Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ពិធី​ផ្តល់​ឈាម​របស់​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​

ប៊ែលធី​ ចំនួន​ ២១៦នាក់​

យោង​តាម​អនុសាសន៍​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ សមេ្តច​អគ្គ​ មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ ​កម្ពុជា​ និង ​មតិ​ណែ​នាំ​របស់​ឯក​ឧត្តម​ ស៊ាន បូរ៉ាត​ ទី​ប្រឹក្សា​ផ្ទាល់​ សមេ្តច​អគ្គ​មហា​ សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ ជា​ប្រធាន​កិត្តិ​យស​ សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ សមា​ជិក​សមាគម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ ឈាម​ចំនួន​១.៤២៥​នាក់​ ជូន​ក្រសួង​សុខា​ភិបាល​ សម្រាប់​ជួយ​ជីវិត​ជន​រង​គ្រោះ​ ដោយ​ឧប​ទ្ទវ​ហេតុ​ផ្សេងៗ​។​ ក្នុង​នោះ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ទាំង​អស់​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ស្ម័គ្រ​ ចិត្ត​ធ្វើ​ការ​បរិច្ចាគ​ឈាម​ ចំនួន​២១៦នាក់​ នៅ​ថ្ងៃ​ទី២១​ ខែ​តុលា​ ឆ្នាំ​២០១១​។​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​មាន​ប្រសាសន៍​ថាៈ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​ និស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ពិត​ជា​មាន​ សេច​ក្តី​សប្បាយ​ រីក​រាយ​ណាស់​ ក្នុង​ការ​បរិច្ចាគ ​ឈាម​នា​ពេល​នេះ​ ព្រោះ​ជា​កាយ​វិការ​មនុស្ស​ធម៌​ ប្រកប ​ដោយ​សាមគ្គីភាព​ និង​ឯក​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​ជួយ​ សង្គ្រោះ​ជីវិត​ ដល់​ជន​រង​គ្រោះ។​ កន្លង​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​សិស្ស​-និស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ចូល​រួម​ជួយ​កិច្ច​ការ​សង្គម​ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ១២១.៧២៩.៣០០រៀល​ ក្នុង​នោះ​ជួយ​ឧបត្ថម្ភ​ថវិកា​ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​ការពារ​ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ចំនួន៤​លើក​ ដូច​ជាៈ​ លើក​ទី១​ ចំនួន​ ១៥.០០០.០០០រៀល​ លើក​ទី២​ ចំនួន​១៧.៣១៣.២០០រៀល​ លើក​ទី៣​ចំនួន​ ៣១.១៩៦.៤០០រៀល​ លើក​ទី៤​ ចំនួន​២៥.០០០.០០០រៀល​ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ថវិកា​ ក្នុង​ព្រឹត្តិ​ការណ៍​ កោះ​ពេជ្រ​ តាម​រយៈ​មូល​និធិ​បាយ័ន​ ចំនួន​៣៣.២១៩.៧០០រៀល​ ផង​ដែរ​។​ ចំណែក​ឯ​សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ក៏​បាន​ចូល​ រួម​ជួយ​កិច្ច​ការ​សង្គម​ ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់ ​សរុប​ចំនួន​ ៤០៤.៣៣៨.៧៤០រៀល​ ក្នុង​នោះ​ជួយ​ឧបត្ថម្ភ​ថវិកា​ ដល់​កង​កម្លាំង ​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង ​ការ​ពារ​នៅ​តំបន់​ ប្រាសាទ​ព្រះ​វិហារ​ ចំនួន​៥លើក​ដូច​ជាៈ​លើក​ទី១​ ចំនួន​៧០.៨៤៨.៤០០រៀល​ លើក​ទី២​ចំនួន​ ១១៥.១១៧.៩០០រៀល​ លើក​ទី៣​ចំនួន​ ៣៦.០០០.០០០រៀល​ តាម​រយៈ​ខុទ្ទ​កាល័យ​សម្តេច​តេ​ជោ​ លើក​ទី៤​ចំនួន​ ៧៣.៥៦៨.៣០០រៀល​ តាម​រយៈ​មូល​និធិ​បាយ័ន​ និង ​លើក​ទី៥​ចំនួន​១០៨.៨០៤.១០០រៀល ដឹក​នាំ​ដោយ ឯក​ឧត្តម​ ហ៊ុន ម៉ាណែត​ និង​ឯក​ឧត្តម​ ស៊ាន បូរ៉ាត​ បាន​នាំ​យក​ថវិកា​ ឧបត្ថម្ភ​ដល់​កង​ទ័ព​លេខ​៤១-៤២-៩​ នៅ​តាម​បណ្តោយ​ ព្រំ​ដែន​កម្ពុជា​-ថៃ​ ផង​ដែរ​។​
​ឯក​ឧត្តម​ បាន​អោយ​ដឹង​ទៀត​ថា​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯក​ឧត្តម​ ស៊ាន បូរ៉ាត​ ប្រធាន​កិត្តិ​យស ​សមាគម​គ្រឹះ​ ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ថ្នាក់​ដឹក​នាំ ​សមាគម​បាន​ចេញ​លិខិត​ អំពាវ​នាវ​ជូន​ដល់​ សមា​ជិក​សមា​គម​ទាំង​អស់​ ដើម្បី​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​ការ​បរិច្ចាគ​ឈាម​សម្រាប់​ ជួយ​សង្រ្គោះ​ជីវិត​ជន​រង​គ្រោះ​។ ​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​មាន​អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ បរិច្ចាគ​ឈាម​ចំនួន​១.៤២៥នាក់​ ក្នុង​នោះ​សាកល​វិទ្យាល័យ​ ដែល​បាន​បរិច្ចាគ​ឈាម ​រួច​ហើយ​មាន​ សាកល​វិទ្យាល័យ​ ធនធាន​មនុស្ស​ ចំនួន​៣៩១នាក់,​ សាកល​វិទ្យា​ល័យ​ បញ្ញា​សាស្រ្ត​កម្ពុជា​ ចំនួន​ ៧៤នាក់,​ សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​ ចំនួន​២៨២នាក់,​ សាលា​អន្តរ​ជាតិ​ ញូវ​យ៉ក​ ចំនួន​ ២០នាក់​។​ ជាក់​ស្តែង​ថ្ងៃ​នេះ​ វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​ចំនួន​ ២១៦នាក់​ សរុប​ទាំង​អស់​មាន​ចំនួន​ ៩៨៣​នាក់​ ដែល​បាន​ឆ្លើយ​តប​ ទៅ​នឹង​ការ​អំពាវ​នាវ ​របស់​សមាគម​។​
ឯក​ឧត្តម​ ក៏​បាន​ថ្លែង​អំណរ​ គុណ​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជា​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោ​គ្រូ​-អ្នក​គ្រូ​ និង​សិស្ស​-និស្សិត​ ដែល​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ ទាំង​អស់​ ជា​សមា​ជិក​សមាគម​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា​កម្ពុជា​ ដែល​បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​ ដល់​ជន​រង​គ្រោះ​ ក៏​ដូច​ជា​បាន​ជួយ​ ឧបត្ថម្ភ​ថវិកា​ ផ្ទាល់​ខ្លួន​សម្រាប់​ចូល​រួម​កិច្ច​ការ​ សង្គម​ផ្សេងៗ​កន្លង​មក​។​
បន្ទាប់​មក​ លោក​វេជ្ជ​បណ្ឌិត​ ហុក​ គីម​ចេង​ ប្រធាន​មជ្ឈ​មណ្ឌល​ ជាតិ​ផ្តល់​ឈាម​ នៃ​ក្រសួង​សុខា​ភិបាល​ បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​មាន​ការ ​អំពាវ​នាវ​ របស់​សមេ្តច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ រួច​មក​ ការ​បរិច្ចាគ​ឈាម​ មាន​ភាព​ផុស​ផុល​ ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​មាន​ក្រសួង​ ស្ថាប័ន​ ពិ​សេស​នៅ​តាម​សាកល​វិទ្យា​ល័យ​ មាន​និស្សិត​ចូល​រួម​បរិច្ចាគ​ឈាម​ជា​ច្រើន​ផង​ដែរ​។​ លោក​វេជ្ជ​បណ្ឌិត​ បាន​អោយ​ដឹង​ទៀត​ថា​ អ្នក​ដែល​អាច​ផ្តល់​ឈាម​បាន​ ត្រូវ​មាន​អាយុ​ចាប់​ពី១៧​ឆ្នាំ​ ឡើង​ទៅ​មាន​ទម្ងន់​ចាប់​ពី​៤៥​គី​ឡូ​ក្រាម​ឡើង​ទៅ​ និង​មាន​សុខ​ភាព​ល្អ​ ដោយ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខ​ភាព​ ដូច​ជា​ ត្រូវ​ពិនិត្យ​ឈាម​មើល​ចុង​ដៃ​ដើម្បី​មើល​ក្រុម​ឈាម​ និង​មើល​កម្រិត​ឈាម​ក្រហម​ និង​ជាតិ​ដែក​ បើ​មាន​គ្រាប់​ឈាម​ក្រហម​គ្រប់​គ្រាន់​ ទើប​អាច​ផ្តល់​ឈាម​បាន​ ប្រសិន​បើ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ ឫ​មាន​ជំងឺ​ ដែល​កំពុង​ តែ​ព្យាបាល​ក៏​មិន​អាច​ ផ្តល់​ឈាម​បាន​ដែរ​ ព្រោះ​ការ​ផ្តល់​ឈាម ​ក្នុង​មួយ​ផ្លោក​មាន​ចំណុះ​៣៥០​មីលី​លីត​ ស្មើ​នឹង​៨​ភាគ​រយ​នៃ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​។​
លោក​វេជ្ជ​បណ្ឌិត​ ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ ចំពោះ​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​គណៈ​គ្រប់​គ្រង​នៅ​តាម​គ្រឹះ​ ស្ថាន​សិក្សា​ទាំង​អស់​ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​ និង​សមា​ជិក​សកម្ម​ នៃ​សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ដែល​បាន​បរិច្ចាគ​ឈាម ​សម្រាប់​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ ​ការ​ឈាម​ជា​ចាំ​បាច់​។​
បន្ទាប់​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ទាំង​អស់​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​នា​ពេល​នោះ​ផង​ដែរ។​

















