅ​សហ​រដ្ឋ​អាមេរិក​។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​នេះ​ សិស្ស​នឹង​អាច​ ចេះ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ ភាសា​អង់គ្លស​កំរិត​ឧត្តម​ និង​ក្រោយ​ឧត្តម​ សំរាប់​ធ្វើ​ការ​ទំនាក់​ទំនង​ ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជាតិ ។

ពេល​បញ្ចប់​Level 12​ (High-Advance​ Level) សិស្ស​ត្រូវ​ទទួល​បាន​ វិញ្ញា​បនបត្រ​បញ្ជាក់​ការ​សិក្សា​កំរិត​ក្នុង​ប្រទេស​ ដែល​ចេញ​ដោយ​ ប៊ែល​ធី​ Head Office​ ។​ ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ សិស្ស​អាច​ប្រឡង​យក​ វិញ្ញាបន​បត្រ​កំរិត​អន្តរ​ជាតិ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ជាង​ ១៣០​ ប្រទេស​ តាម​រយៈ​ការ​ប្រឡង​ថូ​ហ្វល​(TOEFL​ Test)​នៅ​ ប៊ែល​ធី ដោយ​ផ្ទាល់​តែ​ម្តង។

បញ្ជាក់ៈ​ សំរាប់​ការប្រឡង​បញ្ចប់​កំរិត​Level12 សិស្ស Level12​ ទាំង​អស់​ត្រូវ​មក​ប្រឡង​នៅ​ការិយាល័យ​កណ្ណាល​ដោយ​កំណត់​ពេល​ប្រឡង​តែ​មួយ​ពេល​។ វិញ្ញា​សារ​ប្រ​ឡងចូល (TOEFL)​ ព្រមទាំងកំ​ណែ​ដាក់​ពិន្ទុ​​និង​ ការ​ចេញ​វិញ្ញា​បន​បត្រ​ ត្រូវ​បាន​រៀប​ចំ​ដោយ​អង្គ​ការ​ ETS (Educational​ Testing​ Service)​ ដែល​មាន​ទី​តាំង​នៅ​សហ​រដ្ឋ​អា​មេរិក។

ខ-អំពីគ្រូបង្រៀន

សាលា​ ប៊ែល​ធី​ អន្តរជាតិ​ មាន​គ្រូប​ង្រៀន​ដែល​មាន​សញ្ញា​បត្រ​គរុកោសល្យ​ និង​បរិញ្ញាបត្រ​ហើយ​គ្រូ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-អំពីថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ​របស់​សាលា​ ប៊ែលធី​ មាន​ម៉ា​ស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាម៉េរ៉ា​សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស​និង​ការ​បង្រៀន​របស់​គ្រូ​។​ សាលា​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ២០​ ទៅ​២៥​ នាក់​ ក្នុង​មួយ​ថ្នាក់​ ហើយ​បង្កើត ​និង​ពង្រឹង​បរិ​យា​កាស​និយាយ​​ភាសា​អង់​គ្លេស​ទាំង​នៅ​ក្នុង​ ថ្នាក់​ និង​ ក្នុង​បរិ​វេណ​វិទ្យា​ស្ថាន​ ដោយ​ចាប់​ពី​​ Level 7-12​ សិស្ស​ត្រូវ​និយាយ​ភាសា​អង់គ្លេស​ 100%។

ឃ-សម្ភារៈរូបវន្ត

សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​កំរិតទី​៧ (Level 7 )​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​សារ​មន្ទីរ​ជាតិ ​កំរិត​៨​ និង​កំរិតទី​៩​ (Level 8​ & 9​) ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ហើយ​កំរិត​ទី១០​​ កំរិត​១១​ និង​កំរិត​ទី១២​ (Level 10​, 11​ & 12​) ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ ក្នុង​មួយ​ឆ្នាំ​ម្តង​​ ជា​រៀង​រាល់​ឆ្នាំ។​ ក្រោយ​​​​​​​​ការ​​ធ្វើ​ទស្សន​កិច្ច​សិក្សា​​សិស្ស​ត្រូវ​សរសេរ​រៀប​រាប់​នូវ​ចំណាប់​ អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធ​ផល​ នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​​ជា​មួយ​ពិន្ទុ​ ប្រចាំ​ខែ។

ច-កម្មវិធីសិក្សា

សៀវ​ភៅ​សិក្សា​ ឯក​សារ​សិក្សា​ផ្សេងៗ​ និង​ឯក​សារ​បងៀន​ ត្រូវ​បាន​គាំទ្រ​ និង​ឧប​ត្ថម្ភ​ ដោយ​ក្រុម​ហ៊ុន​ McGRAW-HILL​ Education​ ដែល​ជា​ក្រុម​ហ៊ុន​សៀវ​ភៅ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​​សៀវ​ភៅ​ធំៗ​ នៅ​សហ​រដ្ឋ​អា​មេ​រិក ។

ពេល​បញ្ចប់​ការ​សិក្សា​​សិស្ស​នឹង​ទទួល​បាន​ វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​​កំរិត
High-Advance Level ។

ឆ-លក្ខណ្ឌ័​ចូល​រៀន

ធ្វើ​តេស្ត​​សរសេរ និង​និយាយ​(Writing and Speaking) វាស់​ស្ទង់​សមត្ថ​ភាព​ មុន​នឹង​ចូល​រៀនតាម​កំរិត​ថ្នាក់​នីមួយ​ៗ​ ។














ជ-សៀវភៅសិក្សា

កំរិត សៀភៅសិក្សា
-Listening & Speaking (Interaction Access)
-Reading (Interaction Access)
-Writing (Interaction Access)
-Grammar (Interaction Access)
-TV Program
-Listening & Speaking (Interaction 1)
-Reading (Interaction 1)
-Writing (Interaction 1)
-Grammar (Interaction 1)
-TV Program
-Listening & Speaking (Interaction 2)
-Reading (Interaction 2)
-Writing (Interaction 2)
-Grammar (Interaction 2)
-TV Program
១០ -Listening & Speaking (Mosaic 1)
-Reading (Mosaic 1)
-Writing (Mosaic 1)
-Grammar (Mosaic 1)
-TV Program
១១ -Listening & Speaking (Mosaic 2)
-Reading (Mosaic 2)
-Writing (Mosaic 2)
-Grammar (Mosaic 2)
-TV Program
១២ -Listening Skills, Speaking Skills, Reading Skills
-Effective Academic Writing
-TV Program

ឈ-អំពីតម្លៃ​សិក្សា ថ្នាក់​ភាសា​អង់គ្លេស​សំរាប់​មនុស្ស​ពេញ​វ័យ

ថ្នាក់ តម្លៃថ្នាក់ពេញម៉ោង តម្លៃថ្នាក់ក្រៅម៉ោង
៣ខែ ៦ខែ ៣ខែ ៦ខែ
7
$ 195
$ 370
$ 175
$ 330
8
$ 195 $ 370 $ 175 $ 330
9
$ 195 $ 370 $ 175 $ 330
10
$ 210
$ 400
$ 180 $ 340
11 $ 210 $ 400 $ 180 $ 340
12 $ 210 $ 400 $ 180 $ 340

ញ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ថ្នាក់​ភាសា​អង់គ្លេស​
សំរាប់​មនុស្ស​ពេញ​វ័យ
ថ្នាក់ពេញម៉ោង
សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ

ព្រឹក-៨:០០-១០:៣០
រសៀល-២:០០-៤:៣០
វគ្គសិក្សាប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែសីហា
-ខែឧសភា​ - ខែវិច្ឆិកា
-ខែសីហា - ខែកុម្ភៈ
-ខែវិច្ឆិកា​ - ខែឧសភា
ថ្នាក់ក្រៅម៉ោង
សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ

ល្ងាច-៥:៣០-៧:០០


វគ្គសិក្សាប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែសីហា
-ខែឧសភា​ - ខែវិច្ឆិកា
-ខែសីហា - ខែកុម្ភៈ
-ខែវិច្ឆិកា​ - ខែឧសភា

ដ-សញ្ញាបត្រ​ ថ្នាក់​ភាសា​អង់គ្លេស​សំរាប់​មនុស្ស​ពេញ​វ័យ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1815786