Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យា​ស្ថាន​ប៊ែលធី​អន្តរ​ជាតិ

​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​ នៃ​ប្រទេស​ម៉ាឡេស៊ី​

នៅ​សាល​សន្និ​សីទ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ទី៩​ (សាខា​ស្ទឹង​មាន​ជ័យ)​ថ្ងៃ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១១​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ រវាង​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​  ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នា​យក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ KUALA LUMPUR​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ លោកគ្រូ​-អ្នក​គ្រូ​ និង​សិស្ស-​និស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ ជាង​១០០០​នាក់​។​
ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ធ្វើ​របាយ​ការណ៍​ថាៈ​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ០១​ខែ​មករា​ ឆ្នាំ​២០០២​ បច្ចុប្បន្ន​មាន​ទីតាំង​ចំនួន​ ១១សាខា​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​និង​មាន​សិស្ស​-និស្សិត​កំពុង​សិក្សា​ចំនួន​ ១៧.១៣០នាក់​ ក្នុង​នោះ​នារី​ ៩.២៣៧​នាក់​។​ វិទ្យា​ស្ថាន​បាន​បង្កើត​ជា​ ប៊ែលធី​ គ្រុប​ តាម​វិញ្ញា​បនបត្រ​ក្រសួង​ពាណិជ្ជ​កម្ម​ លេខ​១៨១២​ ពណ.​នតក​ចុះ​ថ្ងៃទី​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០០៧​ ដែល​មាន​បម្រើ​សេវា​ធំៗ​ ៣​ដូច​ជាៈ​
១-ប៊ែល​ធី​សំណង់​
២-​ប៊ែល​ធី​ទេសចរណ៍​
៣-​ប៊ែល​ធីអប់រំ​

ដោយ​ឡែក​ ប៊ែលធី​អប់រំ​បាន​ចែក​ចេញ​ជា​ ៣ផែ្នក​ធំៗ​គឺៈ​ វិទ្យាស្ថាន​ប៊ែលធី​អន្តរ​ជាតិ ​សាកល​វិទ្យាល័យ​ប៊ែលធី​អន្តរ​ជាតិ​ និង​ប៊ែលធី​ទំនាក់​​ទំនង​អន្តរ​ជាតិ​
ក-​វិទ្យាស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ អគារ​មាន​កំពស់​៧ជាន់​ និង​មាន​បងៀ្រន​៥​កម្មវិធី​សិក្សា​ធំៗ​ដូច​ជាៈ​(១)-ចំណេះ​ទូទៅ​(ថ្នាក់ទី១​-១២)​ (២)-​ភាសា​អង់គ្លេស​ទូទៅ​(គ្រប់​កម្រិត​) (៣)- មហា​វិទ្យាល័យ​ភាសា​បរទេស​ (៤)-​ វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ (៥)-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិ​(TOEFL,​ Password​ & ICDL)​

ខ-​សាកល​វិទ្យា​ល័យ​ប៊ែល​ធី​អន្តរ​ជាតិ​ អគារ​មាន​កំពស់​ ១២ជាន់​ ដែល​មាន​៦​មហា​វិទ្យា​ល័យ​ធំៗ​ ដូច​ជាៈ(១)- មហា​វិទ្យាល័យ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម (២)-​មហា​វិទ្យាល័យ​វិទ្យា​សាស្រ្ត​អប់រំ​និង​ភាសា​ (៣)-​មហា​វិទ្យាល័យ​និតិ​សាស្រ្ត​និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ (៤)-​ មហា​វិទ្យា​ល័យ​ទេសចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​ (៥)-​ មហា​វិទ្យា​ល័យ​វិស្វ​កម្ម​និង​ស្ថា​បត្យកម្ម​ (៦)-​មហា​វិទ្យា​ល័យ​ព័ត៌‌​មាន​វិទ្យា​

