Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៧-ថ្នាក់​ភាសា​អង់គ្លេស​កម្រិតបឋម (Level 01-06)

ក-អំពីថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ

ជា​ថ្នាក់​សំរាប់​ កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ ៦ឆ្នាំ​ឡើង​ទៅ​ សិក្សា​រយៈ​ពេល​ ៣ឆ្នាំ​(ចាប់​ពី​ Level 1-6) ។​ កម្ម​វិធី​សិក្សា​ ផោ្តត​ទៅ​លើ​មូល​ដ្ឋាន​គ្រឹះ​ នៃ​ការ​ ស្តាប់​ ការ​និយាយ​ ការ​អាន​ ការ​សរសេរ​ ព្រម​ទាំង​មាន​បញ្ចូល​មុខ​វិជ្ជា​សិក្សា​សង្គម​ វេយ្យា​ករណ៍​ និង​មាន​កម្ម​វិធី​ សិក្សា​មើល​ទូរ​ទស្ស​ន៍​ VCD ​និង​ LCD ។​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​នេះ​ សិស្ស​និង​អាច​ចេះ​ ប្រើ​ប្រាស់​ភាសា​ អង់គ្លេស​ កំរិត​មធ្យម​ សំរាប់​ទំនាក់​ទំនង​ ទាំង​និយាយ​ ទាំង​​សរសេរ​ ។

ខ-អំពី​គ្រូប​ង្រៀន

សាលា ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​គ្រូប​ង្រៀន​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ និង​បរិញ្ញាបត្រ​ ហើយ​គ្រូ​មួយ​ចំនួន​ទៀត​ កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-អំពី​ថ្នាក់​រៀន

បន្ទប់​រៀន​នីមួយៗ​ របស់​វិទ្យាស្ថាន​ ប៊ែល​ធី​ មាន​ម៉ា​ស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាម៉េរ៉ា​សំរាប់​តាមដានការ​សិក្សា​និង​សកម្មភាព​ នានា​របស់​សិស្ស​ និង​ការ​បង្រៀន​របស់​គ្រូ។​ វិទ្យា​ស្ថាន​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ២០​ ទៅ​២៥​ នាក់​ ក្នុង​មួយ​ថ្នាក់​ ហើយ​បង្កើត ​និង​ពង្រឹង​បរិ​យា​កាស​ និយាយ​​ភាសា​អង់​គ្លេស​ទាំង​ នៅ​ក្នុង​ថ្នាក់​ និង​ ក្នុង​បរិ​វេណ​វិទ្យា​ស្ថាន​ ដោយ​ចាប់​ពី​ Level 1-3 អនុ​ញ្ញាត​ឲ្យ​សិស្ស​និយាយ​ភាសា​ខ្មែរ​ 50% និង​ ភាសា​អង់​គ្លេស​ 50%​ ចាប់​ពី​ Level 4-6 អនុ​ញ្ញាត​ឲ្យ​សិស្ស​និយាយ​ភាសា​ខ្មែរ​ 30% និង​ភាសា​អង់គ្លេស​ 70% ។

ឃ-សម្ភារៈរូបវន្ត

សាលា ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ង-ទស្សន​កិច្ច​សិក្សា

សិស្ស​ចាប់​ពី​កំរិតទី៤​ និង​កំរិតទី​៥​ (Level 4 & 5 )​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ព្រះ​បរម​រាជវាំង​​ ហើយ​កំរិត​៦​(Level 6 )​ ត្រូវ​បាន​ទៅ​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​សារ​មន្ទីរ​ជាតិ​ ក្នុង​មួយ​ឆ្នាំ​ម្តង​ ​ជា​រៀង​រាល់​ឆ្នាំ។​ ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​ សិក្សា​​សិស្ស​ត្រូវ​ សរសេរ​រៀប​រាប់​នូវ​ចំណាប់​ អារម្មណ៍​របស់​ខ្លួន​ អំពី​លទ្ធ​ផល​ នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-កម្ម​វិធី​សិក្សា

សៀវ​ភៅ​សិក្សា​ ឯក​សារ​សិក្សា​ផ្សេងៗ​ និង​ឯក​សារ​បង្រៀន​ ត្រូវ​បាន​គាំទ្រ​ និង​ឧប​ត្ថម្ភ​ ដោយ​ក្រុម​ហ៊ុន​ McGRAW-HILL​ Education ដែល​ជា​ក្រុម​ហ៊ុន​សៀវ​ភៅ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​សៀវ​ភៅ​ធំៗ​នៅ​សហ​រដ្ឋ​អា​មេ​រិក ។

ពេល​បញ្ចប់​ការ​សិក្សា​​សិស្ស​នឹង​ទទួល​បាន​ វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​កំរិត​
Young Learner Level ។

ឆ-ល័ក្ខណ្ឌ័​ចូល​រៀន

ធ្វើ​តេស្ត​​សរសេរ និង​និយាយ​(Writing and Speaking) វាស់​ស្ទង់​សមត្ថ​ភាព​ មុន​នឹង​ចូល​រៀនតាម​កំរិត​ថ្នាក់​នីមួយ​ៗ​ ។












ជ-សៀវភៅសិក្សា

ថ្នាក់ សៀភៅសិក្សា
-All of Us-1(SB & WB)
-Social Studies-1 and TV Program
-Grammar Zone-1
-All of Us-2(SB & WB)
-Social Studies-2 and TV Program
-Grammar Zone-2
-All of Us-3(SB & WB)
-Social Studies-3 and TV Program
-Grammar Zone-3
-All of Us-4(SB & WB)
-Social Studies-4 and TV Program
-Grammar Zone-4
-All of Us-5(SB & WB)
-Social Studies-5 and TV Program
-Grammar Zone-5
-All of Us-6(SB & WB)
-Social Studies-6 and TV Program
-Grammar Zone-6

ឈ-អំពី​តម្លៃ​សិក្សា ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ

កម្រិត តម្លៃថ្នាក់ពេញម៉ោង តម្លៃថ្នាក់ក្រៅម៉ោង
៣ខែ ៦ខែ ៣ខែ ៦ខែ
1 $ 175
$ 330
$ 160
$ 300
2 $ 175 $ 330 $ 160 $ 300
3 $ 175 $ 330 $ 160 $ 300
4 $ 185
$ 350
$ 170 $ 320
5 $ 185 $ 350 $ 170 $ 320
6 $ 185 $ 350 $ 170 $ 320

ញ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ថ្នាក់​ភាសា​អង់គ្លេស​
សម្រាប់​កុមារ
ថ្នាក់ពេញម៉ោង
សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ

ព្រឹក-៨:០០-១០:៣០
រសៀល-២:០០-៤:៣០
វគ្គសិក្សាប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែសីហា
-ខែឧសភា​ - ខែវិច្ឆិកា
-ខែសីហា - ខែកុម្ភៈ
-ខែវិច្ឆិកា​ - ខែឧសភា
ថ្នាក់ក្រៅម៉ោង
សិក្សាពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ

ល្ងាច-៥:៣០-៧:០០


វគ្គសិក្សាប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែសីហា
-ខែឧសភា​ - ខែវិច្ឆិកា
-ខែសីហា - ខែកុម្ភៈ
-ខែវិច្ឆិកា​ - ខែឧសភា

ដ-សញ្ញាបត្រ​ ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 10 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1814370