សិស្សផ្នែកភាសាអង់គ្លេស ធ្វើទស្សនកិច្ចសិក្សា
នៅទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ៤កន្លែង
ដើម្បីផ្សាភា្ជប់ទ្រឹស្តីទៅនឹង ការអនុវត្តន៍ជាក់ស្តែង ស្របតាមបាវចនារបស់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ៖ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌" និងក្នុងគោលបំណង បណ្តុះមនសិកាសិស្សានុសិស្ស ដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ និង ទទួលបាននូវចំណេះដឹងពិត ដែលទាក់ទងទៅនឹង វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តាមសម័យកាលនីមួយៗ រួមទាំងប្រវត្តិសាស្ត្រ ដ៏ជូរចត់ ដែលបានកើតឡើងចំពោះប្រជាជនខ្មែរ នៅក្នុង របបប្រល័យពូជសាសន៍ប៉ុលពត ដែលជាយុគសម័យដ៏ខ្មៅងងឹត បានសម្លាប់មនុស្ស អស់រាប់លាននាក់នោះ ទើបជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ តែងតែបានរៀបចំនូវដំណើរ ទស្សនកិច្ចសិក្សា សម្រាប់សិស្សានុសិស្ស ផ្នែកភាសាអង់គ្លេសពីLevel4 ដល់Level12 ដើម្បីឱ្យសិស្សានុសិស្ស ទាំងនោះ បានទៅសិក្សាស្រាវជ្រាវ ស្វែងយល់ និងបង្កើនចំណេះដឹងរបស់ខ្លួននៅក្រៅសាលា។ ជាក់ស្តែង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៣ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ នឹងដឹកនាំសិស្សានុសិស្ស ផ្នែកភាសាអង់គ្លេសពីLevel4 ដល់ Level12 សរុបមានចំនួន ៣២៩៣នាក់ នឹងធ្វើទស្សនកិច្ច សិក្សានៅតាមទីតាំងប្រវត្តិសាស្ត្រ សំខាន់ៗ៤កន្លែង នៅរាជធានីភ្នំពេញ ក្នុងនោះមាន៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង និងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាតាមកន្លែងនីមួយៗ វិទ្យាស្ថានក៏បានតម្រូវឱ្យសិស្សានុសិស្សសរសេរ របាយការណ៍ ជាភាសាអង់គ្លេសទុកជាឯកសារ ក្នុងន័យពង្រឹងគុណភាពសិក្សា របស់សិស្សឱ្យសមស្របទៅនឹងបាវចនាខាងលើ។ |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
_______________________________________________________________________