Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សា​លាប៊ែល​ធី ​អន្តរ​ជាតិ ​គឺ​ជា​គ្រឹះ​ស្ថាន​សិក្សា​អប់​រំ​ ឯក​ជន​មួយ​ដែល​បាន​ចាប់​បដិ​សន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​០១ ​ខែ​មក​រា ​ឆ្នាំ​២០០២​ និង​មាន​ទី​តាំង​អ​គារ​ លេខ​៧៧ ​ផ្លូវ​លេខ​១២៥ ​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា ​ក្រុង​ភ្នំ​ពេញ​ ហើយ​ឈ្មោះ​ប៊ែល​ធី​នេះ ​ត្រូវ​បាន​ផ្គុំ​ឡើង​ដោយ​៦​មុខ​វិ​ជ្ជា​ធំ​ៗដូច​ជា​ BEL ​មក​ពី​ពាក្យ​ Business, Economics, Law, ​និង TEI ​មក​ពី​ពាក្យ​ Tourism, English, Information Technology

ឯក​ឧ​ត្តម បណ្ឌិត ​លី ​ឆេង​អ​តី​ត​នា​យក​វិ​ទ្យា​ស្ថាន​ ឆេង ​ហៀរ​ ​និងជាទីប្រឹ​ក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ហើយ​បច្ចុ​ប្បន្ននេះគឺ​ជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និងជា​សា​កល​វិ​ទ្យា​ធិការ សាកលវិទ្យាល័យ ប៊ែលធី ​អន្តរ​ជាតិ​ ​ ហើយ​ក៏​ជា​ស្ថាប​និក​តែ​មួយ​គត់​ដែល​បាន​សាង​ស​ង់អ​គារ​នេះ​ឡើង​ ​ដោយ​ប្រើ​ប្រាស់​ធ​ន​ធាន​ផ្ទាល់​ខ្លួន​​ក្នុង​គោល​បំណ​ង​រួម​ចំ​ណែក​ បង្កើន​ធន​ធាន​មនុស្ស​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន ​សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន ​​សែន​  ជា​ប្រ​មុខ​ ដោយ​វិ​និ​យោគ​ទៅ​លើ​វិ​ស័យ​អប់​រំ ​និងដើម្បី​រួមចំ​ណែក​បំ​បាត់​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​  ដោយ​បាន​ប្រ​សិទ្ធ​នាម​អ​គារ​នេះ​ថា​ វិ​ទ្យា​ស្ថាន​ ឆេង ​ហៀរ​។ ​វិ​ទ្យា​ស្ថាន​ ​ឆេង ​ហៀរ ​ បាន​កំ​ណត់​យក​មុខ​វិជ្ជា​ភា​សា​ចិន​ ​ជា​ចំ​បង​  ព្រម​ទាំង​ចំ​ណេះ​ទូ​ទៅ​ខ្មែរ​  ភា​សា​អង់​គ្លេស​  និង​កុំ​ព្យូ​ទ័រ​។​ ​​ដើម្បី​ឆ្លើយ​តប​ទី​ផ្សារ​ការ​ងារ​ គណៈ​គ្រប់​គ្រង​វិ​ទ្យា​ស្ថាន​រ​ប​ស់​យើង​ក៏​បាន​ស​ម្រេច​ ចិត្ត​​ប្តូរ​ឈ្មោះ​ពី ​វិ​ទ្យា​ស្ថាន​ ​ឆេង ​ហៀរ ​ទៅ​ជា​ វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ ​វិញ​។

ដោយ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់  វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ ​តាម​អនុ​ក្រឹត្យ​របស់​រាជ​រដ្ឋា​ភិ​បាល  លេខ​១៣៨  អ​ន​ក្រ.​ ប​ក​ ចុះ​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១២ ហើយ​ អ​គារ​ដែល​មាន​ឈ្មោះ​វិ​ទ្យា​ស្ថាន​ទាំង​អស់ ​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​ទៅ​ជា​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ វិញ​ និង​មាន​កម្ម​វិ​ធី​សិក្សា​ ៥​ធំ​ៗ​ដូច​ជា​៖

