Show Login
ដើម្បីផ្សាភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង គណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សភាសាអង់គ្លេស ចាប់ពីLevel 4 ដល់ Level 8 សរុប ២.៥៥៥នាក់ (ពីរពាន់ ប្រាំរយហាសិបប្រាំនាក់)ទៅធ្វើទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗដូចជា៖
សិស្ស Level 4 និង Level 5 ទៅទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំង
សិស្ស Level 6 ទៅទស្សនកិច្ចសិក្សានៅសារមន្ទីរជាតិ
សិស្ស Level 7 ទៅទស្សនកិច្ចសិក្សានៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សិស្ស Level 8 ទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ។
ដំណើរទស្សនកិច្ចសិក្សាដែលបានរៀបចំនេះមានគោលបំណងបណ្តុះមនសិកាជាតិសម្រាប់សិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យកាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលជាយុគសម័យដ៏ខ្មៅងងឹត ដែលបានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗមក វិទ្យាស្ថានក៏បានតម្រូវឱ្យសិស្សានុសិស្ស សរសេររបាយការណ៍ជាភាសាអង់គ្លេសទុកជាឯកសារ ក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនា របស់វិទ្យាស្ថានប៊ែលធី អន្តរជាតិ ។
_______________________________________________________________________