ពិធីសូត្រមន្តបើកអោយដំណើរការវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី២
(សាខាផ្សារទួលទំពូង)
ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធី គ្រុបទាំងអស់ បានប្រារព្ធពិធីសូត្រមន្ត ដើម្បីបើកអោយដំណើរការនូវវិទ្យាស្ថានប៊ែលធី អន្តរជាតិទី២ (សាខាផ្សារទួលទំពូង) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ ដែលមានអាសយដ្ឋានអគារលេខ៣៤ ផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធីបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទាំងអស់។ ក-វិទ្យាស្ថានប៊ែលធីអន្តរជាតិ អគារមានកំពស់៧ជាន់ និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ(ថ្នាក់ទី១-១២) ២-ភាសាអង់គ្លេសទូទៅ(គ្រប់កម្រិត) ៣-មហាវិទ្យាល័យភាសាបរទេស ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ(TOEFL, Password & ICDL)។ ខ-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារមានកំពស់១២ជាន់ ដែលមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំ និងភាសា ៣-មហាវិទ្យាល័យ និតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា។ គ-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានទីតាំង ស្ថិតនៅ ប៊ែលធីទី១០ (សាខាអាងទឹកអូឡាំពិក) និងមានបម្រើសេវា ដូចជា៖ ១-ការបញ្ជូនសិស្ស ទៅសិក្សា ក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សា នៅក្រៅប្រទេស ៤-ការអភិវឌ្ឍស្ថាប័ន។ ប៊ែលធីទំនាក់ទំនងអន្តរជាតិនេះ ក៏មានភារកិច្ចធ្វើការទំនាក់ទំនង និងធ្វើកិច្ច សហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យល្បីៗនៅឯក្រៅប្រទេសដូចជាៈ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសនានាមួយចំនួនទៀតនៅលើពិភពលោក ដើម្បីចុះអនុស្សរណៈយោគយល់(MOU) រវាងប៊ែលធី និងសាកលវិទ្យាល័យក្រៅប្រទេសទាំងនោះ ដោយអនុវត្តតាម គោលការណ៍ស្តង់ដារអន្តរជាតិ ដូចជាការបញ្ជូននិស្សិតទៅសិក្សា នៅក្រៅប្រទេសរយៈពេល១ឆមាស,១ឆ្នាំ,ឬតាមកម្មវិធីៈ១+៣,២+២, ឬ៣+១ មានន័យថាៈ សិស្សបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅប៊ែលធី អាច បន្តការសិក្សា នៅឯសាកលវិទ្យាល័យក្រៅប្រទេស ក្នុងឆ្នាំទី២, ឆ្នាំទី៣ ឬឆ្នាំចុងក្រោយ ដើម្បីប្រឡង យកសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យទាំងនោះដោយស្វ័យប្រវត្តិ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សិស្ស-និស្សិត មាតា បិតា និងអាណាព្យាបាល ដែលតែងតែគាំទ្រ និង មានជំនឿទុកចិត្តចំពោះវិទ្យាស្ថាន ដែលធ្វើអោយវិទ្យាស្ថាន មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃ ហើយសិស្ស ដែលបានរៀននៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិគឺ ប្រកបដោយគុណភាពអប់រំខ្ពស់ ស្របតាមបាវចនា “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ជាក់ស្តែង ជាលទ្ធផលនៅរៀងរាល់ឆ្នាំ សិស្សប៊ែលធី តែងតែជាប់ជាសិស្ស ពូកែទូទាំងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស ហើយក្នុងឆ្នាំសិក្សានេះ សិស្សឈ្មាះ គង់ រតនធីតា ថ្នាក់ទី៩ ទទួលបានជ័យលាភីលេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្រ្តខ្មែរ។ ជាទីបញ្ចប់ ឯកឧត្តមបានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី២ (សាខាផ្សារទួលទំពូង) ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីចូលរួមអបអរសាទរ ការបើកឲ្យដំណើរការជាផ្លូវការនូវ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី២ វិទ្យាស្ថានមានផ្តល់ជូន សៀវភៅសិក្សាគូល័រច្បាប់ដើម ដល់សិស្ស-និស្សិត ដែលចុះឈ្មោះ ចូលរៀនថា្នក់ភាសាអង់គ្លេស ទូទៅ១វគ្គសិក្សា។ ការផ្តល់ជូននេះ ផុតកំណត់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១១។ |