Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ១០​ឆ្នាំ​ និង​ពិធី​ប្រគល់​

ពាន​រង្វាន់​មាស​ការ​ងារនិង​លិខិត​សរ​សើរ​ដល់​ថ្នាក់​ដឹក​នាំ​ និង​បុគ្គ​លិក​


នៅ​ថ្ងៃ​ទី​២​១​ ខែ​ធ្នូ​ ឆ្នាំ​២​០​១​២​ វិទ្យា​ស្ថាន​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​​សន្និ​បាត​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ ​១​០​ឆ្នាំ​ និង​ពិធី​ ប្រគល់​ពាន​រង្វា​ន់​មាស​ការ​ងារ​ និង​លិខិត​សរ​សើរ​ដល់​ថ្នាក់​ដឹក​នាំ​ និងបុគ្គលិក ​ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម លី​ ឆេង​ អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប​ និង​លោក​ជំទាវ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​បុគ្គ​លិក​​ សរុប​ ១​.​១៧​២​នាក់​។​
តាម​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​ការ​ងារ​១០​ឆ្នាំ​ របស់​លោក​ ផូរ​ សុ​ធារៈ​ ប្រធាន​ការិ​យាល័យ​រដ្ឋ​បាល​ បាន​មាន​ប្រសាសន៍​ថាៈ​ វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ០១​ ខែ​មករា​ ឆ្នាំ​២​០​០​២​ ​បច្ចុ​ប្បន្ន​មាន​១៣​សាខា​ និង​សាកល​វិទ្យា​ល័យ​មួយ​ កន្លែង​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​ និង​មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា​ចំនួន​២​៤​.​៣​៦​៩​នាក់​ នារី​១០.​៥១៦​នាក់​ ព្រម​ទាំង​មាន​គណៈ​គ្រប់​គ្រង​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​បុគ្គ​លិក​ បម្រើ​ការ​សរុប​ ១​.​១៧​២​នាក់​ នារី​ ៥​៦​៨​នាក់​។​
I​.ល​ទ្ធ​ផល​បណ្តុះ​បណ្តាល​រយៈ​ពេល១​០​ឆ្នាំ​(​២​០​០​២​-​២​០​១​២​)​
+​ផ្នែក​វិទ្យា​ស្ថាន​ទាំង​១៣​សាខា​

១​-​ចំណេះ​ទូ​ទៅៈ​ សិស្ស​ថ្នាក់​ទី​១​២​ បាន​ប្រឡង​ចេញ​ទាំង​​៧​ឆ្នាំ​ មាន​ចំនួន​២​.​៩​០​៥​នាក់​ នារី​ ១​.​២​៨​៤​នាក់​។​
២​-​ភា​សា​អង់​គ្លេស​ទូ​ទៅ:​ សិស្ស​ Level​12​ បាន​ប្រឡង​បញ្ចប់​ទាំង​២៥​ជំនាន់​ មាន​ចំនួន​ ១​.​៩​៥​២​នាក់​ នារី​ ១​.​០​៧​៧​នាក់​ ក្នុង​នោះ​​ជាប់​តេស្ត​ អន្តរ​ជាតិ​ TOEFL​ ចំនួន​ ​២​១​១​នាក់​។
៣​-
​ វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ឯក​ទេសៈ​
៤​-វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រៈ​ បាន​ប្រឡង​បញ្ច​ប់​វគ្គ​មាន​ចំនួន​ ៥​.​១​៨​៨​នាក់​ នារី​ ២​.​២​៥​៤​នាក់​។​
៥​-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរ​ជាតិៈ​ មាន​បេក្ខ​ជន​ជា​ ជន​ជាតិ​ខ្មែរ​ និង​បរទេស​ប្រឡង​ ចំនួន​ ២​៨​៣​នាក់​ នារី​ ១​៣​៣​នាក់​។​

-​ចំនួន​សិស្ស​-​និស្សិត​ ដែល​ផ្ទេរ​ចេ​ញ​ពី​វិទ្យា​ស្ថាន​ ប៊ែល​ធី​ ទៅ​សិក្សា​នៅ​បរទេសៈ វិទ្យា​ស្ថាន​បាន​បំពេញ​បែប​បទ​ ជូន​សិស្ស​-​និស្សិត​ ដែល​ត្រូវ​ផ្ទេរ​ទៅ​រៀន​នៅ​បរទេស​(​Student​ Notification​ &​Official​ Transcript​)​ មាន​ចំនួន​២​៣​១​នាក់​ នារី​១១២​នាក់​។​

+​ផ្នែក​សាកល​វិទ្យា​ល័យ​
សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ នៅ​ខែ​មករា​ ឆ្នាំ​២​០​១​៣​ ដែល​មាន​​កំពស់ ​១​២​ជាន់​ និង​មាន​ ជាន់​ក្រោម​ដី​មួយ​ជាន់​(Basement) សម្រាប់​ធ្វើ​ជា​ចំណត​ ​​និង​មាន​៦​​​មហា​វិទ្យា​ល័យ​ធំ​ៗ​ដូច​ជាៈ​១​-​​មហា​វិទ្យា​ល័យ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ ២​-​ មហា​វិទ្យា​ល័យ​អប់រំ​ សិល្បៈ​ និង​មនុស្ស​សាស្រ្ត​ ៣​-​មហា​វិទ្យា​ល័យ​នី​តិ​សាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សង្គម​ ៤​-​មហា​វិទ្យា​ល័យ​ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​ ៥​-​ មហា​វិទ្យា​ល័យ​វិស្វ​កម្ម​ និង​ស្ថាប​ត្យ​កម្ម​ ៦​-​មហា​វិទ្យា​ល័យ​ព័ត៌‌​មាន​វិទ្យា​ និង​វិទ្យា​សាស្រ្ត​

-និស្សិត​ដែល​បាន​ប្រឡង​បញ្ចប់​ទាំង​៥​ជំនាន់​ មាន​ចំនួន​ ៤​២​០​នាក់​ នារី​ ១​៨​៨​នាក់​ ក្នុង​នោះ​ បរិញ្ញា​បត្រ​ ចំនួន​ ៣៣៧​នាក់​ បរិញ្ញា​បត្រ​រង​ ចំនួន​ ៨​៣​នាក់​។​

-​បាន​ផ្តល់​ការងារ​ជូន​និស្សិត​ ធ្វើ​ការ​ក្នុង​ ប៊ែល​ធី​ គ្រុបៈ​ និស្សិត​ដែល​រៀន​ពូកែ​ ហើយ​មាន​បំណង​ចង់​ធ្វើ​ការ​ត្រូវ​បាន​ ជ្រើស​រើស​ឲ្យ​ចូល​ បម្រើ​ការ​ងារ​នៅ​ ប៊ែលធី​ គ្រុប​ មាន​ចំនួន​៣​៥​១​នាក់​ នា​រី​ ១​៨​៧​នាក់​​​។

+​ប៊ែល​ធី​ទំនាក់​ទំនង​អន្តរ​ជាតិ​
ចាប់​ផ្តើម​បម្រើ​ សេវា​០​៣​ធំៗ​ដូច​ខាង​ក្រោម​៖​

១​-​ការ​បញ្ជូន​សិស្ស​ទៅ​សិក្សា​ក្រៅ​ប្រទេស​
២-​កម្ម​​វិធី​​ផ្លាស់​​​ប្តូរ​​និស្សិត
៣​-ការ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​​

-សរុប​សិស្ស​-​និស្សិត​ដែល​បាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ មាន​ចំនួន​ ០៧​នាក់​ ក្នុង​នោះ​ថ្នាក់​បរិញ្ញា​បត្រ​ ០​៥​នាក់​ និង​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ០​២​នាក់​។​

+​ប៊ែល​ធី​​ទេសចរណ៍​
ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ខែ​មករា​ ឆ្នាំ​២០​១​៣​ ខាង​មុខ​នេះ​ ដែល​មាន​បម្រើ​ សេវា​០៣ធំ​ៗ​ដូច​ខាង​ក្រោម​៖​

១​-​ដំណើរ​ទេស​ចរណ៍​ក្នុង​ប្រទេស​សម្រាប់​ប្រជា​ជន​កម្ពុជា​ និង​ជន​បរទេស​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​
២​-​ទទួល​ភ្ញៀវ​មក​ពី​ប្រទេស​នា​នា​ចូល​មក​ទស្សនា​កម្ពុជា
៣​-​នំា​ភ្ញៀវ​ពី​កម្ពុជា​ទៅ​ទេស​ចរណ៍​ក្រៅ​ប្រទេស​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​អគ្គ​នាយក​ ក៏​បាន​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ដល់​គណៈ​គ្រប់​គ្រង​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​បុគ្គ​លិក​គ្រប់​ផ្នែក​ទាំង​អស់​ ដែល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ និង​មាន​ការ​ឯក​ភាព​ផ្ទៃ​ក្នុង​បាន​យ៉ាង​ល្អ​​ប្រសើរ​ ព្រម​ទាំង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បាវ​ចនា​របស់​វិទ្យា​ស្ថាន​ “​គុណ​ភាព​ ប្រសិទ្ធ​ភាព​ ឧត្តម​ភាព​ សីលធម៌​ គុណ​ធម៌​”​ រហូត​ធ្វើ​អោយ​ វិទ្យា​ស្ថាន​​មាន​ការរីក​ចម្រើន​ជា​បន្ត​បន្ទាប់​និង​ទទួល​បាន​នូវ​ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ពី​អាស៊ាន​ លើក​ទី៧​ ប្រចាំ​ឆ្នាំ​២០១២​ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិការ​យុវ​ជន​អាស៊ាន​ ដែល​មាន​ប្រទេស​ថៃ​ ធើ្វ​ជា​ម្ចាស់​ផ្ទះ​។​ ម៉្យាង​វិញ​ទៀត​ ប៊ែល​ធី​ ក៏​ទទួល​បាន​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​ប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ISO​ ​9001​-​2008​ កម្រិត​ជាតិ​ ដែល​ចេញ​ដោយ​វិទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា​ និង​កម្រិត​អន្តរ​ជាតិ​ ដែល​រៀប​ចំ​វាយ​តម្លៃ​ដោយ​ស្ថាប័ន​A​C​M​ និង​មាន​ការ​ទទួល​ស្គាល់​ពី​គណៈ​កម្មា​ធិ​ការ​ទទួល​ស្គាល់​គុណ​ភាព​ នៃ​ចក្រ​ភព​អង់​គ្លេស​(U​K​A​S)​។​

ឯក​ឧត្តម​ បាន​បន្ត​ទៀត​ថា​ ថ្ងៃ​នេះ​ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ខួប​១០​ឆ្នាំ​ និង​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារ​ និង​លិខិត​សរសើរ​ ដល់​ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​ ដែល​បាន​ខិតខំ​ធ្វើ​ការ​អស់​រយៈ​ពេល​១០​ឆ្នាំ​ និង​មាន​ស្នាដៃ​ឆ្នើម​ចូល​រួម​អភិ​វឌ្ឍ​ប៊ែល​ធី​ ផង​ដែរ​។​
ទន្ទឹម​នឹង​នេះ​ដែរ​ ឯក​ឧត្តម​អគ្គ​នាយក​ ក៏​បាន​មាន​ប្រសាសន៍​ថា​ សមិទ្ធិ​ផល​ដែល​រីក​ដុះ​ដាល​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​វិទ្យា​ស្ថាន​នោះ​ គឺ​ដោយ​សារ​ប្រទេស​ជាតិ​មាន​ស្ថេរ​ភាព​ផ្នែក​នយោ​បាយ​ និង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ ក្រោម​គោល​នយោ​បាយ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​​របស់​​រាជ​រដ្ឋា​ភិបាល​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​ចតុកោណ​ ដែល​ធ្វើ​អោយ​មាន​ការ​រីក​ចម្រើន​និង​ការ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​។​
ជា​ទី​បញ្ចប់​ឯក​ឧត្តម​អគ្គ​នាយក​ និង​លោក​ជំទាវ​ បាន​ប្រគល់​ពាន​រង្វាន់​មាស​ការ​ងារចំនួន១០នាក់​ និង​លិខិត​សរសើរ​ចំនួន១៣នាក់ ជូន​ដល់​ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​ផង​ដែរ​។​

នា​ល្ងាច​ថ្ងៃ​ដដែល​ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ពីធី​ជប់​លៀង​អបអរ​សាទរ​ខួប​១០​ ឆ្នាំ​ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ និង​ពិពណ៌​កោះ​ពេជ្រ​(​អគារ​G​&​H​)​ ដែល​មាន​បុគ្គលិក​ចូល​រួម​១​.​១៧​២​នាក់​ និង​មាន​ការ​ផ្តល់​ជូន​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ ព្រម​ទាំង​ ពិធី​រាំ​លេង​កំសាន្ត​ ក្រោម​បរិយាស​កាស​ សប្បាយ​រីក​រាយ​ក្រៃ​លែង​។​



















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

14/05/2019:ឯកឧត្តម បណ្ឌិត លី ឆេង ទទួលញ្ញា បត្របណ្ឌិតកិត្តិយសពីសាកល វិទ្យាល័យស៊ីនហាន កូរ៉េខាងត្បូង 27/04/2019:សិស្សប៊ែលធី Level 6 ចំនួន ១.៤៥០នាក់ ទទួលវិញ្ញាបនបត្រភាសា អង់គ្លេស
12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 23/02/2019:សិស្សប៊ែលធី កម្រិត១២ ចំនួន ៧២៤នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស
25/01/2019:សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួត ប្រជែងភាសាអង់គ្លេស លើកទី១១ 19/01/2019:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៩ U-13 &U-16
04/01/2019:សិស្សប៊ែលធី “និទ្ទេស A” ៤២ ​រូប ចែករំលែក បទពិសោធន៍ដល់សិស្សថ្នាក់ ទី១២ ឆ្នាំសិក្សាថ្មី២០១៨-១៩ 29/12/2018:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្សថ្នាក់ទី១២ ជំ​នាន់​ទី​១៣ ចំនួន ១០៣៤នាក់
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារសម្រាប់ឆ្នាំ២០១៩ 26/10/2018:សិស្សប៊ែលធី ២,១៨៥នាក់ ចូលរួមកម្មវិធី ប្រកួត ប្រជែងសំណេរភាសា អង់គ្លេស លើកទី៣
20/10/2018:សិស្សថ្នាក់ទី៩ និងទី១១ ចំនួន ២.៧៧៩​នាក់ បានចូលរួមកម្មវិធី “ទស្សនទានព្រះពុទ្ធសាសនា" 18/10/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៩ (សាខាផ្សារព្រែកលៀប)­­ សម្ពោធជាផ្លូវការ
28/09/2018:សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស 22/09/2018:សិស្សប៊ែលធី ជាង៥០០០នាក់ចូលរួម បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមឆ្នាំ២០១៨ U-13&U-16
02/09/2018:អតីតសិស្ស ប៊ែលធីថ្នាក់ទី១២ ចំនួន ១០៩០ នាក់ចូលរួមពិធីជប់ លៀងនៅសណ្ឋាគារ សុខាភ្នំពេញ 10/08/2018:សិស្សប៊ែលធី ២០១២នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងនិយាយភាសា អង់គ្លេសលើកទី១០
14/07/2018:សិស្សកម្ពុជា ចំនួន៦៤នាក់ មកពីសាលា ប៊ែលធី​ ចូលរួមបោះជំរំជាអន្តរ ជាតិនៅប្រទេសកូរ៉េខាងត្បូង 11/07/2018:សិស្សប៊ែលធី ៥២១៧នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យា លើកទី២
09/07/2018:សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២ 04/07/2018:ប៊ែលធីទទួល បានសិទ្ធិផ្តាច់មុខលើ កម្មវិធី ”គណនាលេខរហ័ស (អាយ អ៊ឹម អេ) ពីប្រទេសម៉ាឡេស៊ី
16/06/2018:សិស្សប៊ែលធី ៧០០នាក់ ចូលរួមកម្មវិធីប្រកួត ប្រជែងសំណេរភាសាអង់គ្លេស លើកទី២ 05/05/2018:សិស្សប៊ែលធី ៦៦២៣នាក់ ចូលរួមប្រកួតប្រ ជែងនិយាយជាសា ធារណៈ លើកទី៤
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះព 31/03/2018:សិស្សប៊ែលធី ៨២០នាក់ ទទួលវិញ្ញាបនបត្រ ភាសាអង់គ្លេស Level 6
29/03/2018:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៨ (សាខាផ្សារព្រែក ឯង)­­ សម្ពោធជាផ្លូវការ 18/03/2018:បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំសុខភាព ពី ប.ស.ស
11/02/2018:សាលាប៊ែលធី សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូលអប់រំអ្នកលក់ ចំណីអាហារក្នុងសាលា 07/02/2018:ប៊ែលធី រៀប ចំកម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស លើកទី៩
12/01/2018:សិស្ស​ ៨នាក់ វិលត្រឡប់មកពី សិក្ខាសាលា អាស៊ានបូក៣ ផ្នែកវិទ្យាសាស្ត្ រលើកទី៩ នៅប្រទេសកូរ៉េខាង ត្បង 30/12/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 21/12/2017:សិស្សប៊ែលធី ថ្នាក់ទី១១ ១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន”
19/12/2017:សិស្សប៊ែលធី ថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណ ធានារ៉ាប់រងពីក្រុមហ៊ុន ហ្វតតេ 25/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់វិញ្ញាបនបត្រជូន ដល់សិស្សភាសាអង់គ្លេស Level12 ជំនាន់ទី៤១ - ៤៤
10/11/2017:ប៊ែលធីប្រារព្ធ ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិជូនដល់សិស្ស ថ្នាក់ទី១២ ជំនាន់ទី១២ 31/10/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺការ ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី១
19/10/2017:សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែក បទពិសោធន៍ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី 27/07/2017:សាលា​ ប៊ែលធី​ អន្តរជាតិ​ទី​១៧ (សាខាឫស្សី កែវគីឡូលេខ១០)­­សម្ពោធ ជាផ្លូវការ
22/07/2017:ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 18/07/2017:សិស្ស-និស្សិត ប៊ែលធី​ ៧១នាក់ វិលត្រឡប់ មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង
13/07/2017:ប៊ែលធីរៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៨ 08/07/2017:ប៊ែលធី រៀបចំកម្មវិធីថ្មីមួយទៀតគឺ ការប្រកួតប្រជែងគណិតវិទ្យា លើកទី១
06/07/2017:ប៊ែលធីរៀបចំ កម្មវិធីថ្មីមួយទៀតគឺការប្រកួត ប្រជែង សំណេរភាសាខ្មែរ លើកទី១ 05/07/2017:សិស្សប៊ែលធីចំ នួន ៧១នាក់ ទៅ​ចូលរួមបោះ ជំរំជាអន្តរជាតិនៅប្រទេស កូរ៉េខាងត្បូង
24/06/2017:ប៊ែលធី បើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧ 27/05/2017:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤១ &៤២
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 11/03/2017:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​៣
04/02/2017:កម្ម​វិ​ធី​សិក្សា​បន្ថែម​ ​“​ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​” ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១១ 13/01/2017:ប៊ែល​ធី​ រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ភា​សា​អង់​គ្លេស​ លើក​ទី​៧
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
26/11/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤០ 19/11/2016:សិស្សប៊ែលធី ថ្នាក់ទី៩ ចំនួន ១.៨០៧ក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្សនទាន
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 28/10/2016:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ជូនដល់សិស្សថ្នាក់ ទី១២ ជំ​នាន់​ទី​១១ ចំនួន ៩៧១នាក់
08/10/2016:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី 17/09/2016:ពិធីប្រគល់ វិញ្ញាបនបត្រជូន ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ ដល់ទី៤០
12/09/2016:សាលា ប៊ែលធី អន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) សម្ពោធជាផ្លូវការ 02/08/2016:សិស្សភាសា អង់គ្លេសទូទៅប៊ែលធី ពី Level 4 ដល់ Level 12 ចំនួន ៥.២៨៨នាក់ បានធ្វើទស្សន
18/07/2016:សិស្ស-និស្សិត ប៊ែលធី​ ១០៥នាក់ វិលត្រឡប់ មកពី បោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង 11/07/2016:ប៊ែលធី រៀបចំ កម្មវិធីប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៦
01/07/2016:សិស្ស-និស្សិត ប៊ែលធីចូលរួមបោះជំរំជា អន្តរជាតិនៅប្រទេសកូរ៉េ ខាងត្បូង 24/06/2016:ពិធីប្រគល់ វិញ្ញាបនសញ្ញាបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៣៧ និងទី៣៨
30/04/2016:សិស្សប៊ែលធី ថ្នាក់ទី១០ និងទី១១ ចំនួន ២.៨៨០នាក់ បានចូលរួមកម្ម វិធីសិក្សាបន្ថែម តាមរយៈការ សិក្សា “ទស្ស 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
23/03/2016:សិស្សថ្នាក់ទី៩ ចំនួន ១.៦០៨នាក់ បានចូល រួមកម្មវិធី បង្កើនចំណេះ ដឹងទូទៅ តាមរយៈការសិក្សា... 09/03/2016:សាលាប៊ែល ​ធី ​រៀប​ចំ​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ជា​សា​ធារណៈ​ លើក​ទី​២
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាលា ប៊ែលធី រៀបចំកម្មវិធី ប្រគល់រង្វាន់ ដល់ សិស្សឆ្នើមដែលបានទទួល ជ័យលាភីក្នុងការ ប្រកួតប្រជែង នានា
15/01/2016:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយយាយភាសា អង់គ្លេស លើកទី៥ 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
20/11/2015:ប៊ែលធី ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO 9001:2008​ 01/11/2015:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
26/10/2015:សាលាប៊ែលធី អន្តរជាតិ បញ្ជូនសិស្ស ១៧នាក់ ទៅសិក្សានៅក្រៅប្រទេស 24/10/2015:ពិធីប្រគល់ វិញ្ញាបនបត្រ ដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 &12 ចំនួន ៨៤៣នាក់
09/10/2015:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដល់សិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៤-២០១៥ ជំនាន់ទី១០ ... 29/09/2015:សិស្សប៊ែលធី ជាប់ និន្ទេស A ចំនួន ០៦​នាក់ ចែករំលែកបទពិសោធន៍ដល់ សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី
14/09/2015:សាលា ប៊ែលធី ប្រារព្ធពិធីជប់លៀងអបអរ សាទរ ការបញ្ចប់ការសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ 27/08/2015:សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) សម្ពោធជាផ្លូវការ
18/07/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេសទូទៅ Level6 ជំនាន់ទី៣៣ ដល់៣៥ 01/07/2015:ប៊ែលធី រៀបចំកម្មវិធី ប្រកួតប្រជែង និយាយភាសា អង់គ្លេស លើកទី៤
30/06/2015:សិស្សភាសាអង់គ្លេសទូទៅពី Level 4 ដល់ Level 12 ចំនួន ៣.៥២៣នាក់ បានធ្វើទស្សនកិច្ចសិក្សា 19/06/2015:សិស្សចំណេះ ទូទៅប៊ែលធីពីថ្នាក់ទី៤ ដល់ទី១២ ចំនួន ១១.៧៩៧ បានធ្វើទស្ស កិច្ចសិក្សា
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 11/04/2015:ពិធីជប់លៀង និងប្រគល់ពាន រង្វាន់ការងារ និងលិខិតសរសើរ ជូនដល់ បុគ្គលិក ដែលបានបម្រើការ...
31/03/2015:ពិធីប្រគល់ វិញ្ញាបនបត្រដល់ សិស្សភាសាអង់គ្លេស ទូទៅ Level 6 &12 ចំនួន ៨៤៥នាក់​ និងពិធី... 14/03/2015:ឯកឧត្តមលី ឆេង សំណេះសំណាលជាមួយ សិស្សពូកែរាជធានីភ្នំពេញចំនួន ០៧នាក់
06/03/2015:កម្ម​វិ​ធី​ប្រ​កួត​ប្រ ​ជែង​និ​យាយ​ ជា​សា​ធា​រណៈ​ ​លើក​ទី​១ 05/02/2015:សិស្សប៊ែលធី Level 12 ​ទទួល​បាន​ជ័យ​ លាភី​លេខ​១ ក្នុង​ការ​ប្រឡង​ ​​ ជើង​ឯកនិយាយ ​ភាសា​អង់​គ្លេស​...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi ... 14/01/2015:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៣
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 21/11/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីដល់សិស្សថ្នាក់ ទី១២ ចំនួន ៦៧៩នាក់...
08/10/2014:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស១៣នាក់ ទៅសិក្សា នៅសិង្ហបុរី 17/09/2014:ពិធីបើកបវេសន កាល ឆ្នាំសិក្សា២០១៤- ២០១៥ និងពិធីប្រគល់វិញ្ញា បនបត្រដល់សិស្ស ភាសាអង់ គ្លេសទូទៅ Level6..
20/07/2014:សិស្ស-និស្សិត ប៊ែលធីត្រលប់ មកពីបោះជំរំ ជាអន្តរជាតិ នៅប្រទេស កូរ៉ខាងត្បូង 27/06/2014:ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស ឆ្នាំ២០១៤
23/06/2014:សិស្សភាសា អង់គ្លេស ២,៥៥៥នាក់ បានធ្វើ​ ទស្សនកិច្ចសិក្សា ៤កន្លែងនៅ រាជ​ធានីភ្នំពេញ 14/06/2014:ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទ ឧទេ្ទសក្រោមប្រធានបទ ....
13/06/2014:សិស្សចំណេះ ទូទៅប៊េលធី ១០,៥៨៩នាក់ បានធ្វើទស្សនកិច្ចសិក្សា ៤កន្លែងនៅរាជធានីភ្នំពេញ 09/05/2014:ពិធីប្រគល់ វិញ្ញាបនត្រដល់សិស្សភាសា អង់គ្លេសទូទៅ Level 6 ជំនាន់ទី២៩ និងទី៣០
06/05/2014:ពិធីចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និង... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូប សំណាកស្រ្តី ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្ត ព្រៃវែង 27/02/2014:ពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធី ដល់សិស្ស​ថ្នាក់ទី១២ ចំនួន ៩៨០នាក់...
23/01/2014:វិទ្យាស្ថានប៊ែលធី អន្តរជាតិទី១៣​(សាខារង្វង់មូល កាំកូស៊ីធី) 08/01/2014:កម្មវិធីប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/12/2013:កម្ម​វិ​ធី​សិ​ក្សា​បន្ថែម “ការ​យល់​ដឹង​ពី​ច្បាប់ ​ច​រាចរណ៍​ផ្លូវ​គោក​ និង​គ្រឿង​ញៀន​” ជូន​ដល់សិស្ស.. 27/11/2013:សិស្សប៊ែលធី ៣រូប ប្រឡងជាប់ជយ​លាភីក្នុង កម្មវិធី Sunburst Youth Campus 2013 ទៅប្រទេស..
