សិស្សប៊ែលធីជាប់ជាសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១
នៅសាលសន្និសីទ នៃវិទ្យាស្ថានប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ បានរៀបចំពិធីប្រគល់រង្វាន់ លើកទឹកចិត្តជូនដល់សិស្ស ប៊ែលធី ថ្នាក់ទី៩ ដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងជ្រើស រើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្រ្តខ្មែរ ឆ្នាំសិក្សា២០១០-២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម លីឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយក វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាង១០០០នាក់។ តាមរបាយការណ៍ របស់លោកផូរ សុធារៈ ប្រធានការិយាល័យរដ្ឋបាល មានដូចខាងក្រោមៈ វិទ្យាស្ថានបានបេ្តជ្ញា អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបាវចនារបស់ខ្លួនគឺៈ“គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” (Quality, Efficiency, Excellence, Morality,Virtue)។ ជាលទ្ធផល សិស្សរបស់ វិទ្យាស្ថាន ប៊ែលធី បានប្រឡងជាប់ជាសិស្សពូកែ ទូទាំង រាជធានីភ្នំពេញ និងទូទាំងប្រទេស មានដូចខាងក្រោមៈ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថាៈ ក្មួយៗពិតជាមាន សំណាងណាស់ ដោយមានឱកាសបានរៀនសូត្រ ហើយបានរស់នៅក្នុងប្រទេស ដែលមាន សុខសន្តិភាព ពេញលេញ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តទៀតថាៈ ក្មួយៗជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ទៅអនាគត ដូច្នេះក្មួយៗត្រូវចេះ គោរពឪពុកម្តាយ គោរពច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុង សិស្សរបស់ វិទ្យាស្ថាន ទាំង១៨ប្រការ ដូចជាជៀសអោយផុត ពីការបង្កជំលោះ និងការប្រើប្រាស់ គ្រឿងញៀន ជាដើម។ ចេះគោរពខ្លួនឯង ត្រូវស្អាតជានិច្ច គឺត្រូវស្លៀកពាក់ឯកសណ្ឋាន ប៊ែលធី ហើយចេះបែងចែក ពេលវេលាសម្រាប់រៀនសូត្រ និងកំសាន្តអោយបានច្បាស់លាស់ ហើយត្រូវជៀសវាង អោយផុតពីពាក្យបូរាណភាសិតដែលថាៈ ៥ក្រ ឆ១គឺ “ក្រកិច្ច(មិនសូវចេះធ្វើការងារ) ក្រកល(គ្មានល្បិច ទេពកោសល្យ ត្រង់ហួស) ក្រដឹង(មិនព្រមរៀន មិនស្វែងយល់ មិនឆ្លាត) ក្រយល់(គ្មានយុទ្ធសាស្រ្ត យុទ្ធវីធី រហ័សរហួន) ក្រវៃច្នៃទាស់(មិនសូវចេះច្នៃប្រឌិត បត់បែនតាមកាលៈទេសៈ បែងចែកពេលវេលា)” ត្រូវធ្វើយ៉ាងណា ប្រព្រឹត្តតែអំពើល្អ។ ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញើរដល់សិស្សជ័យលាភី អោយខិតខំរៀនសូត្របន្ត ដើម្បីយក ជ័យលាភីជាសិស្សពូកែ ទូទាំងប្រទេសសម្រាប់ថ្នាក់ទុតិយភូមិ ចំណែកឯសិស្សានុសិស្សដទៃ ត្រូវខិតខំរៀនសូត្រ បន្ថែម និងត្រូវយកគំរូតាមសិស្សជ័យលាភី។ បន្ទាប់មកឯឧត្តមអគ្គនាយក ក៏បានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ សិស្សពូកែទូទាំងប្រទេសនូវទឹកប្រាក់ ចំនួន$1000 (មួយពាន់ដុល្លារអាមេរិក) អាហារូបករណ៍ សិក្សាឥតបង់ថ្លៃ ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស មួយចប់កម្មវិធី និងលោកគ្រូដែលមានស្នាដៃ ក្នុងការបង្រៀន ក៏ទទួលបាននូវទឹកប្រាក់ $1000 (មួយពាន់ដុល្លារអាមេរិក) ផងដែរ ព្រមទាំងសិស្សពូកែ ថ្នាក់ រាជធានី ភ្នំពេញលេខ៩នូវទឹកប្រាក់ ចំនួន$300 (បីរយដុល្លារអាមេរិក) និងលោកគ្រូ ដែលមានស្នាដៃ ក្នុងការបង្រៀនក៏ទទួលបាននូវទឹកប្រាក់ ចំនួន$300 (បីរយដុល្លារអាមេរិក) នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |