សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងផែនការការងារ
សម្រាប់ឆ្នាំថ្មី (២០១០-២០១១)
គិតត្រឹមថ្ងៃទី ០១ ខែសីហា ឆ្នាំ២០០៩ ដល់ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១០
កាលពីថៃ្ងទី១៦ ខែតុលា ឆ្នាំ២០១០ នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងផែនការការងារសម្រាប់ឆ្នាំថ្មី (២០១០-២០១១) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងមានការ ចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សរុប ៨៧១នាក់។ តាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងផែនការការងារសម្រាប់ឆ្នាំថ្មី (២០១០-២០១១) របស់ លោក ផូរ សុធារៈ ប្រធានការិយាល័យរដ្ឋបាល មានដូចខាងក្រោមៈ ១-ចំណេះទូទៅ (General Education) មានពីថ្នាក់ទី ១-១២: សិក្សាតាមកម្មវិធីក្រសួងអប់រំ យុវជននិងកីឡា ដោយមាន បន្ថែមភាសាអង់គ្លេស និងកុំព្យូទ័រ។ សិស្សបញ្ចប់ថ្នាក់ទី១២ នៅវិទ្យាស្ថាន ហើយចង់បន្តសិក្សាថ្នាក់បរិញ្ញាបត្រ និងទទួល បានអាហារូបករណ៍ 50% រយៈពេល 4ឆ្នាំ។ -សិស្សថ្នាក់ទី ១២ បានចូលរួមប្រឡងទុតិយភូមិ មានចំនួន ៥៥៥នាក់ ជាប់ ៥៥៣នាក់ ធ្លាក់ ២នាក់ ស្មើនឹង ៩៩.៦៤%។ សរុបសិស្សដែលប្រឡងចេញទាំង ៥ឆ្នាំ (២០០៦-២០១០) មានចំនួន ១,៤២១នាក់ ស្រី ៦០៣ នាក់។ ២-ភាសាអង់គ្លេសទូទៅ ESL Preschool ដល់ Level12: សិក្សាតាមបែបអាមេរិកាំង(American System) ។ ចំពោះសិស្ស Level 12(High-Advanced Level) ពេលបញ្ចប់ការសិក្សាត្រូវទទួលបានវិញ្ញាបនបត្រ ២ប្រភេទ ដែលមានដូចខាងក្រោមៈ *ប្រភេទទី១ ជាវិញ្ញាបនបត្របញ្ជាក់ការសិក្សាកំរិតក្នុងស្រុក ដែលចេញដោយ ប៊ែលធី។ *ប្រភេទទី២ ជាវិញ្ញាបនបត្រភាសាអង់គ្លេសកំរិតអន្តរជាតិ (Password) ឬ (TOEFL) ។ -សិស្ស Level 12 ជំនាន់ទី១៣-១៤ បានប្រឡងបញ្ចប់វគ្គ មាន ១៥២នាក់ ។ សរុបសិស្សដែលបានប្រឡង បពា្ចប់វគ្គទាំង ១៤ជំនាន់ មាន ១,២៣៤ នាក់ ស្រី ៦៨៩ នាក់។ -សរុបសិស្ស Level 12 ដែលបានចូលរួមប្រឡងតេស្តអន្តរជាតិ (Password) ទាំង៣ជំនាន់ បានពិន្ទុចាប់ពី 5.00 ឡើងទៅ មាន ៧៣នាក់ ស្រី ៤៧នាក់។ ៣-មហាវិទ្យាល័យភាសាបរទេស (Faculty of Foreign Languages): ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងភាសាអង់គ្លេស បានប្រឡងបញ្ចប់ជំនាន់ទី១ និងទី២ សរុប ៨៧នាក់ បរិញ្ញាបត្រ ៦៦នាក់ បរិញ្ញាបត្ររង ២១នាក់។ ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer Training Course): មាន២៣កម្មវិធី សិស្សបានប្រឡងបញ្ចប់វគ្គ ក្នុងឆ្នាំសិក្សា ២០០៩-២០១០ មាន ៦១៣នាក់ ស្រី ២៤៧នាក់។ សរុបសិស្សដែលបានប្រឡងបពា្ចប់វគ្គទាំងអស់ មាន ៣,៩១៣នាក់ ស្រី ២,៥៥៨ នាក់។ ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (International Preparation Courses): ក-មជ្ឈមណ្ឌលប្រឡងតេស្តថូហ្វល(TOEFL) សិស្សបានប្រឡងបញ្ចប់ មាន ២១នាក់ ស្រី ០៨នាក់។ ខ-មជ្ឈមណ្ឌលប្រឡងតេស្ត (Password) សិស្សបានប្រឡងបញ្ចប់ មាន ៧៣នាក់ ស្រី ៤៧នាក់។ គ-មជ្ឈមណ្ឌលប្រឡងតេស្តកុំព្យូទ័រអន្តរជាតិ(ICDL) សិស្សបានប្រឡងបញ្ចប់ មាន ១៥នាក់។ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា វិទ្យាស្ថានបានបន្ថែមពាក្យថ្មីទៅលើបាវចនារបស់ខ្លួនមួយទៀត គឺ “គុណធម៌” ។ ដូចនេះបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” (Quality Efficiency Excellence Morality