Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរកម្សាន្ដ

សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប

នា​រសៀល​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០២២​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​កម្ម​វិ​ធី​ “​ប្រ​កួត​ប្រជែង​សំ​ណេរ​ភា​សា​ខ្មែរ​កម្រិត​ប៊ែល​ធី​ (​BELTEI​ Level​)លើក​ទី​៦​ ឆ្នាំ​២០២២​ នៅ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ទី​៩​ (​ស្ទឹង​មាន​ជ័យ​)​ សម្រាប់​សិស្ស​ចំ​ណេះ​ទូ​ទៅ​ ថ្នាក់​ទី​៤​ ទី​៧​ និង​ទី​១០​ ​ដែល​មាន​បេក្ខ​ជន​ចំ​ណាត់​ថ្នាក់​លេខ​១​ប្រ​ចាំ​សា​ខា​ទាំង​២២​ ចំ​នួន​សរុប​ ៦៦​នាក់​ ចូល​រួម​ប្រ​កួត​ប្រ​ជែង​ដណ្តើម​ជ័យ​លា​ភី​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ​ អគ្គ​នា​យក​រង ​ប៊ែល​ធី​គ្រុប​និង​ជា​ប្រ​ធាន​គណៈ​គ្រប​គ្រង​នា​យក​សា​ខា​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ និង​ជា​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ ។

តាម​របាយ​ការណ៍​លោក​ ប៊ុត​ ឌី​ម៉ង់​ ប្រ​ធាន​កា​រិ​យា​ល័យ​ចំ​ណេះ​ទូ​ទៅ ​បាន​ឱ្យ​ដឹង​ថា​៖​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ការ​ប្រ​កួត​ប្រ​ជែង​ជា​ច្រើន​កម្ម​វិ​ធី​រួម​មាន​៖​ ការ​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធា​រណៈ​ ការ​ប្រ​កួត​ប្រ​កួត​គណិត​វិទ្យា​ ការ​ប្រ​កួត​ជជែក​ដេញ​ដោល​ វគ្គ​ជម្រុះ​ជុំ​ទី​១​ ទី​២​ ទី​៣​ ការ​ប្រ​កួត​ពាន​រង្វាន់​បាល់​ទាត់​ប៊ែល​ធី​ (​U13​ &​U16​)​ និង​ការ​ប្រ​កួត​ប្រ​ជែង​សំ​ណេរ​ភា​សា​ខ្មែរ​ផង​ដែរ​។​ ចំ​ពោះ​កម្ម​វិ​ធី​ការ​ប្រ​កួត​ប្រ​ជែង​សំ​ណេរ​ភា​សា​ខ្មែរ​នេះ​ គឺ​មាន​បេក្ខ​ជន​សិស្ស​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ថ្នាក់​ទី​៤​ ទី​៧​ និង​ទី​១០​ សរុប​ចំនួន​ ៩,២៩០​នាក់​ បាន​ចូល​រួម​ប្រ​កួត​ប្រ​ជែង​សំ​ណេរ​ភា​សា​ខ្មែរ​ លើក​ទី​៦​ ឆ្នាំ​២០២២​។​ បេក្ខ​ជន​ទាំង​អស់​ ត្រូវ​ធ្វើ​ការ​ប្រ​កួត​ជម្រុះ​តាម​ថ្នាក់​ (​Class​ Level​)​ និង​តាម​សា​ខា​ (​CAMPUS​ LEVEL​)​ របស់​ខ្លួន​ ដើម្បី​ចម្រាញ់​យក​បេក្ខ​ជន​ឆ្នើម​ ពី​តាម​សា​ខា​ទាំង​២២​ ចំ​នួន​ ៦៦​នាក់​ មក​ចូល​រួម​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។​ បច្ចុប្បន្ន​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​២៤​ សា​ខា​​ ក្នុង​នោះ​ ២៣​សា​ខា​ កំ​ពុង​ដំ​ណើរ​ការ​ និង​១​សា​ខា​ កំ​ពុង​សាង​សង់​ (​គ្រោង​នឹង​ដាក់​ឱ្យ​ដំ​ណើរ​ការ​នា​ខែ​សី​ហា​ខាង​មុខ​នេះ​)​ និង​មាន​សិស្ស​កំ​ពុង​សិក្សា​ចំ​នួន​ជាង​ ៥៥,០០០​នាក់​ និង​មាន​បុគ្គ​លិក​បម្រើ​ការ​ងារ​ ប្រ​មាណ​ជាង​ ២,៥០០​នាក់​ផង​ដែរ​។​ សា​លា​ ប៊ែល​ ធី​ អន្តរ​ជាតិ​ មាន​កម្ម​វិ​ធី​សិក្សា​ធំៗ​ចំ​នួន​ ៥​ និង​កម្ម​វិ​ធី​សិក្សា​បន្ថែម​ចំ​នួន​៩​។​

