សិស្សចំណេះទូទៅប៊ែលធី ១០, ៥៨៩នាក់
បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែង នៅរាជធានីភ្នំពេញ
ដើម្បីផ្សាភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តជាក់ស្តែង ស្របតាមបាវចនាប៊ែលធី « គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» គណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី១២ សរុប ១០.៥៨៩នាក់ (មួយម៉ឺន ប្រាំរយបែតសិបប្រាំបួននាក់)ទៅធ្វើ ទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្រ្តសំខាន់ៗដូចជា៖ ដំណើរទស្សនកិច្ចសិក្សាដែលបានរៀបចំនេះមានគោលបំណងបណ្តុះមនសិកាជាតិសម្រាប់សិស្សានុសិស្សដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ សាមគ្គីគ្នាជាធ្លុងមួយនៅគ្រប់កាលៈទេសៈ និងបានស្គាល់ពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងក្នុងសម័យអង្គរ និងតាមសម័យកាលនីមួយៗ ព្រមទាំងស្គាល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងចំពោះ ប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលជាយុគសម័យដ៏ខ្មៅងងឹត ដែលបានបំផ្លាញប្រទេសជាតិស្ទើររលាយសាបសូន្យ និងសម្លាប់ប្រជាជនអស់រាប់លាននាក់ថែមទៀតផង។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗមក វិទ្យាស្ថានក៏បានតម្រូវឱ្យសិស្សានុសិស្ស សរសេររបាយការណ៍ទុកជាឯកសារ ក្នុងន័យពង្រឹង ពង្រីកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបាននូវគុណភាពសិក្សារបស់សិស្សឱ្យសមស្របទៅនឹងបាវចនា របស់វិទ្យាស្ថានប៊ែលធី អន្តរជាតិ។ |
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________