Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​ និង​ផែន​ការ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី​

(២០១១​-២០១២)​ គិត​ត្រឹម​ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ​២០១០​

ដល់​ ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ២០១១​

កាល​ពី​ថ្ងៃ​ទី០៣​ ខែធ្នូ​ ឆ្នាំ​២០១១​ នៅ​សាល​សន្និ​សីទ​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី៩​ (សា​ខា​ស្ទឹង​មាន​ជ័យ)​ បាន​រៀប​ចំ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ ការ​ងារ​ឆ្នាំ​ចាស់​ និង​ផែន​ការ​ អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី​ (២០១១​-២០១២)​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នាយក​ប៊ែល​ធី​ គ្រុប​ និង​លោក​ជំទាវ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង​ លោក​គ្រូ-អ្នក​គ្រូ​ និង​បុគ្គ​លិក​ សរុប​ ៩៩៦​នាក់​។​
តាម​របាយ​ការណ៍​បូក​សរុប​ លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​ និង​ផែន​ការ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី​ (២០១១​-២០១២)​ របស់​ លោក​ ផូរ​ សុធារៈ​ ប្រធាន​ការិ​យាល័យ​រដ្ឋបាល​ បាន​មាន​ប្រសាសន៍​ថាៈ​ វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ បង្កើត​ឡើង​នៅ​ថ្ងៃទី​ ០១​ ខែមករា​ ឆ្នាំ​២០០២​ បច្ចុប្បន្ន​មាន​១១​ទីតាំង​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មាន​សិស្ស​-និស្សិត​ កំពុង​សិក្សា​ចំនួន​ ២០.៤៨៧នាក់​ ក្នុង​នោះ​នារី​ ៩.៩៧១នាក់​ ព្រម​ទាំង​មាន​គណៈ​គ្រប់​គ្រង​ លោកគ្រូ​-អ្នក​គ្រូ​ និង​បុគ្គលិក​ បម្រើ​ការ​សរុប​ចំនួន​ ៩៩៦នាក់​ នារី​ ៤៣៨នាក់​ និង​បាន​បណ្តុះ​បណ្តាល​លើ៥​កម្ម​វិធីធំៗ​ ដូច​ខាង​ក្រោមៈ​
១-​ចំណេះ​ទូទៅៈ​ មាន​ពី​ថ្នាក់​ទី១​ ដល់​ទី១២:​ សិក្សា​តាម​កម្ម​វិធី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មាន​សិស្ស​កំពុង​សិក្សា​ ចំនួន​ ៩.៤៩៨​នាក់​ នារី​ ៤.៥២៨នាក់​។​
-សិស្ស​ថ្នាក់​ទី១២:​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រឡង​បាក់​ឌុប​(២០១០-២០១១) ​ចំនួន​ ៦៤៨នាក់​ អវត្ត​មាន​ ០៤នាក់​=​ ៦៤៤នាក់​ ជាប់​ ៦៣៨​នាក់​ ធ្លាក់​ ០៦នាក់​ ស្មើ​នឹង​ ៩៩.០៦%។​
-សរុប​សិស្ស​ថ្នាក់​ទី១២​ បាន​ប្រឡង​ចេញ​ទាំង​៦ឆ្នាំ​(២០០៥​-២០១១)​ មាន​ចំនួន​២.០៦៦នាក់​ នារី​ ៨៨២នាក់​។​
២-​ភាសា​អង់គ្លេស​ទូទៅៈ​ ពី​កម្រិត​Preschool​ ដល់​ Level12:​ សិក្សា​តាម​បែប​អា​មេរិក​កាំង​(American System)​។​ ចំពោះ​សិស្ស​Level12​(High Advanced Level)​ពេល​បញ្ចប់​ ការ​សិក្សា​ត្រូវ​ទទួល​បាន​វិញ្ញា​បន​បត្រ​ ២ប្រភេទ​ដែល​ចេញ​ដោយ​​ប៊ែលធី​ (Head Office)​ និង​ចេញ​ដោយ​ស្ថាប័ន​ ETS​ (Educational Testing Service)​ មាន​ទីតាំង​ធំ​ នៅ​សហរដ្ឋ​​អាមេរិក​ និង​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​ ១០.០៣១​នាក់​ នារី​ ៤.៩៦៧នាក់​។​
-សិស្ស​កម្រិត​ទី១២​ (Level12):​ បាន​ចូល​រួម​ប្រឡង​បញ្ចប់​វគ្គ​ទី២០​ មាន​ចំនួន​៣៧នាក់​ ក្នុង​នោះ​សិស្ស​ដែល​បាន​ចូល​រួម​ប្រឡង​តេ​ស្តអន្តរ​ជាតិ​(TOEFL)​ មាន​ចំនួន​ ០៥​នាក់។​
-សរុប​សិស្ស​ Level12​ ដែល​បាន​ប្រឡង​បញ្ចប់​ទាំង​២០​ជំនាន់​ មាន​ចំនួន​ ១.៤៥០នាក់​ នារី​ ៨០៧នាក់​។​
៣-​មហា​វិទ្យាល័យ​ភាសា​បរទេសៈ​ ដែល​ចាប់​យក​ជំនាញ​ តែ​មួយ​គត់​គឺ​បរិញ្ញា​បត្រ​និង​បរិញ្ញាប​ត្រ​ជាន់​ខ្ពស់ ​(BA BEd & MEd) ​ផ្នែក​អក្សរ​សាស្រ្ត​អង់​គ្លេស​ និង​មាន​និស្សិត​កំពុង​សិក្សា​ចំនួន​ ៧២០​នាក់​ នារី​ ២៨៩នាក់​។​
-សរុប​និស្សិត​ ដែល​បាន​ប្រឡង​បញ្ចប់​ទាំង​៣​ ជំនាន់​ មាន​ចំនួន​ ១៦៩នាក់​ នារី​ ៨៤នាក់​ ក្នុង​នោះ​ បរិញ្ញា​បត្រ​ ចំនួន​ ១២៦នាក់​ បរិញ្ញា​បត្រ​រង​ ចំនួន​ ៤៣នាក់​។​
៤-​វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រៈ​ មាន​១២​កម្ម​វិធី​ សិក្សា​តាម​កម្ម​វិធី​ថ្មី​ ដែល​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​ និង​ មាន​សិស្ស​កំពុង សិក្សា​ចំនួន​ ២៣៨​នាក់​ នារី​ ១៨៧នាក់​។​
-សរុប​សិស្ស​កុំព្យូទ័រ ​បាន​ប្រឡង​បញ្ចប់​វគ្គ​មាន​ចំនួន​ ៤.៦០៩នាក់​ នារី​ ១.៩៨៦នាក់​។​
៥-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិៈ​ មជ្ឈ​មណ្ឌល​ប្រឡង​តេស្ត​ថូហ្វល​(TOEFL iBT​, Testing of English as a Foreign Language)​។​
-សរុប​បេក្ខ​ជន​ ដែល​បាន​ប្រឡង​បញ្ចប់​តេស្ត​អន្តរ​ជាតិ​ TOEFL​មាន​ចំនួន​ ៤៤នាក់​ នារី​ ១៦នាក់​។​
៦-​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​ជាតិៈ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង ​គោល​បំណង​ដូច​ខាង​ក្រោម៖​ ១-​ការ​បញ្ជូន​សិស្ស​ទៅ​សិក្សា​ក្រៅ​ប្រទេស​ ២-​កម្ម​វិធី​​ផ្លាស់​ប្តូរ​​និស្សិត​ ៣-​ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ ៤-ការ​អភិវឌ្ឍ​ស្ថាប័ន​។​
-សរុប​សិស្ស-​និស្សិត​ ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ ក្រៅ​ប្រទេស​ តាម​រយៈ​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​ជាតិ​ មាន​ចំនួន​ ០៣នាក់​ ក្នុង​នោះ​ថ្នាក់​បរិញ្ញាបត្រ​ ០១នាក់​ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ០២​នាក់​។​
បន្ទាប់​មក​ លោក​ នួន​ ហ៊ន​ នាយក​សាខា​ទី១០​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​វិធី​សាស្រ្ត​បង្រៀន​ និង​ការ​គ្រប់​គ្រង​ ថ្នាក់​​ចំណេះ​ទូទៅ​ទី១​ ដល់​ទី១២​ ជូន​ដល់​លោក​គ្រូ-​អ្នក​គ្រូ​ សម្រាប់​យក​ទៅ​បង្រៀន​សិស្ស​ ធ្វើ​យ៉ាង​ណា​អោយ​សិស្ស​មាន​ គុណ​ភាព​អប់រំ​ខ្ពស់​ និង​មាន​សីលធម៌​ល្អ​។​
បន្ទាប់​មក​ លោក​ រស់​ ប៉ារ៉ាឌី​ នាយក​សាខា​ទី ៦​ ក៏​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​អំពី​វិធី​សាស្រ្ត​អប់រំ​ និង​ការ​គ្រប់​គ្រង ​ថ្នាក់​ភាសា​អង់គ្លេស​(ESL)​ ជូន​ដល់​លោកគ្រូ​-អ្នក​គ្រូ​សម្រាប់​យក​ ទៅ​បង្រៀន​សិស្ស​ ធ្វើ​យ៉ាង​ណា​អោយ​សិស្ស​មាន​សមត្ថ​ភាព​ គ្រប់​គ្រាន់​ ដើម្បី​អោយ​សិស្ស​ចេះ​អាន​ ចេះ​សរសេរ​ ចេះ​ស្តាប់​ និង​ចេះ​និយាយ​បាន​យ៉ាង​ស្ទាត់​ជំនាញ​។​
