សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី
ប្រកួតប្រជែងនិយាភាសាអង់គ្លេស លើកទី៦
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី៦ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 ពីថ្ងៃទី០៧-០៨ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន៥៤នាក់ មកពី១៥សាខា និងមានអ្នកចូលរួម ចំនួន ១.៧៧៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយ កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដងនៅរៀងរាល់ខែ មករា និងកក្កដា។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ ១-កម្រិតសាខា (Campus Level):ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ២- កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ - លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់300$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - លេខ២: ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់200$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - លេខ៣: ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់100$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយបេក្ខជនជ័យលាភីលេខ១ ដល់ លេខ៣ Level3, 6, 9 &12 ត្រូវបានទៅទស្សនានៅប្រាសាទ អង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យ លាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀតនិងដើម្បីឲ្យក្មួយៗទាំងអស់ទទួលបានចំណេះដឹងថ្មីដូចជាៈ១យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២-បង្កើនទំលាប់និយាយ ៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាស់អៀន ៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច៦.៥ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។ ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_____________________________________________________________________________