សាលា ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី
ប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី២
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest Program) សម្រាប់សិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី២ ប៊ែលធីLevel រយៈពេល២ថ្ងៃកន្លះ ថ្ងៃទី០៣ ទី០៤ និងទី០៩ មីនា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន ៥៨នាក់ មកពី១៥សាខា និងមានអ្នកចូលរួម ៣.៥០០នាក់ ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានអោយដឹងថា៖ បច្ចុប្បន្ននេះមានសិស្ស-និស្សិតកំពុងសិក្សា ៣០.៥៧២នាក់ ហើយសិស្សទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងនិយាយជាសាធារណៈ នៅរៀងរាល់ខែ មីនា។ ការប្រកួតប្រជែងនិយាយជាសាធារណៈនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ ១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី ថ្នាក់ទី៣ ដល់ទី១២ រួចបញ្ជូនបេក្ខជន ជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ២-កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២។ ហើយរង្វាន់ដែលត្រូវទទួលបានគឺៈ -លេខ១: មេដាយមាស១ លិខិតសរសើរ ប្រាក់ 300$ និងអាហារូបករណ៍សិក្សាថ្នាក់ ចំណេះទូទៅ១០០% ចំនួន៣ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៤ឆ្នាំ -លេខ២: មេដាយប្រាក់១ លិខិតសរសើរ ប្រាក់ 200$ និងអាហារូបករណ៍សិក្សាថ្នាក់ ចំណេះទូទៅ១០០% ចំនួន ២ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ -លេខ៣: មេដាយសំរិទ្ធ១ លិខិតសរសើរ ប្រាក់ 100$ និងអាហារូបករណ៍សិក្សាថ្នាក់ ចំណេះទូទៅ១០០% ចំនួន ១ឆមាស។ ដោយឡែកថ្នាក់ទី១២ ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៥ នៃថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ត្រូវបានទៅទស្សនា នៅប្រាសាទ អង្គរវត្ត ៣ថ្ងៃ ២យប់។ ហើយឆ្នាំនេះ សិស្សប៊ែលធីក៏បានជាប់សិស្សពូកែរាជធានីភ្នំពេញ ថ្នាក់ទី៩ ចំនួន ៤នាក់ ក្នុងនោះ ផ្នែករូបវិទ្យា ២នាក់ គណិតវិទ្យា ១នាក់ អក្សរសិល្ប៍ ១នាក់ និងថ្នាក់ទី១២ ចំនួន ២នាក់ ក្នុងនោះ ផ្នែកអក្សរសិល្ប៍ ១នាក់ គណិតវិទ្យា ១នាក់ នឹងត្រៀមប្រឡង សិស្សពូកែទូទាំងប្រទេសនាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថាកម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកចំណេះទូទៅឲ្យកាន់តែប្រសើរ ឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យក្មួយៗទាំងអស់ មានភាពក្លាហាន បង្កើនទំនុកចិត្ត ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិ យោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។ ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________