ព្រឹត្តិការណ៍ជួបជុំជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ BELTEI Senior Prom
2019 សិស្សថ្នាក់ទី១២ ជាង ១.២០០នាក់ នៅសណ្ឋារគារ សុខាភ្នំពេញ
យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩សាលា ប៊ែលធី អន្តរជាតិ បានរៀបចំការជួបជុំដ៏ធំបំផុតដើម្បីអបអរសាទរ ការបញ្ចប់ការសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨-២០១៩ ជំនាន់ទី១៤ មកពីសាលាប៊ែលធី ទាំង ២០សាខា និងមាន ចំនួនជាង ១.២០០នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកជំទាវ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ គឺជាលើកទី៥ហើយ ដែលសាលាបានរៀបចំកម្មវិធីនេះឡើង និងមានចំនួនអ្នកចូលរួមប្រមាណជាង ១២០០នាក់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងគោលបំណងឲ្យ សិស្សថ្នាក់ទី១២ ទាំងអស់បានជួបជុំគ្នាថតរូបកម្រងអនុស្សាវរីយ៍ រាំលេងកំសាន្តសប្បាយរីករាយ បង្កើនអនុស្សាវរីយ៍ រក្សាទំនាក់ទំនង និងចំណងមិត្តភាពមិនអាចកាត់ថ្លៃបាន រវាងសិស្ស និងសិស្ស សិស្ស និងគ្រូ សិស្ស និងថ្នាក់ដឹកនាំ ប៊ែលធី ដែលសិស្សានុសិស្សបានសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក្នុងរយៈពេល ១២ឆ្នាំកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សថ្នាក់ទី១២ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់ប្រឡងបញ្ចប់ការសិក្សាទុតិយភូមិ និងជូនពរសិស្សថ្នាក់ទី១២ ទាំងអស់ ឱ្យប្រឡងជាប់ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សថ្នាក់ទី១២ទាំងអស់ ខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈគ្រប់គ្រង លោកនាយក សាខា នាយករងសាខា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូចំពោះការខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន។
|
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________