គ-​ប៊ែល​ធី​ទំនាក់​ទំនង​អន្តរ​ជាតិ​ មាន​ទីតាំង​ ស្ថិត​នៅ​ ប៊ែល​ធីទី​១០​ (សាខា​អាង​ទឹក​អូឡាំ​ពិក​) និង​មាន​បម្រើ​សេវា ​ដូច​ជា​៖ ​(១)-ការ​ប​ញ្ជូន​សិស្ស​​​ទៅ​​សិក្សា​​​ក្រៅ​ប្រទេស​ (២)-កម្ម​​វិធី​​ផ្លាស់​ប្តូរ​និស្សិត​ (៣)​-ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ (៤)​-ការ​​អភិវឌ្ឍ​​ស្ថាប័ន​។​ ប៊ែល​ធី​ទំនាក់​ទំនង​អន្តរ​ជាតិ​នេះ​ ក៏​មាន​ភារ​កិច្ច​ធ្វើ​ការ​ទំនាក់​ទំនង​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​សាកល​​វិទ្យាល័យ​ល្បីៗ​នៅ​ឯ​ក្រៅ​ប្រទេស​ដូច​ជាៈ​ ចក្រភព​អង់គ្លេស​ សហរដ្ឋ​អា​មេ​រិក​ ម៉ា​ឡេស៊ី​ និង​ប្រទេស​នានា​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភព​លោក​ ដើម្បី​ចុះ​អនុស្សរ​ណៈ​យោគ​យល់​(MOU)​រវាង​ប៊ែល​ធី​ និង​សាកល​វិទ្យាល័យ​ក្រៅ​ប្រទេស​ទាំង​នោះ​ ដោយ​អនុវត្ត​តាម​គោល​ការណ៍​ស្តង់​ដារ​អន្តរ​ជាតិ​ ដូច​ជា​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល១​ឆមាស, ១ឆ្នាំ​, ឬតាម​កម្ម​វិធីៈ​១+៣, ២+២,​ ឬ៣+១​ មាន​ន័យ​ថាៈ​ សិស្ស​បញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​នៅ​ប៊ែលធី​ អាច​បន្ត​ការ​សិក្សា​នៅ​ឯ​សាកល​វិទ្យា​ល័យ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​ទី២​, ឆ្នាំ​ទី៣​ ឬ​ឆ្នាំ​ចុង​ក្រោយ​ ដើម្បី​ប្រឡង​យក​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ពី​សាកល​វិទ្យាល័យ​ទាំង​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ជាក់​ស្តែង​ វិទ្យាស្ថាន​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ធំៗ​២​នៅ​ចក្រភព​អង់គ្លេស​រួម​មានៈ​ សាកល​វិទ្យា​ល័យ​ Regent’s College,​ London​ និង​សាកល​វិទ្យា​ល័យ​ York​ Saint​ John​ ហើយ​ថ្មីៗ​នេះ​ ប៊ែលធី​ទំនាក់​ទំនង​អន្តរជាតិ  ក៏​​បាន​បញ្ជូន​និស្សិត​ចំនួន​០២​រូប​ ទៅ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​(Master of Business Administration) ​ នៅសាកល​វិទ្យាល័យ​ Regent’s​ College,​ London​ ផង​ដែរ។​

ថ្ងៃ​នេះ​វិទ្យាស្ថាន​ ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ា​ឡេស៊ី​ ក្នុង​គោល​បំណង​ដូច​ជាៈ​ (១)-អភិវឌ្ឍ​និង​រៀប​ចំ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​អាជីព​ និង​អប់រំ​ (២)​-ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​បច្ចេក​ទេស​ និង​ការ​ពិ​គ្រោះ​យោ​បល់​ (៣)-​ធ្វើ​ការ​ផ្លាស់​ប្តូរ​បុគ្គ​លិក​សិក្សា​ ក្នុង​គោល​បំណង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​ (៤)-​ធ្វើ​ការ​ផ្លាស់​ប្តូរ​និស្សិត​ ក្នុង​គោល​បំណង​ការ​សិក្សា​ និង​ស្រាវ​ជ្រាវ​ (៥)-​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​សកម្ម​ភាព​បង្រៀន​រួម​គ្នា​ (៦)-ធ្វើ​ការ​អភិវឌ្ឍ​មុខ​វិជ្ជា​សិក្សា​ និង​ការ​បង្រៀន​រួម​គ្នា​ (៧)-​ធ្វើ​ការ​រួម​គ្នា​នូវ​រាល់​សកម្ម​ភាព​សហ​ប្រតិ​បត្តិការ​ដែល​មាន​សក្តា​នុពល​ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ការ​អប់រំ​នៃ​ប្រទេស​ទាំង​ពីរ​រួម​មាន​ ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​សង្គម​ និង​វប្បធម៌។​

ឆ្លង​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នេះ​ ឯក​ឧត្តម​សង្ឃឹម​ជឿ​ជាក់​ថា​ នឹង​បង្កើត​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ យ៉ាង​ជិត​ស្និត​រវាង​ប៊ែលធី​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​  នៃ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ការ​បញ្ជូន​សិស្ស​-និស្សិត​ទៅ​សិក្សា​នៅ​ទី​នោះ​ប្រកប​ដោយ​ជោគ​ជ័យ​។​

ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​សាកល​វិទ្យាល័យ​ KUALA LUMPUR​ បាន​ធ្វើ​ការ​ចាប់​អារ​ម្មណ៍​ថាៈ​ លោក​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដោយ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​(MOU)​ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA LUMPUR​ នៃ​ប្រទេស​ម៉ាឡេស៊ី​។​ ដោយ​មើល​ឃើញ​ថា​ វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​កម្ម​វិធី​សិក្សា​ដែល​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​មួយ​ដែល​ឈាន​មុខ​គេ​ និង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​កម្ពុជា​ ព្រោះ​សិស្ស-​និស្សិត​ដែល​បាន​បញ្ចប់​ ការ​សិក្សា​ពី​ប៊ែល​ធី​ សុទ្ធ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំណេះ​ដឹង​ទូ​ទៅ​ និង​ភាសា​ ហើយ​អាច​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នានា​ នៅ​ប្រទេស​ម៉ាឡេ​ស៊ីបាន​ ជា​ពិសេស​នៅ​សាកល​វិទ្យាល័យ​ KUALA LUMPUR ​ របស់​លោក​។​