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​អគ្គនា​យក​ ក៏​បាន​កោត​សរសើរ​ និង ​ថ្លែង​អំណរ​គុណ​ដល់ ​គណៈ​គ្រប់​គ្រង​ លោក​គ្រូ-អ្នក​គ្រូ​ និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំង​អស់​ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ ភារ​កិច្ច​របស់​ខ្លួន​ និង​មាន​ការ​ឯក​ភាព​ផ្ទៃ​ក្នុង​បាន​យ៉ាង​ល្អ​​ប្រសើរ​ ព្រម​ទាំង​បាន​អនុវត្ត​ យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បាវ​ចនា​ របស់​វិទ្យា​ស្ថាន​ “គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ សីលធម៌​ គុណធម៌”​ រហូត​ធ្វើ​អោយ​វិទ្យាស្ថាន​មាន​ការ​រីក​ចម្រើន​ ជា​បន្តប​ន្ទាប់​ និង​បាន​បង្កើត​ជា​ ប៊ែលធី​ គ្រុប​ តាម​វិញ្ញាបន​បត្រ​ក្រសួង​ពាណិ​ជ្ជកម្ម​ លេខ​១៨១២​ ពណ.ន​តកចុះ​ថ្ងៃទី​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០០៧​ ដែល​មាន​បម្រើ​សេវា​ធំៗ​ ៣ដូច​ជាៈ​ ១-ប៊ែលធី​សំណង់ៈ​ទិ​ញ+លក់​ អចលន​ទ្រព្យ​ និង​សាង​សង់​អគារ​ផ្សេងៗ​ ហើយ​បច្ចុប្បន្ន​នេះ​ កំពុង​សាង​សង់​សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​សាខាទី១​(ទួលស្លែង)​ បន្ត​ទៀត​ ២-​ប៊ែលធី​អប់រំ​ បាន​ចែក​ចេញជា​៣​ ផែ្នក​ធំៗគឺៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ និង​ប៊ែលធី​ ទំនាក់​​ទំនង​អន្តរ​ជាតិ​ ៣-​ប៊ែលធី​ទេស​ចរណ៍ៈ​ នឹង​គ្រោង​បើក​អោយ​ដំណើរ​ការ​នៅ​ខែ​មករា​ ឆ្នាំ២០១២​ ខាង​មុខ​នេះ​ ដែល​មាន​បម្រើ​ សេវា​០៤​ធំៗ​ដូច​ខាង​ក្រោម៖​ ១-​ទេសចរណ៍​ក្នុង​ ស្រុក​សម្រាប់​ប្រជាជន​កម្ពុជា​ (Domestic Tour Programs for Cambodians)​ ២-ទេសចរណ៍​ក្នុង​ស្រុក​សម្រាប់​ជន​បរទេស​ ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​(Domestic Tour Programs for Expatriate) ៣-​កម្ម​វិធី​នាំ​ភ្ញៀវ​ ពី​ប្រទេស​នានា​មក​ទស្សនា​ប្រទេស​កម្ពុជា​(Inbound Tour Programs)​ ៤- កម្ម​វិធី​នាំ​ភ្ញៀវ​ ពី​ប្រទេស​កម្ពុជា​ទៅ​ទស្សនា​ក្រៅ​ប្រទេស​ (Outbound Tour Programs)​។
ទន្ទឹម​នឹង​នេះ​ដែរ​ ឯក​ឧត្តម​អគ្គនា​យក​ ក៏​បាន​មាន​ប្រសាសន៍​ថា​ សមិទ្ធិ​ផល​ ដែល​រីក​ដុះដាល​ពី​មួយ​​ឆ្នាំ​ទៅ មួយ​ឆ្នាំ​របស់​វិទ្យាស្ថាន​នោះ​ គឺ​ដោយ​សារ​ប្រទេស​ជាតិ ​មាន​ស្ថេរ​ភាព​ផ្នែក​នយោបាយ​ និង​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ ក្រោម​ គោល​នយោ​បាយ​ ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​របស់​​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋម​ន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វែ​ប្រកប​ ដោយ​គតិ​បណ្ឌិត​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដែល​ធ្វើ​អោយ​មាន​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។​























ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣ 20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា"
18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ 28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16 02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ
10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០ 14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង
11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២ 09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២
04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី 16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២
05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព
31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6 29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ
18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស 11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា
07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩ 12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង
30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន” 19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ
25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤ 10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២
31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១ 19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ 22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨
08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១ 06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១
05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង 24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣ 04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១
13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧ 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០
19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់ 08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០ 12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ
02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន 18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦ 01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង
24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨ 30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា...
09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២ 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា 15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​
01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស
24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់ 09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ...
29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥
27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ 18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥
01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤ 30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា
19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ... 31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី...
14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់ 06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១
05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ...
14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣ 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់... 08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី
17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6.. 20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង
27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤ 23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ
14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ .... 13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ
09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០ 06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង
27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់... 23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី)
08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស..
27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស.. 23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម”
02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨ 17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២...
07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​ 18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​
04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​ 29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​
11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង 07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ
01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦ 21/12/2012:សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ
15/11/2012:ប៊ែល​ធី​ សហ​ការ​ជា​មួយ​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ ​រៀប​ចំ​ការ​បោះ​ជំរុំ​អន្តរ​ជាតិ​លើក​ទី៣ 01/10/2012:ឯក​ឧត្តម​ហ៊ុន​ ម៉ានីចុះ​ផ្សព្វ​ផ្សាយក​ម្ម​វិធី​“​យុវ​ជននិង​ទី​ក្រុង​ស្អាត​”​នៅ​វិទ្យា​ស្ថាន​ប៊ែល​ធី​
30/09/2012:ពិធី​សម្ពោធ​ព្រះ​វិហារ​ទើប​ជួស​ជុល​ថ្មី​ នៅ​វត្ត​សំ​សមី​ ខេត្ត​ព្រៃ​វែង​ 22/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​
03/08/2012:​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា2012-2013 ​និង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សភាសា​អង់គ្លេស 21/07/2012:គណៈ​ប្រតិភូ​ និង​សិស្ស​ប៊ែលធី​ វិល​ត្រឡប់​មក​ពី​ បោះ​ជំរុំ​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​កូរ៉េ​
07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF 25/06/2012:សិស្ស​ប៊ែលធី​ ទៅ​ចូល​រួម​បោះ​ជំរុំ​ជា​អន្តរ​ជាតិ នៅ​ប្រទេស​កូរ៉េ
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 12/05/2012:អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ នៅ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​
09/05/2012:ឯក​ឧត្តម​ លីឆេង​ បាន​ឧបត្ថម ​កាកបាទក្រហម-អឌ្ឍចន្ទ​ក្រហម កម្ពុជា ចំនួន ៥០០០$ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
08/04/2012:​គោល​ការណ៍ថ្មី​ សំរាប់សិស្ស​ ​Level 12​ ត្រូវ​ទទួល​ពិន្ទុTOEFL​ ចាប់ពី​ 60​ ឬ IELTS​ ពី 5.5 ឡើងទៅ​ 21/02/2012:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ TOEFL និង​ភាសា​អង់​គ្លេស​ ទូទៅ​កម្រិត​ទី៦​ និង​ទី១២​
21/10/2011:ពិធី​ផ្តល់​ឈាម​របស់​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ ប៊ែលធី​ ចំនួន​ ២១៦ន 20/10/2011:ពិធី​សូត្រ​មន្ត​បើក​អោយ​ដំណើរ​ការ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិទី​១១​(សាខាផ្សារតូច)​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 11/09/2011:គណៈ​គ្រប់​គ្រង​ ប៊ែលធី​ បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ​
06/08/2011:​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា2011-2012 ​និង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សភាសា​អង់គ្លេស 01/07/2011:សា​កល​វិទ្យាល័យ​ KUALA LUMPUR​ រៀប​ចំ​សិក្ខា​សាលា​ ស្តីពី​ បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​សហ​គ្រិនភាព​
10/06/2011:ដំណើរ​ទស្សន​កិច្ច​សិក្សា​ របស់​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ 10/05/2011:ពិធី​សូត្រ​មន្ត​បើក​អោយ​ដំណើរ​ការ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី២​ (សាខា​ផ្សារ​ទួល​ទំពូង​)​
29/04/2011:សិស្ស​ប៊ែល​ធី​ជាប់​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ចំណាត់​ថ្នាក់​លេខ១​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John


Free counters!

 

 

 

យើងមាន ភ្ញៀវ 17 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1137915