ដំណើរទស្សន កិច្ចសិក្សារបស់ សិស្សប៊ែលធី
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សជារៀងរាល់ឆ្នាំ ដើម្បីអោយសិស្សានុសិស្ស បានយល់ដឹងពី វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ជាតិខ្មែរយើង និងដើម្បីពង្រឹងគុណភាពអប់រំអោយកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងបាវចនារបស់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិបានមានប្រសាសន៍ថា: ឆ្នាំនេះ វិទ្យាស្ថាន បានរៀបចំអោយសិស្សានុសិស្សរបស់យើង បានចូលទស្សនា នូវទីតាំងប្រវត្តិសាស្រ្តចំនួន ០៤កន្លែង មានរយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី១០ ខែមិថុនា ទៅតាមកម្រិតថ្នាក់ ដូចខាងក្រោមៈ ១-ចំណេះទូទៅខ្មែរ ថ្នាក់ទី៤ ទី៥ និងសិស្សភាសាអង់គ្លេស Level 4 និង Level 5 នៅគ្រប់សាខាទាំងអស់ត្រូវបាន ចូលទស្សនានៅ ព្រះបរមរាជវាំង។ ២-ចំណេះទូទៅខ្មែរ ថ្នាក់ទី៦ ទី៧ និងសិស្សភាសាអង់គ្លេស Level 6 និង Level 7 នៅគ្រប់សាខាទាំងអស់ត្រូវបាន ចូលទស្សនានៅ សារមន្ទីរជាតិ។ ៣-ចំណេះទូទៅខ្មែរ ថ្នាក់ទី៨ ទី៩ និងសិស្សភាសាអង់គ្លេស Level 8 និង Level 9 នៅគ្រប់សាខាទាំងអស់ត្រូវបានចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង។ ៤-ចំណេះទូទៅខ្មែរ ថ្នាក់ទី១០ ទី១១ ទី១២ និងសិស្សភាសាអង់គ្លេស Level 10 Level 11 និង Level 12 នៅគ្រប់សាខាទាំងអស់ ត្រូវបានចូលទស្សនា នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក។ ជាលទ្ធផល ក្នុងឆ្នាំនេះ សិស្សានុសិស្សរបស់យើង ដែលបានចូលរួមធ្វើ ទស្សនកិច្ចសិក្សា សរុបទាំងអស់ចំនួន៨៦៨១នាក់ គ្រូ ចំនួន ២៩២នាក់ ដែលប្រព្រឹត្ត ទៅយ៉ាងល្អប្រសើរ គួរជាទីមោទនៈ។ ឯកឧត្តមអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបានបញ្ចប់ទស្សន កិច្ចសិក្សានេះទៅសិស្សានុសិស្ស ទាំងអស់ នឹងបានយល់ដឹងបន្ថែមទៀត អំពីតម្លៃនៃវប្បធម៌ជាតិ និងបានបណ្តុះ គំនិតកូនខ្មែរជំនាន់ក្រោយ អោយចេះស្រឡាញ់ជាតិមាតុភូមិដ៏បវរ របស់ខ្លួន។ |
|