កិច្ចប្រជុំបូកសរុបការងាររបស់ថ្នាក់ដឹកនាំ ប៊ែលធី គ្រុប
ថ្នាក់ដឹកនាំប៊ែលធី គ្រុប បានប្រារព្ធកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងពិធីជប់លៀងអបអរសាទរចូលឆ្នាំថ្មី និងជ័យជំនះ៧មករា នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១១ នៅការិយាល័យកណ្តាល នៃប៊ែលធី គ្រុប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទទាំងអស់រួមមានៈ ជំនួយការអគ្គនាយក លោក លោកស្រីជាប្រធានការិយាល័យ អនុប្រធានការិយាល័យ នាយកសាខា និងនាយករងសាខា នៃប៊ែលធី គ្រុប ទាំងអស់។ កិច្ចប្រជុំបូកសរុបការងាររបស់ថ្នាក់ដឹកនាំ បានពិភាក្សាទៅលើរបៀបវារៈចំនួន ០៤ ដូចខាងក្រោមៈ ១-មតិយោបល់ របស់ប្រធានការិយាល័យ និងនាយកសាខា។ ២-ប្រកាសតែងតាំងថ្នាក់ដឹកនាំប៊ែលធីថ្មី។ ៣-មតិបូកសរុប របស់ឯកឧត្តមអគ្គនាយក។ ៤-ពិសារអាហារសាមគ្គី ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងជ័យជំនះ ៧មករា។ កិច្ចប្រជុំបានចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ នាទីរសៀល និងបានបញ្ចប់នៅវេលាម៉ោង ៧:៣០នាទីយប់ នាថ្ងៃឆ្នាំ ដដែល ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។ |