កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី៣
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program) Level3 Level6 Level9 និង Level12 ក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី៣ ប៊ែលធីLevel រយៈពេល២ថ្ងៃកន្លះ ពីថ្ងៃទី១២ ដល់ ១៤ មករា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន៤៧នាក់ មកពី១៣សាខា និងមានអ្នកចូលរួមជិត ២.០០០នាក់ ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរង បានអោយដឹងថា៖ បច្ចុប្បន្ននេះ មានសិស្សចំណេះទូទៅ និងភាសាអង់គ្លេស ទាំងពេញម៉ោង និងក្រៅម៉ោង ២៩.៦៤២នាក់ ហើយសិស្សទាំងនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួត ប្រជែងនិយាយភាសាអង់គ្លេស(English Speaking Contest Program) នៅរៀងរាល់ខែ មករា និងកក្កដា ។ ការប្រកួតប្រជែង និយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាល គឺៈ ១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជយលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។ ២- កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ -លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ 300$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៤ឆ្នាំ -លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ 200$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ -លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ Level 3, 6, 9 &12 ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត៣ថ្ងៃ ២យប់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថាកម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ផ្នែកភាសាអង់គ្លេសទូទៅឲ្យកាន់តែ ប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ហើយ ដើម្បីឲ្យក្មួយៗទាំងអស់ មានភាពក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច5.0ឡើងទៅ សម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ឯកឧត្តម ក៏បានសរសើរក្មួយៗផងដែរ ដែលបានកើតមកចំពេលប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ហើយសូមក្មួយៗប្រព្រឹត្តតែអំពើល្អ ដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិ ទៅអនាគត។ ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________