គណៈប្រតិភូ និងសិស្សប៊ែលធី វិលត្រឡប់មកពី
បោះជំរុំជាអន្តរជាតិនៅប្រទេសកូរ៉េ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ គណៈប្រតិភូ និងសិស្សប៊ែលធីចំនួន ១០៣នាក់ បានវិលត្រឡប់មកពីបោះជំរុំជាអន្តរជាតិ(World Camp 2012) រយៈពេល២០ថ្ងៃ នៅប្រទេសកូរ៉េ ដែលមានការចូលរួមពីយុវជនជាង៣.០០០នាក់ មកពីបណ្តាប្រទេសនានាចំនួន៦០នៅលើពិភពលោក ហើយការបោះជំរុំនេះក៏មានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីក្រសួងអប់រំ ដែលមកពី២០ប្រទេសផ្សេងៗ គ្នានៅលើពិភពលោកផងដែរ។ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ លោក ផូរ សុធារៈ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងទេសចរណ៍ បានមានប្រសាសន៍ថាៈ បន្ទាប់ពីវិលត្រឡប់មក ពីការបោះជំរុំ ជាអន្តរជាតិនេះ សិស្សរបស់យើងទទួលបាននូវចំណេះដឹង និងដកស្រង់បទពិសោធន៍ថ្មីៗ ដែលពាក់ព័ន្ធទៅនឹងការរស់នៅ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អក្សរសាស្រ្ត និងបានហ្វឹកហាត់ចិត្តឲ្យចេះអត់ធ្មត់ ចេះបើកចិត្តឲ្យទូលាយស្អប់ខ្ពើមពាក្យឈ្លោះ អាចរស់នៅជាមួយជាតិសាសន៍ផ្សេងៗបាន ក៍ដូចជាអាចគ្រប់គ្រង និងធ្វើម្ចាស់ការលើខ្លួនឯងបាន។ ម្យ៉ាងវិញទៀតសិស្សរបស់យើង មានឱកាសហ្វឹកហាត់ភាសាអង់គ្លេស បានកាន់តែប្រសើរជាងមុន និងបានស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ព្រមទាំងបានចូលរួមកិច្ចការផ្សេងៗ ដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីបានជាប្រយោជន៍ដល់គ្រួសារ និងសម្រាប់អភិវឌ្ឍខ្លួន របស់គេអោយមានភាពក្លាហាន មាន សមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយទៅជាយុវជនដ៏ល្អសម្រាប់សង្គមជាតិ និងក្លាយទៅជាថ្នាក់ដឹកនាំប្រកប ដោយគុណធម៌ទៅថ្ងៃអនាគត។ លោក ផូរ សុធារៈ បានបន្តទៀតថា នៅក្នុងវេទិកាមហាសន្និបាត ថ្នាក់រដ្ឋមន្រ្តី ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប ត្រូវបានប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) តែងតាំងជា សមាជិកគណៈកម្មាធិការប្រឹក្សាយោបល់របស់ អង្គការសម្ព័ន្ធយុវជន អន្តរជាតិ ដែលមានការិយាល័យកណ្តាល ស្ថិតនៅប្រទេសកូរ៉េខាងត្បូង ហើយ ឯកឧត្តម លី ឆេង ក៍ទទួលបាននូវប័ណ្ណសរសើរ ពីប្រធានអង្គការ ផងដែរនៅពេលនោះ។ ក្នុងឱកាសនោះដែរ សិស្សឈ្មោះ ហាក់ ពេជ្រម៉ូលីតា រៀននៅសាខាទី៧ បានមានចំណាប់អារម្មណ៍ថាៈ ប្អូនមានអារម្មណ៍ សប្បាយរីករាយណាស់ នៅពេលដែលបានចូលរួមបោះជំរុំជាអន្តរជាតិ នៅប្រទេសកូរ៉េ។ ប្អូនបានបន្តទៀតថា ក្នុងពេលបោះជំរុំជាអន្តរជាតិ ប្អូនទទួលបាននូវបទពិសោធន៍ល្អៗ ជាច្រើនដូចជា ការផ្លាស់ប្តូរចំណេះដឹង វប្បធម៌ ការរស់នៅជាមួយមិត្តភ័ក្ត ដែលមកពីប្រទេសផ្សេងគ្នា ជាពិសេសក៏បានបង្ហាញពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។ ចំណែកឯសិស្សឈ្មោះ ជាង ថានុត រៀននៅសាខាទី៤ បានមានចំណាប់អារម្មណ៍ថា នៅក្នុងពេលបោះជំរុំនេះ ប្អូនបានទៅទស្សនកិច្ចតាមតំបន់ជាច្រើនដូចជា ULSAN, BUSAN, Pukyong University, Hyundai factory, Haeundae beach, Expo YEOSU KOREA,SEOUL the first largest city in South Korea, CHURCH Bexco, Busan aquarium, Shopping Centre: Home Plus, E Mart, Lette Supermarket។ ប្អូនក៏បានថ្លែងអំណរគុណ ដល់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាពិសេស ឯកឧត្តម លី ឆេង ដែលបានរៀបចំ និងផ្តល់ឱកាស អោយពួកគាត់បានចូលរួមបោះជំរុំជាអន្តរជាតិ នៅប្រទេសកូរ៉េក្នុងឆ្នាំ២០១២។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |