វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១២ (សាខាផ្សារដីហុយ)
សម្ពោធជាផ្លូវការ
សម្ពោធជាផ្លូវការ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត បើកអោយដំណើរការ វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១២ (សាខាផ្សារដីហុយ) អគារលេខ ២២៥៨ ផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ ឯកឧត្តម បានមានប្រសាសន៍ថា អគារប៊ែលធីទី១២នេះ មានកំពស់ ៧ជាន់ និងមានក្រោមដី ០១ជាន់ទៀតសម្រាប់ជាចំណត មានបន្ទប់សិក្សាចំនួន៨១ ហើយមានទែរ៉ាស់ខាងលើសម្រាប់ហាត់ប្រាណ លំហែកាយ និងមាន អាហារដ្ឋាន ០៣កន្លែង ងាយស្រួល អោយសិស្សានុសិស្ស ស្រស់ស្រូបអាហារ ទាំងពេលព្រឹក និងពេលរសៀលដូចសាខាដទៃ ទៀតដែរ។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិសាខាទី១២ ក៏មានផ្តល់ កម្មវិធីសិក្សា០៥ធំៗ រួមមាន ១-ចំណេះទូទៅ (ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៣-វគ្គបណ្តុះបណ្តាលជំនាញឯកទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL)។ ចំពោះសិស្សប៊ែលធី ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នឹងទទួលបាន អាហារូបករណ៍៥០% ដោយស្វ័យប្រវត្តិ សម្រាប់បន្ត ការសិក្សារបស់ខ្លួន នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិដ៏ទំនើប អគារ លេខ២១ ផ្លូវ៣៦០ ក្បែរគុកទួលស្លែង ដែលមានកម្មវិធីសិក្សា ០៥ធំៗ ដូចជា ១-ថ្នាក់បំប៉នភាសាអង់គ្លេស ២-ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥-ថ្នាក់បណ្ឌិត និងមាន ៦មហាវិទ្យាល័យគឺៈ ១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៣-មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត សង្គម ៤-មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត និងជាពិសេសសិស្ស-និស្សិត បានសិក្សាគ្រប់មុខវិជ្ជា ជាភាសាអង់គ្លេស។ ដូច្នេះ ប៊ែលធីអប់រំ មានកម្មវិធីសិក្សា ចាប់តាំងពី ថ្នាក់ Preschool បឋមសិក្សា មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា រហូតដល់ ថ្នាក់បណ្ឌិត ក្រោមតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សិស្សានុសិស្ស និស្សិត មាតា បិតា និងអាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងមានជំនឿជឿជាក់មក លើវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ដែលធ្វើអោយវិទ្យាស្ថានមានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ជាទីបញ្ចប់ ឯកឧត្តមបានប្រកាស បើកអោយដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី១២ (សាខាផ្សារដីហុយ) ចាប់ពីថ្ងៃនេះតទៅ។ វិទ្យាស្ថាន ក៏មានផ្តល់ជូនឯកសណ្ឋាន ០២កំប្លេ សម្រាប់ការបង់ថ្លៃសិក្សា ថ្នាក់ចំណេះទូទៅ រយៈពេល០១ឆ្នាំ និង សៀវភៅសិក្សាគូល័រច្បាប់ដើម០១ឈុត សម្រាប់ការបង់ថ្លៃសិក្សា ថ្នាក់ភាសាអង់គ្លេស ទូទៅ១វគ្គសិក្សាផងដែរ។ ការផ្តល់ជូននេះផុត កំណត់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() |
![]() ![]() |
_______________________________________________________________________