សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៩ ចំនួន ១.៧០៧នាក់
បានចូលរួមកម្មវិធីសិក្សាបន្ថែមតាមរយៈការសិក្សា "ទស្សនទានព្រះពុទ្ធសាសនា"
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាប៊ែលធី អន្តរជាតិ បានប្រារព្ធកម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ ចំនួន ១.៧០៧នាក់ ដែលមកពី ១៦សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកប្រតិបត្តិសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ជាធម្មកថិកនិមន្តមកសម្តែងធម៌នៅពេលនេះ។ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖ -ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖ -សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម -ទី២ -កម្មវិធីពង្រឹងស្មារតី រួមមាន៖ -កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ -កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស -វេទិកាជជែកពិភាក្សាជាសាធារណៈ -ទី៣ -កម្មវិធីទស្សនកិច្ចសិក្សា រួមមាន៖ - ថ្នាក់ទី៤-ទី៥ ខ្មែរ និង ភាសាអង់គ្លេសLevel4-5 ទស្សនៈកិច្ចព្រះបរមរាជវាំង - ថ្នាក់ទី៦ ខ្មែរ និង ភាសាអង់គ្លេស Level 6 ទស្សនៈកិច្ចសារមន្ទីរជាតិ - ថ្នាក់ទី៧ ខ្មែរ និង ភាសាអង់គ្លេស Level 7 ទស្សនៈកិច្ចសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង - ថ្នាក់ទី៨ ខ្មែរ និង ភាសាអង់គ្លេស Level 8 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក - នាក់ទី៩ ខ្មែរ និង ភាសាអង់គ្លេស Level 9ទស្សនៈកិច្ចសារមន្ទីរជាតិ និងរមណីយភ្នំតាម៉ៅ - ថ្នាក់ទី១០ ខ្មែរ និង ភាសាអង់គ្លេស Level 10 ទស្សនៈកិច្ចព្រះបរមរាជវាំង និង ភ្នំព្រះរាជទ្រព្យ ឧត្តុង្គ - ថ្នាក់ទី១១ ខ្មែរ និង ភាសាអង់គ្លេស Level 11 ទស្សនៈកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋានគីរីរម្យ - ថ្នាក់ទី១២ ខ្មែរ និង ភាសាអង់គ្លេស Level 12 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក -ទី៤ -កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ -ទី៥ -កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ -ទី៦ -កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។ -ទី៧ -កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត ។ ក្នុងឱកាសនោះផងដែរ ព្រះលិខិតបញ្ញា ប៉ែន វិបុល បានមានសង្ឃដីកាថា៖ ព្រះតេជគុណ និមន្តមកសម្តែងធម៌នាពេលនេះ ដើម្បីឲ្យសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________