ជាទី​បញ្ចប់​ ឯក​ឧត្តម​ លី ឆេង​ និង​ ឯក​ឧត្តម​បណ្ឌិត​ Y.B. Datuk Dr. Adham Baba​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរ​ណៈ​យោគ​យល់​គ្នា​ និង​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ នា​ពេល​នោះ​ផង​ដែរ។​















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

27/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ១២ ជំនាន់ទី១៨ (ក្រុមទី១) 13/01/2024:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី៣)
30/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ (ក្រុមទី២) 23/12/2023:ប៊ែលធីគ្រុប រៀបចំសន្និបាត បុកសរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៣​ និងល់កទិសដៅ អនុវត្ត ឆ្នាំ២០២៤
16/12/2023:សាលាប៊ែលធី អន្តរជាតិប្រគល់ សញ្ញាបត្រមធ្យម សិក្សាបឋមភូម ប៊ែលធី ជូនដល់សិស្សថ្នាក់ទី ៩ ជំនាន់ទី១៨ 25/11/2023:សាលាប៊ែលធី អន្តរជាតិ បានរៀបចំ ពិធីប្រកាសទទួលស្គាល និង បញ្ជូលក្រុមប្រឹក្សា យុវជន និង កុមារ ប្រចសាខា
04/11/2023:កម្មវិធីប្រគល់ វិញ្ញា​បនបត្រ​ថ្នាក់ទី៦ ​ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២៨៨៤នាក់ 30/09/2023:កម្មវិធីប្រគល់ សញ្ញា​បត្រ​ភាសា​អង់​គ្លេស​ប៊ែលធី​ ជូន​ដល់​សិស្ស​​ភា​សា​ អង់​គ្លេស​​កម្រិត​ទី​១២​ ជំនាន់​ទី​៦៤​ ដល់​ទី​៦៨
30/09/2023:កម្មវិធី ប្រគល់វិញ្ញា បនបត្រជូនដល់ សិក្សានុសិស្សភាសា អង់គ្លេស Preschool 6 ជំនាន់ ៦៦, ៦៧ ចំនួន ៨៤០នាក់ 01/04/2023:សិស្សប៊ែលធីថ្នាក់ទី១២ ជនាន់ទី១៧ ចំនួន ១,៧៦៩នាក់ ទទួលសញ្ញាបត្ រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី
24/03/2023:សិស្សប៊ែលធី និទ្ទេស A ៦៧រូប ចែករំលែក បទពិសោធន័ ដល់សិស្សថ្នាក់ទី ១២ 28/02/2023:សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣១៣២នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី
02/11/2022:សិស្ស​ប៊ែល​ធី​និទ្ទេស​ A​ ៩៩​រូប​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ 22/10/2022:សិស្ស​ប៊ែល​ធី ​ភា​សា​អង់​គ្លេស​ទូ​ទៅ ​កម្រិត​​១២ ជំ​នា​ន់​ទី​៥៣​ ដល់​ ៦​៣
08/10/2022:សិស្សប៊ែលធី ទី១២ ចំនួន ១,៥០៧​ នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ប៊ែលធី 03/09/2022:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​២២ (សាខារង្វង់មូលកួរស្រូវ)­­ សម្ពោធជាផ្លូវការ
21/08/2022:ដំណើរកម្សាន្ដ សម្រាប់សិស្សជ័យលាភី សរុបចំនួន ២៤៩នាក់ ទៅកាន់ខេត្តសៀមរាប 12/07/2022:កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ សំ​ណេរ​ភា​សា​ខ្មែរ​លើក​ទី៦​ ឆ្នាំ​២០២២​
06/07/2022:ការ​ប្រ​កួត​ជជែក​ដេញ​ដោល​06-07-2022 04/12/2019:ពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិជូនដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១
19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16 04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩
29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់ 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩
26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣ 20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា"
18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ 28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16 02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ
10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០ 14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង
11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២ 09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២
04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី 16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២
05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព
31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6 29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ
18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស 11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា
07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩ 12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង
30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន” 19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ
25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤ 10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២
31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១ 19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី
27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ 22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨
08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១ 06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១
05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង 24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧
27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣ 04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១
13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧ 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០
19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់ 08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០ 12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ
02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន 18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦ 01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង
24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨ 30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា...
09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២ 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា 15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​
01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស
24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់ 09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ...
29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥
27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ 18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥
01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤ 30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា
19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ... 31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី...
14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់ 06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១
05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ...
14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣ 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់... 08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី
17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6.. 20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង
27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤ 23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ
14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ .... 13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ
09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០ 06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង
27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់... 23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី)
08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស..
27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស.. 23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម”
02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨ 17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២...
07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​ 18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​
04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​ 29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​
11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង 07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ
01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦ 21/12/2012:សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ


Free counters!

 

 

 

យើងមាន ភ្ញៀវ 59 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1783146