. ចំ​ណេះ​ទូ​ទៅ​ ​(ថ្នាក់​ទី​១​  ដល់​ទី​១២​)  ​សិក្សា​តាម​កម្ម​វិ​ធី​ក្រ​សួង​អប់​រំ​ យុវ​ជន ​និង​កី​ឡា​ ដោយ​មាន​បន្ថែម​ភា​សា​អង់​គ្លេស​ និង​កុំ​ព្យូ​ទ័រ​។

. ភា​សា​អង់​គ្លេស​ទូ​ទៅ​ (​កម្រិត​ Preschool ​ដល់ Level 12) ​សិក្សា​ តាម​បែប​អា​មេ​រិក​កាំង​។  ចំ​ពោះ​សិស្ស​ Level 12​ ​ពេល​បញ្ចប់​ការ​សិក្សា ត្រូវ​ទ​ទួល​បាន​សញ្ញា​បត្រ​ភា​សា​អង់​គ្លេស​ប៊ែល​ធី​និង​វិ​ញ្ញា​បន​បត្រ​ភា​សា ​អង់​គ្លេស​កម្រិត​អន្តរ​ជាតិ​ TOEFL ​IELTS

. កម្មវិធីអភិវឌ្ឍបញ្ញា IMA

. វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ ​​មាន​ ១២​កម្ម​វិ​ធី​ សិក្សា​តាម​កម្ម​វិ​ធី​ថ្មី​ Microsoft Office 2010

. ថ្នាក់​ត្រៀម​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ (TOEFL & IELTS)​: ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​ទទួល​សិទ្ធិ​ និង​ច្បាប់​អនុ​ញ្ញាត​ឲ្យ​បើក​មជ្ឈ​មណ្ឌល​តេស្ត​ អន្តរ​ជាតិ​ជា​ផ្លូវ​ការ​ធំៗ​ចំ​នួន​ ពី​បណ្តា​ស្ថា​ប័ន​ភា​សា​អង់​គ្លេស​ជា​អន្តរ​ជាតិ​។

អា​ស្រ័យ​ដោយ​បាន​កំណ​ត់នូវ​មុខ​វិជ្ជា​សំខាន់ៗទៅអ​នាគ​ត ​គ​ណៈ​គ្រប់​គ្រង​រ​ប​ស់យើង​បាន​រៀប​ចំ​ប៊ែល​ធី​ស្តង់​ដារ​តាម​គំរូឯ​ក​ភាព​គ្នា​មួយ​ (BELTEI Standard) ​សម្រាប់​សា​លា​ប៊ែល​ធី​ទាំង​អស់​នៅ​គ្រប់​ទី​តាំង​ អនុ​វត្ត​តាម​គោល​ការណ៍​តែ​មួយ ​ថ្ងៃ​តែ​មួយ​ទៅ​លើ​ការ​ប្រ​ឡង​ប្រ​ចាំ​ខែ ​(Monthly Test) ​ប្រ​ចាំ​ត្រី​មាស​ (Midterm Test) ​ប្រ​ចាំ​ឆ​មាស​ (Semester Exam) ​ឯក​ភាព​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ ថ្នាក់​លើបទ​បញ្ជា​ផ្ទៃ​ក្នុង ​សេច​ក្តី​ណែ​នាំ​ លិ​ខិត​បទ​ដ្ឋាន​ផ្សេងៗ ​ថ្ងៃ​បើក​ប​វេ​សន​កាល​​ម្រាប់​ចំ​ណេះ​ទូ​ទៅ​ខ្មែរ ​ថ្ងៃ​បើក​វ​គ្គ​ថ្មី​ស​ម្រាប់​ភា​សាអ​ង់គ្លេស​ ឯ​ក​ភាព​ទៅ​លើ​ត​ម្លៃ សិក្សា​នៅ​គ្រប់​ទី​តាំង ​ឯក​ភាព​ទៅ​លើ​ឯក​សារ​ផ្សេងៗ​តាម​កម្រិត​ថ្នាក់​ តាម​កម្រិត​ Level ​ហើយ​ការ​អនុ​វត្ត​របស់​យើង​គឺ​ព្រម​ៗ​គ្នា​ តាម​គោល​ន​យោ​បាយ​ដឹក​នាំរ​ប​ស់គ​ណៈ​គ្រប់ គ្រង​ប៊ែល​ធី​ដែល​បាន​ដាក់​ចុះ​។

សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ ​បាន​ពង្រីក​សា​ខា​របស់​ខ្លួន​ចាប់​ពី​ទី​តាំង​ទី​១​ ដល់​ ១៩​ទី​តាំង​ ដោយ​អ​គារ​សិក្សា​ទាំង​អស់​មាន​កម្ពស់​៧​ជាន់​ ទៅ​៩​ជាន់​ និង​មាន​ជាន់​ ក្រោម​ដី​សម្រាប់​ធ្វើ​ជា​ ចំ​ណត​កង់​-​ម៉ូ​តូ ដែល​ជា​ក​ម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​និង​សាង​ស​ង់ដោយ​ ក្រុម​ហ៊ុន​ប៊ែល​ធី​សំ​ណង់ ​នៃ​ប៊ែល​ធី​ គ្រុប​។

ប៊ែលធីសាខាទី១ (គីរីរម្យ)


ស្ថិត​នៅ​អគារ​លេខ​ ៧៧ ផ្លូវ​ ១២៥ សង្កាត់​វាល​វង់​​ខណ្ឌ​ ៧​មករា​ ក្រុង​ភ្នំពេញ​ ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃទី​ ០១​ ខែ មករា​ ឆ្នាំ​ ២០០២​ ក្រោម​អធិប​តីភាព​ លោក​ អ៊ុំ ហឿង ប្រធាន​មន្ទីរ​អប់រំ​ យុវ​ជន​និង​កីឡា​រាជ​ធានី​ភ្នំពេញ​។ សាលា​ ប៊ែល​ធី​ទី១​ សង់​ឡើង​ពី​បេតុង​អាម៉េ​ (Reinforced Concrete) កំពស់​ ៥​ជាន់​ មាន​ ៤១​បន្ទប់​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​សា​ខា​ទី​២​ (ផ្សារ​​ទួលទំពូង​)


ស្ថិត​នៅ​អគារ​លេខ៣៤​​ ផ្លូវ៤៣២​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ​ ហើយ​គឺ​ជា​ទី​តាំង​ថ្មី​ ដែល​បាន​ប្តូរ​មក​ពី​ទី​តាំង​​ចាស់ (ប៊ែលធី​ ម៉ៅ​សេទុង​) ដែល​ស្ថិត​នៅ​អគារ​លេខ​ ១៨៩​ មហា​វិថី​ម៉ៅ​​សេទុង​ សង្កាត់​ទួល​ស្វាយ​ព្រៃ១​ ខណ្ឌ​ចំការ​មន​ ក្រុង​ភ្នំពេញ​​ ដែល​បាន​ ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី១៥​ ខែ​ឧសភា ឆ្នាំ២០០៤​ ប៉ុន្តែ​ត្រូវ​បាន​បិទ​ទៅ​វិញ​​នៅ​ថ្ងៃ​ទី៣០​ ខែសីហា​ ឆ្នាំ២០០៧​ ពី​ព្រោះ​កិច្ច​​សន្យា​​ត្រូវ​បាន​បញ្ចប់​​។​ សាលា​ ប៊ែល​ធី​ទី​២​ថ្មី បានសម្ពោធបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តី ការគណៈរដ្ឋមន្ត្រី អគ្គនាយក ប៊ែលធីគ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ។ សាល ប៊ែលធីទី២ នេះ​សង់​ឡើង​ពី​បេ​តុង​អាម៉េ​ (Reinforced Concrete) ​កំពស់​៧ជាន់​ មាន​៥២​បន្ទប់ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណតកង់-ម៉ូតូ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និង​សាង​សង់​ដោយ​ក្រុមហ៊ុន​​ប៊ែលធី​សំណង់​ នៃ​ប៊ែលធីគ្រុប​

ប៊ែល​ធី​សាខា​ទី​៣ ​(ដេអិន)


ស្ថិត​នៅ​អគារ​លេខ​ ៧A ផ្លូវ​២១៥​ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី៣​ ខណ្ឌ​ទួល​គោក​ ក្រុង​ភ្នំ​ពេញ​ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មេ​សា​ ឆ្នាំ​ ២០​០៥​ ក្រោម​ អធិប​តីភាព​ ឯក​ឧត្តម​ ម៉ប់​ សា​រិន អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ​។​សាលា ​ប៊ែល​ធី​ អន្តរ​ជាតិ​ ទី​៣​ សង់​ឡើង​ពី​បេ​តុង​អាម៉េ​(Reinforced Concrete) កំពស់​ ៥ជាន់​ មាន​៣២ បន្ទប់​ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និង​សាង​សង់​ដោយ​ក្រុមហ៊ុន​​ប៊ែលធី​សំណង់​ នៃ​ប៊ែលធីគ្រុប​

ប៊ែល​ធី​សាខា​ទី៤​ (ផ្សារ​ដើម​ថ្កូវ)


ស្ថិត​នៅ​អគារ​លេខ​ ៥៤​ ផ្លូវ​លេខ​ ៤៨៨​ សង្កាត់​ ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ ចំការ​មន​ ក្រុង​ភ្នំពេញ​ ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ សីហា​ ឆ្នាំ​ ២០០៦​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ កែប​ ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ។ សាលា ​ប៊ែល​ធី​ទី៤​ សង់​ឡើង​ពី​បេ​តុង​អាម៉េ​(Reinforced Concrete) កំពស់​ ៦ជាន់​ មាន​ ៤៥​បន្ទប់​ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​សាខា​ទី៥​ (ច្បារ​អំពៅ)


ស្ថិត​នៅ​អគារ​លេខ​ ៣៦ ផ្លូវ​ជាតិ​លេខ១​ សង្កាត់​ ច្បារ​អំពៅ​ ខណ្ឌ​ មាន​ជ័យ​ ក្រុង​ភ្នំពេញ ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃទី​ ០២​ ខែ​ សីហា​ ឆ្នាំ​ ២០០៧​ ក្រោម​អធិប​តី​ភាព​ ឯក​ឧត្តម​ ម៉ប់​ សារិន អភិ​បាល​រង​រាជ​ធានី​ ភ្នំពេញ​។ សាលា ​ប៊ែល​ធី​ទី៥​ សង់​ឡើងពី​បេ​តុង​អាម៉េ​(Reinforced Concrete) កំពស់​៦ជាន់​មាន​៥៥ បន្ទប់ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​យានជំនិះ​គ្រប់​ប្រភេទ​របស់​ សិស្ស​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែលធី​សាខា​ទី៦ ​(អូរ​ឫស្សី​)


ការិ​យា​ល័យ​កណ្តាល​(Head Office)
ស្ថិត​នៅ​អគារ​លេខ​ ២៥​A ផ្លូវលេខ​ ១០៥​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ​ ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃទី​០៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ក្រោម​អធិ​បតី​ភាព​ ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ កែប ជុតិ​មា ទីប្រឹ​ក្សា​ផ្ទាល់​សម្តច​ អគ្គ​មហា​សេនា​ បតី​តេជោ​ ហ៊ុន​សែន នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ ជា​អភិ​បាល​រាជ​ធានី​ភ្នំពេញ ។សាលា​ ប៊ែល​ធី​ទី៦​ សង់​ ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​៧ជាន់​ មាន​ ៦៣​បន្ទប់​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​សាខា​ទី៧​ (ពេទ្យ​លោក​សង្ឃ)


ស្ថិត​នៅ​អគារ​លេខ​ ៩៦ ផ្លូវលេខ​១៦០​ កែង​ ២៦៥​ សង្កាត់​ ទឹក​ល្អក់២​ ខណ្ឌ​ទួល​គោក​ ក្រុង​ភ្នំពេញ​ ដែល​បាន​សម្ពោធ​បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃទី​ ១៣​ ខែ​ តុលា​ ឆ្នាំ​២០០៨​ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ អគ្គ​នាយក​ប៊ែល​ធី​គ្រុប​ និង​ជា​នាយក​វិទ្យា​ស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ​។​ សាលា​ ប៊ែល​ធី​ទី៧​ សង់​ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​៧ជាន់​ មាន​ ៦៥​បន្ទប់ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​យានជំនិះ​គ្រប់​ប្រភេទ​របស់​ សិស្ស ​ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ ប៊ែលធីគ្រុប

ប៊ែល​ធី​សាខា​ទី៨​ (ផ្សារ​ពោធិ៍​ចិន​តុង​)


