វិទ្យាស្ថាន ប៊ែលធី ដាក់ចេញនូវគោលការណ៍ ពេលសិស្សបញ្ចប់Level 12 ត្រូវទទួលបាន
ពិន្ទុតេស្តអន្តរជាតិថូហ្វល (TOEFL) ចាប់ពី 60 ឬតេស្ត IELTS ពី 5.5 ឡើងទៅ
នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធីអន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២ បានធ្វើសិក្ខាសាលា ដើម្បីពង្រឹងវិធីសាស្រ្ត បង្រៀនភាសាអង់គ្លេស ជូនដល់លោកគ្រូ-អ្នកគ្រូភាសាអង់គ្លេស ទូទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និង ថ្នាក់ដឹកនាំលោកគ្រូ-អ្នកគ្រូ ភាសាអង់គ្លេសទូទៅ សរុបជាង៣៦៩នាក់។ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថាៈ ដោយមានការរីកចម្រើន ជាបន្តបន្ទាប់ វិទ្យាស្ថាន ក៏បានពង្រីកទីតាំងបាន ចំនួន១១ កន្លែងក្នុងរាជធានីភ្នំពេញ និងមានសិស្ស-និស្សិតកំពុងសិក្សា ២០.៩៧៦នាក់ នារី៨.៩៨៧នាក់។ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានបង្កើតជាប៊ែលធីគ្រុប ដែលមានបម្រើសេវាធំៗ៣ដូចជាៈ I.ប៊ែលធីសំណង់(BELTEI Construction) ទិញ+លក់ អចលនទ្រព្យ និងសាងសង់អគារផ្សេងៗ ហើយបច្ចុប្បន្ន នេះកំពុង សាងសង់វិទ្យាស្ថាន ប៊ែលធីសាខាទី១២ (ភ្នំពេញថ្មី) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិសាខាទី១(ទួលស្លែង) ដែលនឹង គ្រោងបើកអោយដំណើរការនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ II.ប៊ែលធីទេសចរណ៍ (BELTEI Tour) នឹងគ្រោងបើកឲ្យ ដំណើរការនៅខែមិថុនា ឆ្នាំ២០១២ និងមានបម្រើសេវា ០៤ធំៗដូចជា៖ (ក)-ដំណើរកំសាន្តក្នុងស្រុក សម្រាប់ប្រជាជនកម្ពុជា (Domestic Tour Programs for Cambodians) (ខ)-ដំណើរកំសាន្តក្នុងស្រុក សម្រាប់ជនបរទេស ដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេស (Domestic Tour Programs for Expatriate) (គ)-កម្មវិធីនាំភ្ញៀវពីប្រទេសនានាមកទស្សនាប្រទេសកម្ពុជា(Inbound Tour Programs) (ឃ)-កម្មវិធីនាំភ្ញៀវពីប្រទេសកម្ពុជា ទៅទស្សនាក្រៅប្រទេស (Outbound Tour Programs) III.ប៊ែលធីអប់រំ (BELTEI Education) ដែលបានចែកចេញជា៣ផែ្នកធំៗគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងការិយាល័យទំនាក់ទំនងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងថាៈ កន្លងមកវិទ្យាស្ថាន ទទួលបានជោគជ័យផ្នែកចំណេះទូទៅ ដែលមានសិស្សប្រឡងជាប់ សញ្ញាប័ត្របឋមភូមិ និងទុតិយភូមិ ស្ទើរតែ១០០% និងជាប់សិស្សពូកែ ថ្នាក់រាជធានី និងទូទាំងប្រទេស ជារៀងរាល់ឆ្នាំ។ដោយឡែក ផ្នែកភាសាអង់គ្លេស ទើបតែទទួលបាន២០% ប៉ុណ្ណោះនៃកម្រិតអន្តរជាតិ ដូច្នេះការធ្វើសិក្ខាសាលាថ្ងៃនេះ គឺមានគោលបំណងពង្រឹងគុណភាព អប់រំចំណេះដឹងបទពិសោធន៍ និងវិធីសាស្រ្តថ្មីៗ ក្នុងការបង្រៀន ភាសាអង់គ្លេស ជូនដល់លោកគ្រូ-អ្នកគ្រូ ដើម្បីធ្វើជាមូលដ្ឋានក្នុងបង្រៀន សិស្សអោយកាន់តែល្អប្រសើរឡើងថែមទៀត។ ក្នុងឆ្នាំថ្មីនេះ វិទ្យាស្ថាន ក៏បានដាក់ចេញនូវគោលការណ៍ ពេលសិស្សប្រឡងបញ្ចប់Level12 អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងអាចប្រឡងតេស្តអន្តរជាតិថូហ្វល(TOEFL)បានពិន្ទុពី 60 ឬតេស្តIELTS ពី5.5 ឡើងទៅ។ ជាទីបញ្ចប់ ឯកឧត្តម សង្ឃឹមជឿជាក់ថា ក្រោយពីបញ្ចប់សិក្ខាសាលានេះលោកគ្រូ-អ្នកគ្រូ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ ពីសិក្ខាសាលានេះ សម្រាប់បង្រៀនសិស្សអោយទទួលបានជោគជ័យនាពេលអនាគត និងធ្វើយ៉ាងណាទាក់ទាញអារម្មណ៍ សិស្សអោយចង់មករៀន ដោយមិនបាច់បង្ខំសិស្ស អោយមករៀនក៏ដូចជា សម្រាប់ត្រៀមវគ្គសិក្សាថ្មីភាសាអង់គ្លេស ទូទៅពេញម៉ោង និងក្រៅម៉ោង ជំនាន់ទី២៤ ចូលរៀនថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១២ នេះផងដែរ។ វិទ្យាស្ថាន នឹងផ្តល់ជូនសៀវភៅ សិក្សាគូល័រ ច្បាប់ដើម ដល់ស្ស-និស្សិត ដែលចុះឈ្មោះចូលរៀន ថា្នក់ភាសាអង់គ្លេសទូទៅ ១វគ្គសិក្សា។ការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២។ ឯកឧត្តម ក៏បានប្រកាសបើកសិក្ខាសិលា នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |