សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី
សិក្សាបន្ថែម “ការយល់ដឹងពីគ្រឿងញៀន”
ជូនដល់សិស្សថ្នាក់ទី១១ ចំនួន ១.៥៦៦នាក់
ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម “ការយល់ដឹងពីគ្រឿងញៀន” ជូនដល់សិស្សថ្នាក់ទី១១ ចំនួន ១.៥៦៦នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ដែលធ្វើបទបង្ហាញដោយឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ តាមរបាយការណ៍របស់លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា៖ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទបង្ហាញ ៩ចំណុចសំខាន់ៗ ដូចជា៖ ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកធ្វើជាគ្រូឧទ្ទេសនាពេលនេះ។ លោក លី ប៊ុនឆៃ បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបន្ថែមនេះ មិនត្រូវសេពគ្រឿងញៀន ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោកក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________