Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

គណៈ​គ្រប់​គ្រង​ ប៊ែលធី​ បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព

​នៅ​សមរ​ភូមិ​មុខ​

កាល​ពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ គណៈ​គ្រប់​គ្រង​វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នា​យក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​អម​ដំណើរ​ ដោយ​លោក​ប្រធាន​ការិ​យាល័យ​ និង​លោក​នាយក​សាខា​ គ្រប់​ទីតាំង​ប៊ែលធី​ បាន​នាំ​យក​ថវិកា​ចំនួន​ ២៥.០០០.០០០រៀល​ ចូល​រួម​ជា​មួយ​គណៈ​ប្រតិភូ​សមា​គម​ គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ដែល​មាន​សមា​ជិក​ចំនួន​ ៤៣​គ្រឹះ​ស្ថាន​សិក្សា​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ និង​នាំ​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​អង្គ​ភាព​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដែល​ឈរ​ជើង ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​មាន​ការ​ចូល​រួម​ពី​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ ជា​ ម៉ន​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៤​ និង​ជា​ទី​ប្រឹក្សា​ផ្ទាល់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី​។​ ក្នុង​ពិធី​នោះ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ នាង​ ឃីម​ មេ​បញ្ជា​ការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ បាន​បញ្ជាក់​ថា​ក្រោយ​ ពីផ្អាក​ឈប់​បាញ់​គ្នា​ មួយ​រយៈ​នៅ​ព្រះ​វិហារ​នោះ​ យោង​តាម​អនុ​សាសន៍​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី ​ ឲ្យ​សម្រួល​​កម្លាំង​កង​ទ័ព​ គឺ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ បាន​មក​ឈរ​ជើង​ក្នុង​តំបន់​ ស្រុក​អន្លង់​វែង​ ខេត្ត​​ឧត្តរ​មាន​ជ័យ​វិញ​។​
ឯក​ឧត្តម ស៊ាន​ បូ​រ៉ាត​ ប្រធាន​គណៈ​ប្រតិភូ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​មាន​ការ​ស្នើ​សុំ​ ការ​អនុ​ញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី ​ និង​លោក​ជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​បាន​អនុ​ញ្ញាត​ និង​ផ្តល់​ជូន​តាម​រយៈ​គណៈ​ប្រតិភូ​ ដើម្បី​យក​មក​ឧបត្ថម្ភ​ ដល់​វីរៈ​កង​ទ័ព​នៅ​ទី​នេះ​ មាន​ថវិកា​ចំនួន​ ១៣៨.៥៩០.០០០​រៀល​ ថវិកា​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ចំនួន​ ១០៨.៨០៤.៥០០រៀល​ ក្នុង​នោះ​ថវិកា​ របស់​ប៊ែល​ធី​ ចំនួន​ ២៥.០០០.០០០​រៀល​ ផង​ដែរ។​
មាន​មតិ​នា​ឱ​កាស​នោះ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ មាន​ប្រសាសន៍​ថា​ យោង​តាម​ការ​ចង្អុល​បង្ហាញ​របស់​ សម្តេច​អគ្គ​មហា​ សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី និង ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជំនួស​មុខ​ឲ្យ​ គណៈប្រតិភូ​នៃ​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​សមា​ជិក​ សមា​ជិកា​ ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ប្រជា​ធិប​តេយ្យ​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​សមា​គម​ និស្សិត​នៅ​តាម ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​ បច្ចេក​ទេស​សា​ធា​រណៈ​ ទាំង​២៤​គ្រឹះ​ស្ថាន​ បាន​ចុះ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ និង​នាំ​យក​អំណោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ បន្ទាប់​មក​ ឯក​ឧត្តម​ បាន​ប្រកាស​ផ្តល់​ជូន​ដល់ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នូវ​អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ​លើ​តុ​ចំនួន​ ២​គ្រឿង​ កុំ​ព្យូ​ទ័រ​យួរ​ដៃ​ចំនួន​ ១​គ្រឿង​ ម៉ា​ស៊ីន​ព្រីន​ធ័រ​ចំនួន​ ៣​គ្រឿង​ ម៉ា​ស៊ីន​ថត​ចំលង​ ១​គ្រឿង​ ផ្តល់​កូន​ឈើហូប​ផ្លែ​ចំនួ​ន ២៥០០​ដើម​ គ្រួសារ​ទ័ព​ចំនួន​ ១៥០​នាក់​ ម្នាក់ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។​ ចំពោះ​ថវិកា​របស់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ជូន​សម្រាប់​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នូវ​ថវិកា​ចំនួន​ ២០​លាន​រៀល​ ម៉ា​ស៊ីន​ភ្លើង​កំលាំង​៥​គីឡូ​វ៉ាត់​ចំនួន​ ១​គ្រឿង​។
នា​រសៀល​ថ្ងៃ​ដដែល​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ បន្ត​ទៀត​ដែល​ឈរ​ជើង​នៅ​ស្រុក​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​បាន​ប្រគល់​ជូន​នូវ​អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ គ្រួសារ​ទ័ព​ចំនួន​ ២០០​នាក់​ ម្នាក់ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។​ ចំពោះ​ថវិកា​របស់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ជូន​សម្រាប់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ នូវ​ថវិកា​ចំនួន​ ១០​លាន​រៀល​ និង​រៀប​ចំ​កម្ម​វិធី​ចំនួន​ ១​លាន​រៀល​ គណៈ​បញ្ជា​ការ​ទិស​ទី​៣​ ប្រចាំ​ប្រាសាទ​តា​មាន់​ចំនូន​ ១០​លាន​រៀល​ យោធ​ភូមិ​ភាគ​ទី​៥​ចំនួន​ ៥​លាន​រៀល​ សឹក​រង​ឧត្តរ​មាន​ជ័យ​ចំនួ​ន ៥​លាន​រៀល​ វរៈ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៧០២​ចំនួន​ ៥​លាន​រៀល​ វិស្វ​កម្ម​អគ្គ​បញ្ជា​ការ​ចំនួន​ ៥​លាន​រៀល​ ប្រធាន​ភូមិ​តា​មាន់​សែន​ជ័យ​ចំនួន​ ២​នាក់​ ម្នាក់ៗ​ទទួល​បាន​ ១០​ម៉ឺន​រៀល​ ឧបត្ថម្ភ​ស្រុក​បន្ទាយ​អំពិល​ចំនួន​ ២០​ម៉ឺន​រៀល​។​
នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ ឯក​ឧត្តម ​ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ដឹក​នាំ​ប្រតិភូ​ និស្សិត​នៃ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ជា​ច្រើន​នាក់​ ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ក្នុង​កង​ពល​ទី​បញ្ជា​ការ​សមរ​ភូមិ​ទិស​ប្រាសាទ​ព្រះ​វិហារ​ (ទី​បញ្ជា​ការ​សន្តិ​ភាព)​ នៅ​ភូមិ​៥​មករា​ នៃ​ប្រាសាទ​ព្រះ​វិហារ​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ ។​
នា​ឱ​កាស​នោះ​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ជា​ តា​រា​ អគ្គ​មេ​បញ្ជា​ការ​រង ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា ​គណៈ​មេ​បញ្ជា​ការ​សមរ​ភូមិ​ទិស ​យោធ​ភូមិ​ភាគ​ទី​៤​ បាន​ពន្យល់​ពី​ទី​តាំង ​សមរ​ភូមិ​ដែល​កង​ទ័ព​សៀម​ធ្វើ​ការ​ឈ្លាន​ពាន ​មក​លើ​បូរណៈ​ភាព​ទឹក​ដី​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​
ឆ្លៀត​ឱ​កាស​នោះ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​កោត​សរ​សើរ​ដល់​នាយ​ពល​ ទាហាន​ដែល​បាន​តស៊ូ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ ​មាតុ​ភូមិ​មិន​ឲ្យ​សត្រូវ​ឈ្លាន​ពាន​មួយ​មី​លី​ម៉ែត ​ណា​ឡើយ​ និង​បាន​ប្រគល់​នូវ​ថវិកា​ របស់​ឯក​ឧត្តម​ផ្ទាល់​ចំនួន​ ៤​លាន​រៀល​ ដល់​​ទី​បញ្ជា​ការ​សមរ​ភូមិ​ទិស​ប្រាសាទ​ព្រះ​វិហារ​ សម្រាប់​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុខ​នេះ​។​
នៅ​ព្រឹក​ថ្ងៃ​ដដែល​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​ ដែល​រៀប​ចំ​ឡើង​នៅ​បរិ​វេណ​ទី​រួម​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ និង​ មាន​ការ​ចូល​រួម ​ពី​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ជា​ តា​រា​ ​ ឯក​ឧត្តម​ ស​ ថាវី​ អភិ​បាល​រង​ខេត្ត​ មន្រ្តី​រាជ​ការ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ប្រជា​ពល​រដ្ឋ​ និង​ កង​ទ័ព​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​ ប្រមាណ​១០០០​នាក់​។ ​
ឯក​ឧត្តម​ឧត្តម​សេនីយ៍​ទោ​ ដួង​ ច័ន្ទ​ មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​ ជំនួស​មុខ​ឲ្យ​នាយ​ពល​ទាហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​កង​ទ័ព​ បាន​ថ្លែង​អំណរ​គុណ​ដល់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី​ ​ និង ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ​គ្រប់​បែប​យ៉ាង​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​កង​ទ័ព​ និង​ក្រុម​គ្រួសារ​កង​ទ័ព​ធ្វើ​ឲ្យ​មាន​លំ​នឹង​ ធ្វើ​ឲ្យ​កង​កម្លាំង​មាន​ឆន្ទះ​មោះ​មុត​អង់​អាច​ក្លា​ហាន ​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​។​
ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​ ស៊ាន​ បូ​រ៉ាត​ ប្រធាន​គណៈ​ ប្រតិភូ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​តំណាង​ឲ្យ​និស្សិត​ ៣០០​នាក់​ ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​ សូម​ថ្លែង​អំណរ​គុណ​ និង​កោត​សរ​សើរ​ដល់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ ជា​បញ្ញា​វរ​កម្រិត​​អន្តរ​ជាតិ​ និង​ជា​យុវ​ជន​ឆ្នើម​របស់​ជាតិ និង ​សូម​ដើរ​តាម​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ និង​ស្រឡាញ់​សន្តិ​ភាព​ ជានិច្ច​និរន្តរ៍​។​
ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​កោត​សរ​សើរ ​ដល់​នាយ​​ពល​ទាហាន​ដែល​កន្លង​ទៅ​ បាន​តស៊ូ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ ជាតិ​មាតុ​ភូមិ​។​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ទោ​ បាន​ផ្តាំ​ផ្ញើ​កង​ទ័ព​គ្រួសារ​ទ័ព​ និង​យុវ​ជន ​ទើប​តែ​គ្រប់​អាយុ​ត្រូវ​ទៅ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ពល​រដ្ឋ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១២​ និង​ដើម្បី​ឈាន​ទៅ​បោះ​ឆ្នោត​សាកល​ នៅ​ឆ្នាំ​២០១៣ ​ខាងមុខ​ទៀត​។​
អំណោយ​ដែល​យក​ទៅ​ប្រគល់​ជូន​កង​ទ័ព​នា​ព្រឹកនោះ​រួម​មាន​ អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ​លើ​តុ​ចំនួន​ ២​គ្រឿង​ ម៉ា​ស៊ីន​ព្រីន​ធ័រ​ចំនួន​ ១​គ្រឿង​ និង​ឧបត្ថម្ភ​ថវិកា​ដល់​អង្គ​ភាព​កង​ទ័ព​ឈរ​ជើង​នៅ​តាម​ជួរ​ភ្នំ​ដង​រែក​ក្នុង​ទិស​ទី​១​ ប្រាសាទ​ព្រះ​វិហារ​ ជាង​១០​អង្គ​ភាព​។ ដោយ​ឡែក​គ្រួសារ​ ទ័ព​មក​ពី​ភូមិ​សែន​រុង​រឿង​១​ចំនួន​ ២០០​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។
នៅ​រសៀល​ថ្ងៃ​ដដែល​ គណៈគ្រប់គ្រង ប៊ែលធី បាន​ធ្វើ​ដំណើរ ​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ ជាមួយគណៈ​ប្រ​តិ​ភូ ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ​ដោយ​សុវត្ថិ​ភាព​។​



















