ពិធីបើកការប្រកួតកីឡាបាល់ទាត់ U-13 & U-16
ដណ្តើមពានរង្វាន់ ឆ្នាំ ២០២០
រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ (BELTEI CHAMPIONS TROPHY 2020) ដែលមានក្រុមកីឡាករ U-13 ចំនួន ១៨ក្រុម និងU-16 ចំនួន ១៩ក្រុម មកពីសាលា ប៊ែលធី អន្តរជាតិទាំង ២០សាខា និងមានសិស្សានុសិស្សចូលរួមគាំទ្រចំនួន ៦,៤១៦នាក់ នៅទីលានវិមានពហុកីឡាដ្ឋានជាតិ អូ ឡាំ ពិកក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកជំទាវ។ លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅបានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទរួមមាន៖ ១-អប់រំកាយសម្រាប់សិស្សថ្នាក់ទី១-៦ ២-កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧&៨ ៣-កីឡា Futsal (U-13) សម្រាប់សិស្សថ្នាក់ទី៧&៨ ៤-កីឡា Futsal (U-16) សម្រាប់សិស្សថ្នាក់ទី១០&១១ ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់ សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ ទាំង ២ក្រុម គឺ U-13 និង U-16 នឹងទទួលរង្វាន់ដូចខាងក្រោម៖ +ក្រុមជើងឯក (The Winner) ·ពានរង្វាន់ជើងឯក សាលា ប៊ែលធី អន្តរជាតិ ·មេដាយមាស ·ថវិកាចំនួន 3,000,000 រៀល +ក្រុមជើងឯករង (Runner-up) ·មេដាយប្រាក់ ·ថវិកាចំនួន 2,000,000 រៀល + ក្រុមលេខ ៣ ·មេដាយសំរឹទ្ធិ ·ថវិកាចំនួន 1,000,000 រៀល + ក្រុមគំរូ (Fair Play Team) ·ថវិកាចំនួន 500,000 រៀល ចំណែកឯក្រុមកីឡាករ ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្តក្នុង ១ក្រុម 200,000រៀលផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពង្រឹងវិស័យកីឡាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត បានណែនាំ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព និងសាមគ្គីភាព ហើយត្រូវជៀសឱ្យផុតពីគ្រឿងញៀន ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្ក អសន្តិសុខដល់សង្គម និងធ្វើឱ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ក្រុមកីឡាករទាំង ៣៧ក្រុម ឱ្យគោរពវិន័យនៃការប្រកួត និងប្រកួតតាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ ប្រកបដោយឆន្ទៈមុតមាំ និងចេះគោរពដៃគូប្រកួតរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់ក្មួយៗ កីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ នាពេលនេះផងដែរ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់ U-13 និង U-16។ សាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ១០៣៤នាក់ នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________