ស្ថិត​នៅ​អា​គារ​លេខ​ ១២៣​ មហា​វិថី​ សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ កា​កាប​ ខណ្ឌ​ ដង្កោ​ ក្រុង​ភ្នំពេញ​ ដែល​បាន​សម្ពោធ​ បើក​អោយ​ដំណើរ​ការ​នៅ​ថ្ងៃទី​ ១៨​ ខែ​ ឧស​ភា​ ឆ្នាំ​ ២០០៩​ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ និង​ជា​នាយក​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​។​ សាលា​ ប៊ែល​ធី​ទី៨​ សង់​ឡើង​ពី​បេតុង​អាម៉េ​ (Reinforced Concrete) កំពស់​ ៤ជាន់​ មាន​ ៥០​បន្ទប់​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ ប៊ែលធី គ្រុប

ប៊ែល​ធី​សាខា​ទី៩​ (ស្ទឹង​មាន​ជ័យ)


ស្ថិត​នៅ​អគារ​លេខ​ ៣០​៣២​ ផ្លូវ​ វេង​ស្រេង​ កែង​ ២១៧​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌ​ មាន​ជ័យ​ ក្រុង​ភ្នំពេញ​ ដែល​​បានសម្ពោធ បើកអោយដំណើរការ​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ និង​ជា​នាយក​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​។​ សាលា ​ប៊ែល​ធី​ ទី៩​ សង់​ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​ ៧ជាន់​ មាន​ ១៣៥បន្ទប់ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​ ​យានជំនិះ​គ្រប់​ប្រភេទ​របស់ សិស្ស ដែល​ជា​​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់ដោយក្រុមហ៊ុន ប៊ែលធី​សំណង់​ នៃ​ ប៊ែលធី គ្រុប

ប៊ែល​ធី​សាខា​ទី​១០​ (ខាងលិចអាងទឹកអូឡាំពិក)


ស្ថិត​នៅ​អគារ​លេខ​ ៥៧ ផ្លូវ​២១៧​ កែង ផ្លូវ​​២៩០​ សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌ​ចំការមន​ ក្រុង​ភ្នំ​ពេញ​ ដែល​​បានសម្ពោធ បើកអោយដំណើរការ​ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និងជា​​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​​។​ សាលា ​ប៊ែល​ធី​ ទី១០​ សង់​ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​ ៧ជាន់​ មាន​៥៥​បន្ទប់​ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​យានជំនិះ​គ្រប់​ប្រភេទ​របស់​ សិស្ស ​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយ​ ក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​សាខា​ទី​១១​ (ផ្សារតូច)


ស្ថិតនៅ​អាគារលេខ ១៧៩៦ ផ្លូវជាតិលេខ៥, ភូមិផ្សារតូច, សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ​ ដែល​​បានសម្ពោធ បើកអោយដំណើរការ​ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និងជា​​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​​។​ សាលា ​ប៊ែល​ធី​ ទី១១​ សង់​ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​ ៧ជាន់​ មាន​៥៥​បន្ទប់​ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​យានជំនិះ​គ្រប់​ប្រភេទ​របស់​ សិស្ស ​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយ​ ក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​ទី​១​២ ​(​សា​ខា​ផ្សារ​ដី​ហុយ​)​


ស្ថិត​នៅ​អគារ​លេខ​ ២​២​៥​៨​ ផ្លូវ​ហា​ណូយ​(១​០​១​៩​) ​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ ​ក្រុង​ភ្នំពេញ​ ដែល​​បានសម្ពោធ បើកអោយដំណើរការ​ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និងជា​​អគ្គ​នាយក​ ប៊ែល​ធី​គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​​។​ សាលា ​ប៊ែល​ធី​ ទី១២​ សង់​ឡើង​ពី​បេតុង​អាម៉េ​(Reinforced Concrete) កំពស់​ ៧ជាន់​ មាន​៨១​បន្ទប់​ និងមានជាន់ក្រោមដី (Basement) សម្រាប់​ជា​ចំណត​យានជំនិះ​គ្រប់​ប្រភេទ​របស់​ សិស្ស ​ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយ​ ក្រុមហ៊ុន ​ប៊ែលធីសំណង់​ នៃ​ប៊ែលធីគ្រុប

ប៊ែល​ធី​ទី​១​៣​ (​សា​ខា​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​)


