សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រកួតប្រជែង
សំណេរខ្មែរ កម្រិតប៊ែលធី (BELTEI Level) លើកទី៣ ឆ្នាំ២០១៩
រសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ ប្រកួតប្រជែងសំណេរភាសាខ្មែរ កម្រិតប៊ែលធី(Beltei Level) លើកទី៣ ឆ្នាំ២០១៩ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៤ ទី៧ និងទី១០ដែលមានបេក្ខជនចំនួន ៥៧នាក់ ដែលមានចំណាត់លេខ១ តាមសាខាទាំង២០ និងចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភី ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប ។ លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង ០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាចំនួនជាង ៤២.០០០នាក់ និងបុគ្គលិកបម្រើការងារ ប្រមាណ ២. ២១៥នាក់ផងដែរ។ ការប្រកួតប្រជែងនេះត្រូវបានចែកចេញជា ៣ដំណាក់កាលដូចខាងក្រោម៖ ១- ការប្រកួតនៅតាមថ្នាក់ (Class Level Competition) គីជាការប្រកួតនៅក្នុងថ្នាក់នីមួយៗដែលទទួលខុសត្រូវដោយលោកគ្រូអ្នកគ្រូ ដែលត្រូវជ្រើសរើសសិស្សមកចូលរួមប្រកួតកម្រិតសាខា។ ២- ការប្រកួតកម្រិតសាខា (Campus Level Competition) គឺជាការប្រកួតប្រជែងនៅតាមបណ្តាសាខា យកសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ មកចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកម្រិតប៊ែលធី។ ៣- ការប្រកួតកម្រិតប៊ែលធី (BELTEI Level Competition) ការប្រកួតនេះគឺត្រូវបានជ្រើសរើសយកបេក្ខជនដែលជាប់ជ័យលាភីលេខ១ នៃថ្នាក់ទី៤ ទី៧ និងទី១០ មកពី២០ សាខាដើម្បីចូលរួមប្រកួតប្រជែងយកជ័យលាភីលេខ១ លេខ២ និងលេខ៣ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ គោលបំណងនៃការប្រកួតនេះឲ្យសិស្សមានភាពវៃឆ្លាតក្នុងការសិក្សា និងចងចាំបានល្អ ព្រមទាំងស្ទាត់ជំនាញក្នុងការសរសេរពាក្យពេចន៍ នាម គុណនាម កិរិយាសព្ទ័ និងកថាខណ្ឌ ឃ្លាល្បៈ ឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ សាលាបានទទួលសិទ្ធិផ្ដាច់មុខ លើកម្មវិធី“គណនាលេខរហ័ស” IMAពីប្រទេសម៉ាឡេស៊ី(Franchise) ក្នុងការអប់រំ និងផ្ដល់ចំណេះដឹងលើកម្មវិធីនេះ។ ការសិក្សាវគ្គ អាយ អឹម អេ នឹងជួយដល់ការបង្កើតល្បឿននែការគិតលេខ និងអភិវឌ្ឍ ក្នុងការប្រើប្រាស់ខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ ឧបករណ៍ក្បាច់(abacus) និងបច្ចេកទេសបង្រៀនបែបវិទ្យាសាស្ត្រទំនើប និងធ្វើឲ្យសិស្សរបស់យើងពូកែគណិតវិទ្យា។ ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែល បាន ខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ ជាចុងក្រោយ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន ៩នាក់ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________