វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១៣ (សាខារង្វង់មូលកាំកូស៊ីធី)
សម្ពោធជាផ្លូវការ
ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកអោយដំណើរការវិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣ (សាខារង្វង់មូលកាំកូស៊ីធី) ដែលស្ថិតនៅអគារលេខ ១៦៣ ផ្លូវ ៥២៨ កែងនឹង ៣៥៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ អគារប៊ែលធីទី១៣នេះ មានកំពស់ ៧ជាន់ ចំណតក្រោមដី០១ជាន់ និងមាន ៦0បន្ទប់ ដោយមានទែរ៉ាស់ខាងលើសម្រាប់ហាត់ប្រាណ-លំហែកាយ និងមានអាហារដ្ឋាន ព្រមទាំងមាន០៥កម្មវិធីសិក្សាធំៗដូចជា ១- ចំណេះទូទៅ (ថ្នាក់ទី១-១២) ២- ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៣-វគ្គបណ្តុះបណ្តាលជំនាញឯកទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL) ដូចសាខាដ៏ទៃទៀតដែរ។ ឯកឧត្តម លី ឆេង ក៏បានអោយដឹងថា នៅក្នុងឆ្នាំសិក្សានេះ វិទ្យាស្ថានក៏បានរៀបចំបញ្ចូលកម្មវិធីសិក្សាបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០ សិក្សាអំពី សុវត្ថិភាពចំណីអាហារ និងច្បាប់ ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មាន ឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ខ្មែរ និងLevel4-5ភាសាអង់គ្លេស ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ - ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និង ភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។ លើសពីនេះទៅទៀត សិស្សក៏មានឱកាសបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស (English Speaking Contest Program) នៅរៀងរាល់ខែ មករា និងកក្កដាផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សិស្សានុសិស្ស និស្សិត មាតា បិតា និងអាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងមានជំនឿជឿជាក់មកលើវិទ្យាស្ថានប៊ែលធី អន្តរជាតិ ដែលធ្វើអោយវិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ជាទីបញ្ចប់ ឯកឧត្តមបានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១៣ (សាខា រង្វង់មូលកាំកូស៊ីធី) ចាប់ពីថ្ងៃនេះតទៅ។ វិទ្យាស្ថានក៏មានផ្តល់ជូន សៀវភៅសិក្សាគូល័រច្បាប់ដើម ០១ឈុត សម្រាប់ ការបង់ថ្លៃសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ១វគ្គសិក្សាផងដែរ។ ការផ្តល់ជូននេះផុត កំណត់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។ |
![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() |
![]() ![]() |
_______________________________________________________________________