ស្ថិត​នៅ​អគារ​លេខ​ ១​៦​៣ ផ្លូវ​លេខ​៥២៨​ កែង​ផ្លូវ​លេខ​៣​៥​៣​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ ​រាជ​ធា​នី​ភ្នំពេញ​ ដែលបានដាក់ឲ្យដំណើរការ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១​៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអបទីការគណៈរដ្ឋមន្ត្រី អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលា ប៊ែលធីទិ១៣ សង់ឡើងពីបេតុងអាម៉េ កម្ពស់​ ៧​ជាន់​ មាន ​៦០​បន្ទប់​ និង​មាន​ជាន់​ក្រោម​ដី​សម្រាប់​ធ្វើ​ជា​ចំណត​កង់​-​ម៉ូតូ​ ដែល​ជា​ ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ និង​សាង​សង់​ដោយ​ក្រុម​ហ៊ុន​ប៊ែល​ធី​ សំណង់​នៃ​ប៊ែល​ធី​គ្រុប​។

ប៊ែល​ធី​ទី​១​៤ ​(​សា​ខា​ក្រុងតាខ្មៅ)​


ស្ថិត ​នៅ​អគារ​លេខ​ ៧៨៦A ផ្លូវជាតិ​លេខ ២​ ភូមិក្រពើហា​ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ​ ​ខេត្តកណ្តាល ដែលបានសម្ពោធដាក់​ឱ្យប្រើដំណើរការនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  ឯក​ឧត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង​លោក​ជំ​ទាវ​​សាលា ​ប៊ែល​ធី​ទី​១​៤ ​សង់​ឡើង​ពី​បេ​តុង​អា​ម៉េ​កម្ពស់ ​៧​ជាន់​ មាន ​៧០បន្ទប់​ និងមានជាន់ក្រោមសម្រាប់ធ្វើជាចំណតកង់-ម៉ូតូ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​សាង​សង់​ដោយ​ខ្លួន​ឯង​ផ្ទាល់

ប៊ែល​ធី​ទី​១​៥ (សាខាផ្សារជម្ពូវ័ន) ​​


ស្ថិត​នៅ​អ​គារ​លេខ​ ១១៩A ផ្លូវ​ជាតិ​លេខ​៤ ភូមិជម្ពូវ័ន ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និង​លោក​ជំ​ទាវ​អ​គារ​ប៊ែល​ធី​ទី​១៥​នេះ​ មាន​កំ​ពស់០៤​ជាន់​ ចំ​ណត​ក្រោម​ដី​០១​ជាន់​ និង​មាន​ ៦៥បន្ទប់ ដោយ​មាន​ទី​ធ្លាខាង​លើ​សម្រាប់​ហាត់​ប្រាណ​-​លំ​ហែ​កាយ​ និង​អា​ហារ​ដ្ឋាន​ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​សាង​សង់​ដោយ​ខ្លួន​ឯង​ផ្ទាល់

ប៊ែល​ធី​ទី​១​៦ ​(​សាខាផ្លូវកោងវេងស្រេង) ​​


ស្ថិត​នៅ​អ​គារ​លេខ​ ៧៧A ផ្លូវ​វេងស្រេង ភូមិជ្រៃកោង ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសមម្ពោធបើកឱ្យ ដំណើរការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ក្រោម​អធិ​បតី​ភាពដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង​លោក​ជំ​ទាវ​អ​គារ​ប៊ែល​ធី​ទី​១៦​នេះ​ សង់ឡើងពីបេតុងអាម៉េ មានកម្ពស់០៤​ជាន់​ មាន ៨២បន្ទប់ និងមានជាន់ក្រោមដី សម្រាប់ធ្វើជាចំណតកង់-ម៉ូតូ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​សាង​សង់​ដោយ​ខ្លួន​ឯង​ផ្ទាល់

ប៊ែល​ធី​ទី​១៧ ​(​សាខាឫស្សីកែវគីឡូលេខ១០)​ ​​


ស្ថិត​នៅ​ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសមម្ពោធបើកឱ្យដំណើរការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោម​អធិ​បតី​ភាពដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង​លោក​ជំ​ទាវ​អ​គារ​ប៊ែល​ធី​ទី​១៧​នេះ​ សង់ឡើងពីបេតុងអាម៉េ មានកម្ពស់០៧ជាន់​ មាន ៧០បន្ទប់ និងមានជាន់ក្រោមដី សម្រាប់ធ្វើជាចំណតកង់-ម៉ូតូ ដែល​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​សាង​សង់​ដោយ​ខ្លួន​ឯង​ផ្ទាល់