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

27/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ១២ ជំនាន់ទី១៨ (ក្រុមទី១) 13/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី៣)
30/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី២) 23/12/2023:ប៊ែលធីគ្រុប រៀបចំសន្និបាត បុកសរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៣​ និងល់កទិសដៅ អនុវត្ត ឆ្នាំ២០២៤
16/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ 25/11/2023:សាលាប៊ែលធី អន្តរជាតិ បានរៀបចំ ពិធីប្រកាសទទួលស្គាល និង បញ្ជូលក្រុមប្រឹក្សា យុវជន និង កុមារ ប្រចសាខា
04/11/2023:កម្មវិធីប្រគល់ វិញ្ញា​បនបត្រ​ថ្នាក់ទី៦ ​ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២៨៨៤នាក់ 30/09/2023:កម្មវិធីប្រគល់ សញ្ញា​បត្រ​ភាសា​អង់​គ្លេស​ប៊ែលធី​ ជូន​ដល់​សិស្ស​​ភា​សា​ អង់​គ្លេស​​កម្រិត​ទី​១២​ ជំនាន់​ទី​៦៤​ ដល់​ទី​៦៨
30/09/2023:កម្មវិធី ប្រគល់វិញ្ញា បនបត្រជូនដល់ សិក្សានុសិស្សភាសា អង់គ្លេស Preschool 6 ជំនាន់ ៦៦, ៦៧ ចំនួន ៨៤០នាក់ 01/04/2023:សិស្សប៊ែលធីថ្នាក់ទី១២ ជនាន់ទី១៧ ចំនួន ១,៧៦៩នាក់ ទទួលសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី
24/03/2023:សិស្សប៊ែលធី និទ្ទេស A ៦៧រូប ចែករំលែក បទពិសោធន័ ដល់សិស្សថ្នាក់ទី ១២ 28/02/2023:សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣១៣២នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី
02/11/2022:សិស្ស​ប៊ែល​ធី​និទ្ទេស​ A​ ៩៩​រូប​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ 22/10/2022:សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២ ជំ​នា​ន់​ទី​៥៣​ ដល់​ ៦​៣
08/10/2022:សិស្សប៊ែលធី ទី១២ ចំនួន ១,៥០៧​ នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ប៊ែលធី 03/09/2022:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ សម្ពោធជាផ្លូវការ
21/08/2022:ដំណើរកម្សាន្ដ សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប 12/07/2022:កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ សំ​ណេរ​ភា​សា​ខ្មែរ​លើក​ទី៦​ ឆ្នាំ​២០២២​
06/07/2022:ការ​ប្រ​កួត​ជជែក​ដេញ​ដោល​06-07-2022 04/12/2019:ពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១
19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16 04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩
29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់ 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩
26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣ 20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា"
18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ 28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16 02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ
10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០ 14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង
11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២ 09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២
04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី 16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២
05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព
31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6 29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ
18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស 11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា
07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩ 12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង
30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន” 19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ
25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤ 10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២
31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១ 19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ 22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨
08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១ 06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១
05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង 24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣ 04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១
13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧ 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០
19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់ 08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០ 12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ
02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន 18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦ 01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង
24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨ 30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា...
09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២ 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា 15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​
01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស
24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់ 09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ...
29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥
27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ 18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥
01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤ 30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា
19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ... 31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី...
14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់ 06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១
05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ...
14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣ 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់... 08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី
17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6.. 20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង
27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤ 23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ
14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ .... 13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ
09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០ 06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង
27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់... 23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី)
08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស..
27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស.. 23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម”
02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨ 17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២...
07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​ 18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​
04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​ 29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​
11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង 07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ
01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦ 21/12/2012:សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ


Free counters!

 

 

 

យើងមាន ភ្ញៀវ 20 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1782880