Virtue) ដើម្បីជាត្រីវិស័យសម្រាប់ទៅថ្ងៃអនាគត។ សិស្ស-និស្សិត ដែល រៀនពូកែ ហើយមានបំណងចង់ធ្វើការនៅ ក្រុមហ៊ុន ប៊ែលធី គ្រុប ត្រូវបានផ្តល់អាទិភាពមុនគេ។ សរុបសិស្ស-និស្សិតបាន ចូលធ្វើការនៅ ប៊ែលធី អប់រំ មាន ១១៨នាក់ ស្រី ៦៧នាក់ ។ ក្រុមហ៊ុន ប៊ែលធី គ្រុប មានបំរើសេវា ធំៗ ៣គឺៈ ១-ក្រុមហ៊ុន សំណង់ ប៊ែលធី (BELTEI Construction) ២-ក្រុមហ៊ុន ទេសចរណ៍ ប៊ែលធី (BELTEI Tour) ៣-ប៊ែលធី អប់រំ (BELTEI Education) ដែលបានចែកចេញជាពីរផែ្នកគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ -ផែ្នកទី១: កម្រិតវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ អាគារត្រូវបានសាងសង់ មានកំពស់៧ជាន់ និងមាន ជាន់ក្រោមដី មួយជាន់ (Basement) សម្រាប់ធ្វើជាចំណត និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ (General Education) ២-ភាសាអង់គ្លេសទូទៅ ESL (English as a Second Language) ៣-មហាវិទ្យាល័យភាសាបរទេស (Faculty of Foreign Languages) ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer Training Course) ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (International Preparation Courses) សរុបសិស្ស-និស្សិត ដែលកំពុងសិក្សាទាំងអស់ មានចំនួន ១៦,០១១នាក់ ស្រី ៨,០៦២នាក់។ -ផែ្នកទី២: កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារត្រូវបានសាងសង់មានកំពស់ ១២ជាន់ និងមានជាន់ក្រោមដី មួយជាន់ (Basement) សម្រាប់ធ្វើជាចំណត និងមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១- មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម (Faculty of Business Administration) ២- មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងភាសា(Faculty of Educational Science and Languages) ៣- មហាវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Faculty of Law and Economic Science) ៤- មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច (Faculty of Tourism and Hospitality) ៥- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម (Faculty of Engineering and Architecture) ៦- មហាវិទ្យាល័យព័ត៌មានវិទ្យា (Faculty of Information Technology) ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជាវីរកុលបុត្រខ្មែរដ៏ឆ្នើម បានបូជាកំលាំងចិត្ត និងកំលាំងកាយ ក្នុងមួយជីវិតរបស់សម្តេច ដើម្បីបុព្វហេតុប្រជាជន និងមាតុភូមិកម្ពុជាធ្វើ អោយប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ សមនឹងពាក្យស្លោក មួយបានពោលថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការអភិវឌ្ឍន៍ គឺតែមួយ”។ ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដែលបាន ខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបាវចនាទាំង ៥គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” (Quality Efficiency Excellence Morality Virtue) ដែលធ្វើអោយវិទ្យាស្ថានមានការរីកចំរើនជាបន្ត បន្ទាប់រហូត ដល់គ្រោងបើកសាកលវិទ្យាល័យនៅឆ្នាំ ២០១២ ទៀតផង។ អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង ១១:៣0ព្រឹក នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសសប្បាយរីករាយ ក្រៃលែង។ |