សិស្សចំណេះទូទៅធ្វើទស្សនកិច្ចសិក្សា
នៅតាមទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ៤កន្លែង
ដើម្បីផ្សាភា្ជប់ទ្រឹស្តី ទៅនឹងការអនុវត្តន៍ជាក់ស្តែង ស្របតាមបាវចនា របស់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ៖ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌" និង ក្នុងគោលបំណងបណ្តុះមនសិកា សិស្សានុសិស្ស ដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិមាតុភូមិ និងទទួលបាននូវចំណេះដឹងពិត ដែលទាក់ទងទៅនឹង វប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តាមសម័យកាលនីមួយៗ រួមទាំងប្រវត្តិសាស្ត្រ ដ៏ជូរចត់ដែល បានកើតឡើងចំពោះប្រជាជនខ្មែរ នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ដែលជាយុគសម័យដ៏ខ្មៅងងឹត បានសម្លាប់មនុស្សអស់រាប់លាននាក់ ទើបរៀងរាល់ឆ្នាំ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ តែងតែបានរៀបចំនូវ ដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្ស ផ្នែកចំណេះទូទៅពីថ្នាក់ទី៤ ដល់ទី១២ ដោយឱ្យសិស្សទៅសិក្សាស្រាវជ្រាវនៅទីកន្លែងប្រវត្តិសាស្ត្រខុសៗគ្នា។
|
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
_______________________________________________________________________