ប៊ែល​ធី​ទី​១៨ ​(​សាខាផ្សារព្រែក​ឯង)​ ​​


ស្ថិត​នៅ​ ផ្លូវ​ជាតិលេខ១ ​ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ពោធបើកដំណើរការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្លង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី១៨ សង់ឡើងពីបេតុងអាម៉េ កម្ពស់ជាន់ ៤ជាន់ មាន៧២បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ ធ្វើជាចំណតកង់-ម៉ូតូ

ប៊ែល​ធី​ទី​១៩ (​សាខាផ្សារព្រែកលៀប)​ ​​


ស្ថិត​នៅ​ ផ្លូវជាតិលេខ៦A សង្កាត់ព្រែលាប ខណ្ចជ្រោយចង្វា រាជធានីភ្នំពេញបានសម្ពោធបើកឱ្យដំណើរការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្លង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី១៩ សង់ឡើងពីបេតុងអាម៉េ កម្ពស់ជាន់ ៨ជាន់ មាន៧០បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ ធ្វើជាចំណតកង់-ម៉ូតូ

ប៊ែល​ធី​ទី២០ ​(​សាខាចោមចៅ)​ ​​​


ស្ថិត​នៅ​ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ចពោធិ័សែនជ័យ រាជធានីភ្នំពេញបានសម្ពោធបើកឱ្យដំណើរការនៅថ្ងៃទី0៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្លង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី២០ សង់ឡើងពីបេតុងអាម៉េ កម្ពស់ជាន់ ៥ជាន់ មាន៧៥បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ ធ្វើជាចំណតកង់-ម៉ូតូ

ប៊ែល​ធី​ទី២១ (​សាខាផ្សារឈូកមាស)​ ​​


ស្ថិត​នៅ​ ផ្លូវឧកញ៉ា ទ្រីហេង (២០១១) ភូមិគោកឃ្លា សង្កាត់គោកឃ្លា ខណ្ចសែនសុខ រាជធានីភ្នំពេញបានសម្ពោធបើកឱ្យដំណើរការនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្លង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី២១ សង់ឡើងពីបេតុងអាម៉េ កម្ពស់ជាន់ ៩ជាន់ មាន១១៥បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ ធ្វើជាចំណតកង់-ម៉ូតូ

ប៊ែល​ធី​ទី២២ (​សាខារង្វង់មូលកួរស្រូវ)​ ​​


ស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្ពោធបើកឱ្យដំណើរការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធី គ្រុប និង ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី២២ សង់ឡើងពីបេតុង អាម៉េ កម្ពស់ ៩ជាន់ មាន ១៥៦ បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជា ចំណត កង់-ម៉ូតូ។​

ប៊ែល​ធី​ទី២៣ (​(សាខាផ្លូវព្រៃស ស្តុបឬស្សីសាញ់)​ ​​


ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្ពោធបើកឱ្យដំណើរការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធី គ្រុបនិង ជាប្រធានក្រុម ប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។ សាលា ប៊ែលធីទី២៣ សង់ឡើងពីបេតុង អាម៉េ កម្ពស់ ៩ជាន់ មាន ១៧៩បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ។

ប៊ែល​ធី​ទី២៤ (​សាខារង្វង់មូលគល់ស្ពានព្រែកតាមាក់)​ ​​


ស្ថិតនៅ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល បានសម្ពោធបើកឱ្យដំណើរការ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធី គ្រុបនិង ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។ សាលាប៊ែលធីទី២៤ សង់ឡើងពីបេតុង អាម៉េ កម្ពស់ ៩ជាន់ មាន ១៧៣ បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជា ចំណត កង់-ម៉ូតូ។

ប៊ែល​ធី​ទី២៥ (​សាខាស្ថានីយបូមទឹក ផ្លូវ៣៧១)​ ​​


ចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសិក្សាសាលា ប៊ែលធី អន្តរជាតិទី២៥ (សាខាស្ថានីយបូមទឹក ផ្លូវ៣៧១) ស្ថិតនៅជិតស្ថានីយបូមទឹក ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ប៊ែល​ធី​ទី២៦ (​សាខាព្រែកប្រា)​ ​​


ចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសិក្សាសាលា ប៊ែលធី អន្តរជាតិទី២៦ (សាខាព្រែកប្រា) ស្ថិតនៅផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។



Free counters!

 

 

 

យើងមាន ភ្ញៀវ 12 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1445379