សិស្សប៊ែលធី ទៅចូលរួមបោះជំរុំជាអន្តរជាតិ នៅប្រទេសកូរ៉េ
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ថ្នាក់ដឹកនាំ និងសិស្ស នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិចំនួន ១០៣នាក់ បានចេញដំណើរពី ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមបោះ ជំរុំជាអន្តរជាតិ(World Camp) រយៈពេល២០ថ្ងៃ នៅប្រទេសកូរ៉េ ដែលមានការចូលរួមពី យុវជនជាង៣.០០០នាក់ មកពីបណ្តាប្រទេសនានា ចំនួន៦០នៅលើពិភពលោក ហើយការបោះ ជំរុំនេះក៏មានការចូលរួមពី ថ្នាក់រដ្ឋមន្រ្តីក្រសួងអប់រំ ដែលមកពី២០ប្រទេសផ្សេងៗគ្នា នៅលើពិភពលោកផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថាៈ ដើម្បីអោយសិស្ស របស់យើងមាន សមត្ថភាព ចំណេះដឹងកាន់តែ ទូលំទូលាយ ទាំងក្នុងសាលា និងក្រៅសាលា (Knowledge and Know-how) កន្លងមកវិទ្យាស្ថាន ក៏បានរៀបចំអោយសិស្ស របស់យើងបានធ្វើទស្សនកិច្ច សិក្សាតាមបណ្តាទីតាំង ប្រវត្តិសាស្រ្តមួយចំនួនដូចជាៈ ព្រះបរមរាជវាំង, សារមន្ទីរជាតិ, សារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក។ ជាក់ស្តែងឆ្នាំនេះ វិទ្យាស្ថានបានបញ្ជូន សិស្សថ្នាក់ទី១២ ជាង១.០០០នាក់ ទៅចូលរួមស្តាប់ការកាត់ទោស មេដឹកនាំជាន់ខ្ពស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅ សាលាកាត់ក្តីខ្មែរក្រហម ដូចជា កាំង ហ្កេកអ៊ាវ ហៅឌុច, នួន ជា, អៀង សារី, អៀង ធិរិទ្ធ និងខៀវ សំផន ព្រមទាំងបានអោយសិស្ស របស់យើងចូលរួមនៅក្នុង កម្មវិធីនានាដូចជា ការតាំងពិពរណ៍អប់រំ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ផ្សេងៗ និងកម្មវិធីជាច្រើនទៀត សម្រាប់ធ្វើជា មូលដ្ឋានក្នុងការវិភាគ និងស្រាវជ្រាវរកចំនុចល្អ ចំនុចអាក្រក់ ចំនុចខ្លាំង ចំនុចខ្សោយ ថាតើត្រូវធ្វើយ៉ាងណា ដើម្បីអោយខ្លួនឯង មានការរីកចម្រើន ទៅថ្ងៃអនាគត។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |