សិស្ស-និស្សិត ប៊ែលធីចូលរួម
បោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦សិស្ស-និស្សិតប៊ែលធីចំនួន ១០៥នាក់ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ(World Camp 2016) នៅប្រទេសកូរ៉េ ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន ២២ចូលរួមផងដែរ។ តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) ដើម្បីធ្វើកិច្ចសហ-ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្ស-និស្សិតប៊ែលធីចំនួន ១០៥នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៦ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៨ ខែកក្កដា ដោយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងប៊ូសាន សេអ៊ូល សាកលវិទ្យាល័យពូយ៉ុង និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។ កញ្ញា ហុក សរ៍ពេជ សិស្សថ្នាក់ទី១១ សាខាទី១ បាននិយាយឲ្យដឹងថា ចំពោះការចូលរួមបោះជំរំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ នាងពិតជាមានអាម្មណ៍សប្បាយរីករាយ នាពេលនេះ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀតចំនួន១០៥នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី និងម្យ៉ាងទៀត នាងមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាព យុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មី ពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើង ទៅឲ្យយើងប្រទេសដទៃ បានស្គាល់និងដឹងផងដែរ។ ជាមួយគ្នានោះ កញ្ញាក៏បានថ្លែងអំណរគុណ ដល់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅជាមួយជាតិសាសន៍ដទៃ។ ក្នុងឱកាសនោះដែរលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថាៈនេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្ស-និស្សិតរបស់យើងដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីជាអន្តរជាតិ ដែលមានប្រទេសជាច្រើនបានចូលរួម ដែលជាមោទនភាពជាតិរបស់យើងជាមួយបណ្តាលប្រទេសជាច្រើនទូទាំង សាកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើ វិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នេះជាលើកទី៣ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េដែលមានចំនួនសរុប ៣៤០នាក់។ គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្ស-និស្សិតអោយចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖ ទី១- អោយសិស្ស-និស្សិតរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅនិងធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។ ទី២- អោយសិស្ស-និស្សិតរបស់យើងបានឃើញ បានស្គាល់និងសិក្សាស្វែងយល់អំពីបរិយាកាសថ្មីៗរបស់ប្រទេសកំពុងរីកចម្រើន ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិអោយបានរីកចម្រើនទៅអនាគត។ ទី៣- ការចូលរួមបោះជំរំនេះបង្ហាញពីសមត្ថភាពសិស្ស-និស្សិតកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែល។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_____________________________________________________________________________