សាលា ប៊ែលធី អន្តរជាតិ ទី២១ (សាខាផ្សារឈូកមាស)
ស្ថិតនៅ ផ្លូវឧកញ៉ា ទ្រីហេង (២០១១) ភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បានសម្ពោធបើកឲ្យដំណើរការ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សាលា ប៊ែលធី ទី២១ សង់ឡើងពីបេតុងអាម៉េកម្ពស់ ៩ជាន់ មាន ១២៧ បន្ទប់ និងមានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ។