ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ អក្សរសាស្រ្តអង់គេ្លស
នៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ
កាលពីថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០១០ នៅវិទ្យាស្ថានប៊ែលធី អន្តរជាតិទី៩(សាខាស្ទឹងមានជ័យ) បានរៀបចំ ធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ អោយចូលរៀនថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គេ្លស ក្រោម អធិបតីភាព ឯកឧត្តម លីឆេង អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានគណៈកម្មការប្រឡង ព្រមទាំងមានការ ចូលរួមពីគណៈគ្រប់គ្រង វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំងអស់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថា ដើម្បីចូលរួមបង្កើនធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ដែលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ដែលជាប្រមុខដ៏ឈ្លាសវៃ និងជាវីរៈកុលបុត្រខែ្មរដ៏ឆ្នើម និងដើម្បីអោយស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និតិកាលទី៤ នៅចតុកោណទី៤ មុំទី១ ដែលបានលើកឡើងអំពីការពង្រឹងគុណភាពលើវិស័យអប់រំ ព្រមទាំងលើកទឹកចិត្ត ដល់សិស្ស-និស្សិត ដែលរៀនពូកែ និងមានឆន្ទៈក្នុងការសិក្សារៀនសូត្រខ្ពស់ វិទ្យាស្ថានក៏បានរៀបចំធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ អោយចូលរៀនថ្នាក់បរិញ្ញាបត្រ អក្សរ-សាស្រ្តអង់គេ្លស ដោយផ្តល់អាហារូបករណ៍ រយៈពេល ៤ឆ្នាំ ដូចខាងក្រោមៈ ១-អាហារូបករណ៍១០០% ចំនួន ១០កនែ្លង ២-អាហារូបករណ៍៥០% ចំនួន ៥០កនែ្លង ៣-អាហារូបករណ៍២០% ចំនួន ១០០កនែ្លង ហើយបេក្ខជនដែលបានចូលរួមប្រឡងនៅថៃ្ងនេះមានចំនួន ៥៦៣នាក់ ។ ឯកឧត្តម បានបន្តទៀតថា ថ្នាក់បរិញ្ញាបត្រ អក្សរសាស្រ្តអង់គេ្លស នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ គឺ សិក្សាតាម ប្រព័ន្ធក្រេឌីត វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការជាអន្តរជាតិ (International Cooperation) ជាមួយសាកលវិទ្យាល័យ Regent’s College នៅទីក្រុង London នៃចក្រភពអង់គ្លេស។ ចំពោះនិស្សិត ដែលបានសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ អាចបន្តការសិក្សានៅឆ្នាំទី២ នៅ Regent’s College បាន។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅក្នុងប៊ែលធី អប់រំ គឺត្រូវបានចែកចេញជាពីរផែ្នកគឺៈ -ផែ្នកទី១: កម្រិតវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ អាគារត្រូវបានសាងសង់ មានកំពស់៧ជាន់ និងមាន ជាន់ក្រោមដីមួយជាន់(Basement)សម្រាប់ធ្វើជាចំណត និងមានបងៀ្រន៥កម្មវិធីសិក្សាធំៗដូចជាៈ ១-ចំណេះទូទៅ (General Education) ២-ភាសាអង់គ្លេសទូទៅ ESL (English as a Second Language) ៣-មហាវិទ្យាល័យភាសាបរទេស(Faculty of Foreign Languages) ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ (Computer Training Course) ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (International Preparation Courses) -ផែ្នកទី២: កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារត្រូវបានសាងសង់មានកំពស់ ១២ជាន់ និងមានជាន់ក្រោមដី មួយជាន់ (Basement) សម្រាប់ធ្វើជាចំណត និងមាន ៦មហាវិទ្យាល័យធំៗ ដូចជាៈ ១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម (Faculty of Business Administration) ២-មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងភាសា (Faculty of Educational Science and Languages) ៣-មហាវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Faculty of Law and Economic Science) ៤-មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច(Faculty of Tourism and Hospitality) ៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម (Faculty of Engineering and Archietecture) ៦-មហាវិទ្យាល័យព័ត៌មានវិទ្យា (Faculty of Information Technology) ឯកឧត្តមក៏បានថែ្លងអំណរគុណដល់ សិស្ស-និស្សិត មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែផ្តល់ ការទុកចិត្ត និងគាំទ្រ ដល់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិរបស់យើង ដែលធ្វើអោយវិទ្យាស្ថានមានការរីកចំរើនជាបន្តបន្ទាប់រហូត ដល់សព្វថៃ្ងនេះ នឹងគ្រោងបើកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅឆ្នាំ ២០១២ ដែលមានកំពស់ ១២ជាន់ ដែលមានទីតាំងលើដីឡូតិ៍លេខ ២១ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ (សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ សាខាទួលសែ្លង)។ |
ឯកឧត្តម លី ឆេង ក៏បានមានប្រសាសន៍ ជំរាបជូនដល់បេក្ខជនទាំងអស់ផងដែរថា រៀន មាន ៣ប្រភេទ (Three types of learning) គឺ: រៀនពីសាលា រៀនពីការងារ និង រៀនដោយខ្លួនឯង (Learn from school, Learn from work and self-study) ។ ឯកឧត្តមក៏លើកទឹកចិត្ត អោយបេក្ខជនទាំងអស់ខិតខំរៀនសូត្រ ដើម្បីអោយក្លាយ ជានិស្សិតពូកែ ជា មនុស្សមានសមត្ថភាព និងគុណភាពអប់រំខ្ពស់ទាំងផែ្នកចំណេះដឹងទូទៅ ក៏ដូចជាផែ្នកភាសា និង ត្រូវចេះជ្រើសរើសយកជំនាញណាមួយដែលខ្លួនពេញចិត្ត សម្រាប់ធ្វើជាអាជីពរបស់ខ្លួន ក៏ដូចជាសម្រាប់ សង្គមជាតិទាំងមូលប្រកបដោយគុណធម៌ ទៅថៃ្ង អនាគតផងដែរ។
ឯកឧត្តម ក៏បានសន្យាផងដែរថា នឹងជ្រើសរើសនិស្សិតពូកែដែលបានរៀនសូត្រនៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ ហើយមានបំណងចង់ធ្វើការនៅក្នុងក្រុមហ៊ុន ប៊ែលធី គ្រុប ឯកឧត្តម នឹងផ្តល់អាទិភាពជូនមុនគេ ព្រោះប៊ែលធី គ្រុប មានបំរើសេវា ធំៗ ៣គឺៈ
១- ក្រុមហ៊ុន សំណង់ ប៊ែលធី (BELTEI Construction)
២- ប៊ែលធី អប់រំ (BELTEI Education) ដែលបានចែកចេញជាពីរផែ្នកគឺៈ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
៣- ក្រុមហ៊ុន ទេសចរណ៍ ប៊ែលធី (BELTEI Tour)
ជា ទីបញ្ជប់ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ជាគតិបណ្ឌិតជូនដល់បេក្ខជនទាំងអស់ថា គ្មានក្តីសប្បាយ ណា សប្បាយដូចជោគជ័យ ដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង (NON OF SATISFACTION IS BETTER THAN THE SUCCESS FROM OUR OWN ABILITY) ហើយឯកឧត្តម ក៏បានជូនពរដល់បេក្ខជនទាំងអស់ ដែលមានឈ្មោះប្រឡងថៃ្ងនេះ សូមអោយទទួលបានជោគជ័យគ្រប់ៗគ្នា និងផ្តល់កិត្តិយសបើកវិញ្ញាសាប្រឡង ដែលមាន រយៈពេល ១ម៉ោងកន្លះ ដើម្បីចែកជូនដល់បេក្ខជនចាប់ផ្តើមដំណើរការប្រឡង ហើយលទ្ធផល នឹងប្រកាសនៅថៃ្ងទី ២៧ខែកញ្ញា ឆ្នាំ២០១០ វេលាម៉ោង ៤:០០ ល្ងាច នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។