ប​វេ​សន​កាល​ចំ​ណេះ​ទូ​ទៅ​ ឆ្នាំ​សិក្សា​ថ្មី​ ២០២២​-​២០២៣​ និង​វគ្គ​ថ្មី​ភា​សា​អង់​គ្លេស​ទូ​ទៅ​ ពេញ​ម៉ោង​ និង​ក្រៅ​ម៉ោង​ ជំ​នាន់​ទី​៦៥​ នឹង​ត្រូវ​ចូល​រៀន​នៅ​ថ្ងៃ​ទី​២៩​ ខែ​សី​ហា​ ឆ្នាំ​២០២២​។​

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ​ បាន​កោត​សរ​សើរ​ចំ​ពោះ​ សិស្ស​ជ័យ​លា​ភី​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ចាប់​តាំង​ពី​កម្រិត​ថ្នាក់​ កម្រិត​សា​ខា​របស់​ខ្លួន​ រហូត​ដល់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ពេល​នេះ​ និង​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ មា​តា​បិ​តា​ និង​អ្នក​អា​ណា​ព្យា​បាល​សិស្ស​ទាំង​អស់​ ដែល​បាន​ផ្តល់​ឱ​កាស​ និង​ជំ​រុញ​ឲ្យ​កូន​ៗ​បាន​សិក្សា​បន្ថែម​នៅ​ផ្ទះ​ និង​គោរព​វិ​ន័យ​សា​លា​បាន​ល្អ​។​ ឯក​ឧត្តម​អគ្គ​នាយក​រង​ បាន​បន្ថែម​ទៀត​ថា​ កម្ម​វិ​ធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ពង្រឹង​ គុណ​ភាព​អប់​រំ​ ផ្នែក​ចំ​ណេះ​ទូ​ទៅ​ឲ្យ​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​ ដើ​ម្បី​ឲ្យ​ស្រប​តាម​បាវចនា​ប៊ែល​ធី​ «​គុណ​ភាព​ ប្រសិទ្ធ​ភាព​ ឧត្តម​ភាព​ សីល​ធម៌​ គុណ​ធម៌​»​ ហើយ​ដើម្បី​ឲ្យ​ប្អូនៗ​ ក្មួយៗ​ទាំង​អស់​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​សិក្សា​ និង​ចង​ចាំ​បាន​ល្អ​ ព្រម​ទាំង​ស្ទាត់​ជំ​នាញ​ក្នុង​ការ​សរ​សេរ​ពាក្យ​ពេចន៏​ នាម​ គុណ​នាម ​កិ​រិ​យា​សព្ទ័​ និង​កថា​ខណ្ឌ​ ឃ្លា​ល្បៈ​ ឲ្យ​បាន​ត្រឹម​ត្រូវ​។​

ជា​ចុង​ក្រោយ​ ឯក​ឧត្តម​អគ្គនាយក​រង​ ក៏​បាន​ប្រគល់​មេ​ដាយ​មាស​ ប្រាក់​ សំ​រិទ្​ធ និង​រង្វាន់​លើក​ទឹក​ចិត្ត​ ជូន​ដល់​សិស្ស​ជ័យ​លា​ភី​ថ្នាក់​ទី​៤​ ទី​៧​ និង​ទី​១០​ ចំ​នួន​ ៩​នាក់​ ផង​ដែរ​។










_______________________________________________________________________


Free counters!

 

 

 

យើងមាន ភ្ញៀវ 23 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1792730