សកម្មភាពនៅក្នុងពិធី​ផ្តល់​ឈាម​

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

01/04/2023:សិស្សប៊ែលធីថ្នាក់ទី១២ ជនាន់ទី១៧ ចំនួន ១,៧៦៩នាក់ ទទួលសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី 24/03/2023:សិស្សប៊ែលធីនិទ្ទេស A ៦៧រូប ចែករំលែកបទពិសោធន័ដល់សិស្សថ្នាក់ទី១២
28/02/2023:សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣១៣២នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី 02/11/2022:សិស្ស​ប៊ែល​ធី​និទ្ទេស​ A​ ៩៩​រូប​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២
22/10/2022:សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២ ជំ​នា​ន់​ទី​៥៣​ ដល់​ ៦​៣ 08/10/2022:សិស្សប៊ែលធីទី១២ ចំនួន ១,៥០៧​ នាក់ ទទួលសញ្ញា បត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី
03/09/2022:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ សម្ពោធជាផ្លូវការ 21/08/2022:ដំណើរកម្សាន្ដ សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប
12/07/2022:កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ សំ​ណេរ​ភា​សា​ខ្មែរ​លើក​ទី៦​ ឆ្នាំ​២០២២​ 06/07/2022:ការ​ប្រ​កួត​ជជែក​ដេញ​ដោល​06-07-2022
04/12/2019:ពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់ 23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១ 19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16
04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩ 29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩ 26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣
20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា" 18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ
28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16
02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ 10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០
14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង 11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២
09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២ 04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី
16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២ 05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព 31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6
29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ 18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស
11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា 07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩
12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង 30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន”
19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ 25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤
10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២ 31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១
19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី 27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ
22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨ 08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១
06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១ 05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង
24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣
04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១ 13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០ 19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់
08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០
12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ 02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន
18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦
01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង 24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨
30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា... 09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា
15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥ 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​ 01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស 24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់
09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ... 29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ 27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ
18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥ 01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤
30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា 19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ...
31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី... 14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់
06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១ 05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ... 14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់...
08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី 17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6..
20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង 27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤
23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ 14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ ....
13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ 09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០
06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង 27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់...
23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី) 08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស.. 27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស..
23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” 02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨
17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២... 07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​
18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​ 04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​
29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​ 11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង
07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ 01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦
21/12/2012:សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ 15/11/2012:ប៊ែល​ធី​ សហ​ការ​ជា​មួយ​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ ​រៀប​ចំ​ការ​បោះ​ជំរុំ​អន្តរ​ជាតិ​លើក​ទី៣
01/10/2012:ឯក​ឧត្តម​ហ៊ុន​ ម៉ានីចុះ​ផ្សព្វ​ផ្សាយក​ម្ម​វិធី​“​យុវ​ជននិង​ទី​ក្រុង​ស្អាត​”​នៅ​វិទ្យា​ស្ថាន​ប៊ែល​ធី​ 30/09/2012:ពិធី​សម្ពោធ​ព្រះ​វិហារ​ទើប​ជួស​ជុល​ថ្មី​ នៅ​វត្ត​សំ​សមី​ ខេត្ត​ព្រៃ​វែង​
22/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 03/08/2012:​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា2012-2013 ​និង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សភាសា​អង់គ្លេស
21/07/2012:គណៈ​ប្រតិភូ​ និង​សិស្ស​ប៊ែលធី​ វិល​ត្រឡប់​មក​ពី​ បោះ​ជំរុំ​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
25/06/2012:សិស្ស​ប៊ែលធី​ ទៅ​ចូល​រួម​បោះ​ជំរុំ​ជា​អន្តរ​ជាតិ នៅ​ប្រទេស​កូរ៉េ 12/05/2012:អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ នៅ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​

Free counters!

 

 

 

យើងមាន ភ្ញៀវ 17 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1617502