សាលា ប៊ែលធី អន្តរជាតិទី១៤
(សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ
ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកអោយដំណើរការសាលាប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) ដែលស្ថិតនៅអគារលេខ ៧៨៦A ផ្លូវជាតិលេខ២ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ អគារប៊ែលធីទី១៤នេះ មានកំពស់ ៧ជាន់ ចំណតក្រោមដី០១ជាន់ និងមាន ៧0បន្ទប់ ដោយមានទីធ្លាខាងលើសម្រាប់ហាត់ប្រាណ-លំហែកាយ និងអាហារដ្ឋាន ព្រមទាំងមាន០៥កម្មវិធីសិក្សាធំៗដូចសាលាដទៃទៀតដែរ ដូចជា ១- ចំណេះទូទៅ (ថ្នាក់ទី១-១២) ២- ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៣-វគ្គបណ្តុះបណ្តាលជំនាញឯកទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL ឬ IELTS) ដូចសាខាដ៏ទៃទៀតដែរ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ ក៏បានអោយដឹងថា នៅក្នុងឆ្នាំសិក្សានេះ សាលាក៏បានបង្កើតកម្មវិធីសិក្សាបន្ថែមទៅលើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមានៈ I-កម្មវិធីបង្កើនចំណេះដឹងទូទៅ (១-សិស្សថ្នាក់ទី១០ សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ ផ្លូវគោក ២-ថ្នាក់ទី១១ សិក្សាពីការយល់ដឺងពីគ្រឿងញៀន និងជម្ងឺអេដស៍ និង ៣-ថ្នាក់ទី១២ សិក្សាពី ច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម) II-កម្មវិធីពង្រឹងស្មារតី(១-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ២-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស និង៣-វេទិកាជជែកពិភាក្សាជាសាធារណៈ សិស្សទទួលបានចំណេះដឹងថ្មីដូចជាៈ ក-យល់ដឹងពីរបៀបនិយាយ ទៅកាន់ដៃគូសន្ទនា ខ-បង្កើនទំលាប់និយាយ គ-បង្កើនទំនុកចិត្តក្នុងការនិយាយនៅទីសាធារណៈមិនខ្មាស់អៀន ឃ-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ង-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ) III-កម្មវិធីទស្សនកិច្ចសិក្សា(សិស្សចាប់ពីថ្នាក់ទី៤-១២ បានទៅទស្សនកិច្ចតាមតំបន់ទេសចរណ៍ និងតំបន់ ប្រវត្តិសាស្រ្តនានា) IV-កម្មវិធីសិក្សាតាមទូរទស្សន៍(សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ) V-កម្មវិធីប្រឡងសំណេរ(ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តី សម្រាប់ថ្នាក់ធំ) ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សិស្សានុសិស្ស និស្សិត មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ដែលធ្វើអោយសាលាមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ជាទីបញ្ចប់ ឯកឧត្តម បានប្រកាសបើកអោយ ដំណើរការជា ផ្លូវការនូវ សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខា ក្រុងតាខ្មៅ) ចាប់ពី ថ្ងៃនេះតទៅ។ ក្នុងឱកាសបើកអោយដំណើរការសាខាថ្មីនេះ សាលាក៏មានផ្តល់ជូន ឯកសណ្ឋាន ០២កំប្លេ សម្រាប់ការបង់ថ្លៃ សិក្សាថ្នាក់ចំណេះទូទៅ រយៈពេល០១ឆ្នាំ និងសៀវភៅសិក្សាគូល័រច្បាប់ដើម ០១ឈុត សម្រាប់ ការបង់ថ្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ១វគ្គសិក្សាផងដែរ។ ការផ្តល់ជូននេះផុតកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________