ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាបធ្វើបទឧទ្ទេស
ក្រោមប្រធានបទ"ច្បាប់ប្រឆាំងអំពើពុរលួយ"
នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៤ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធធ្វើបទឧទ្ទេសក្រោម ប្រធានបទ “ច្បាប់ប្រឆាំងអំពើពុករលួយ” ដែលអញ្ជើញជាវាគ្មិនកិត្តិយស ដោយឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងមានសិស្សប៊ែលធីថ្នាក់ទី១២ ទាំង១២សាខា ចូលរួមចំនួន ១.០៣៩នាក់។ តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប មានបុគ្គលិកសរុបចំនួន ១.៣០៦នាក់ និងមានបម្រើសេវាធំៗបី I.ប៊ែលធីសំណង់ II.ប៊ែលធីទេសចរណ៍ និងIII.ប៊ែលធីអប់រំ ហើយប៊ែលធី អប់រំបានចែកចេញជា ៣ផ្នែកធំៗគឺៈ ១- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២-ប៊ែលធីទំនាក់ទំនងអន្តរជាតិ និង៣-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មាន១៤ទីតាំងនៅរាជធានីភ្នំពេញ ១៣ទីតាំងកំពុងដំណើរការ និង០១ទីតាំងទៀត(សាខាតាខ្មៅ)កំពុងសាងសង់ ហើយមានសិស្ស-និស្សិត សិក្សាចំនួន ២៨.១៩៨នាក់។ លើសពីនេះទៅទៀតសិស្ស-និសិ្សតដែលសិក្សានៅប៊ែលធី មានឱកាសបានសិក្សានូវកម្មវិធីបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ និងភាសាអង់គ្លេសLevel4-5 ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ -ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និងភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកធ្វើជាវាគ្មិនកិតិ្តយសនាពេលនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរក្មួយៗសិស្សានុសិស្សទាំងអស់ដែលបាន ចូលរួមកម្មវិធីបន្ថែមនេះ ត្រូវខិតខំយកចិត្តទុកដាក់កត់ត្រា និងត្រងត្រាប់ស្តាប់វាគ្មិនកិត្តិយសរបស់យើងសម្រាប់ប្រឡងដាក់ពិន្ទុប្រចាំខែលើមុខ វិជ្ជាពលរដ្ឋវិជ្ជា និងបង្កើនចំណេះដឹងដើម្បីក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដែលជាសសរទ្រូងសម្រាប់ប្រទេសជាតិ នាពេលអនាគត។ បន្ទាប់មកឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាវាគ្មិនកិត្តិយសបានកោតសសើរដល់វិទ្យាស្ថានប៊ែលធី អន្តរជាតិ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែម(Extra-curricular Courses)នេះឡើងក៏ដូចជាការជួយលើក កម្ពស់វិស័យអប់រំជំរុញឲ្យ មានការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ផ្តាំផ្ញើ ទៅដល់សិស្សានុសិស្សទាំងអស់អោយចូលរួមសិក្សាពីវិស័យច្បាប់ជាពិសេសទាក់ទងទៅនឹងអំពើពុករលួយ ដែលសង្គមទាំងមូលមានការ ស្អប់ខ្ពើម ហើយឯកឧត្តមក៏បានលើកឡើង អំពីបញ្ហាមួយចំនួនដែលជាខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងសកម្មភាពមួយចំនួន របស់អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកន្លងមក។ ឯកឧត្តមក៏បានធ្វើបទឧទ្ទេសក្រោមប្រធានបទ “ច្បាប់ប្រឆាំងអំពើពុករលួយ” ដោយពន្យល់យ៉ាងក្បោះក្បាយ ហើយឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើងថាអំពើពុករលួយជាវិបត្តិប្រកបដោយភាពគ្រោះថ្នាក់ដែលវាប៉ះពាល់និងបង្កមហន្តរាយដល់លទ្ធិប្រជាធិបតេយ្យនិងសង្គមជាតិ។ឯកឧត្តមបញ្ជាក់ថាអំពើពុករលួយជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងជំពូកទី៦នៃច្បាប់ប្រឆាំងអំពើពុករលួយដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ កន្លងទៅ ។ ក្នុងពិធីនេះ ឯកឧត្តមក៏បានផ្តល់ឱកាសអោយប្អូនៗ សិស្សានុសិស្សលើកឡើងជា សំណួរផ្សេងៗដែលពាក់ព័ន្ធនឹង ការធ្វើបទបង្ហាញ ហើយឯកឧត្តមក៏បានបកស្រាយយ៉ាងក្បោះក្បាយនូវសំណួររបស់ប្អូនៗ ក្រោមបរិយាកាសរីករាយក្រៃលែង។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________