23/11/2013:ឯកឧត្តម ហ៊ុន ម៉ានី វាគ្មិនកិត្តិយស​​ធ្វើបទ ឧទេ្ទសក្រោមប្រធានបទ “តួនាទីយុវជននៅក្នុងសង្គម” 02/11/2013:ពិធីប្រគល់វិញ្ញា បនបត្រដល់សិស្សភាសាអង់ គ្លេសទូទៅកម្រិតទី៦ ជំនាន់ទី២៧ និងទី២៨
17/10/2013:ពិធីប្រគល់វិញ្ញា បនត្រដល់សិស្សភាសា​អង់ គ្លេសកម្រិតអន្តរជាតិ និងភាសា អង់គ្លេសទូទៅកម្រិតទី១២... 07/08/2013:វគ្គ​បំ​ប៉ន​បច្ចេក​ទេស​ គរុ​កោស​ល្យ​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ ចំនួន​ ១៨៧​ នាក់​
18/07/2013:វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១២​ (សាខា​ផ្សារ​ដីហុយ) សម្ពោធ​ជា​ផ្លូវ​ការ​ 04/07/2013:សិស្ស​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង​
29/06/2013:ការធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​ និង​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍​ 11/06/2013:សិស្ស​ចំណេះ​ទូ​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​តាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​ ៤​កន្លែង
07/04/2013:ឯក​ឧត្តម​ លី​ ឆេង​ អញ្ជើញ​ជា​គណៈ​អធិ​បតីប្រគល់​វិញ្ញា​បន​បត្រ​ ការ​បោះ​ជំរំ​យុវ​ជន​អន្តរជាតិ 01/03/2013:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ដល់​សិស្ស​ភាសា​អង់​គ្លេស​កម្រិត​ទី​៦​ ជំនាន់​ទី​២៥ ​និង​ទី​២៦
15/11/2012:ប៊ែល​ធី​ សហ​ការ​ជា​មួយ​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ ​រៀប​ចំ​ការ​បោះ​ជំរុំ​អន្តរ​ជាតិ​លើក​ទី៣ 01/10/2012:ឯក​ឧត្តម​ហ៊ុន​ ម៉ានីចុះ​ផ្សព្វ​ផ្សាយក​ម្ម​វិធី​“​យុវ​ជននិង​ទី​ក្រុង​ស្អាត​”​នៅ​វិទ្យា​ស្ថាន​ប៊ែល​ធី​
30/09/2012:ពិធី​សម្ពោធ​ព្រះ​វិហារ​ទើប​ជួស​ជុល​ថ្មី​ នៅ​វត្ត​សំ​សមី​ ខេត្ត​ព្រៃ​វែង​ 22/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​
03/08/2012:​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា2012-2013 ​និង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សភាសា​អង់គ្លេស 21/07/2012:គណៈ​ប្រតិភូ​ និង​សិស្ស​ប៊ែលធី​ វិល​ត្រឡប់​មក​ពី​ បោះ​ជំរុំ​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​កូរ៉េ​
07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF 25/06/2012:សិស្ស​ប៊ែលធី​ ទៅ​ចូល​រួម​បោះ​ជំរុំ​ជា​អន្តរ​ជាតិ នៅ​ប្រទេស​កូរ៉េ
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 12/05/2012:អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ នៅ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​
09/05/2012:ឯក​ឧត្តម​ លីឆេង​ បាន​ឧបត្ថម ​កាកបាទក្រហម-អឌ្ឍចន្ទ​ក្រហម កម្ពុជា ចំនួន ៥០០០$ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
08/04/2012:​គោល​ការណ៍ថ្មី​ សំរាប់សិស្ស​ ​Level 12​ ត្រូវ​ទទួល​ពិន្ទុTOEFL​ ចាប់ពី​ 60​ ឬ IELTS​ ពី 5.5 ឡើងទៅ​ 21/02/2012:ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ TOEFL និង​ភាសា​អង់​គ្លេស​ ទូទៅ​កម្រិត​ទី៦​ និង​ទី១២​
05/12/2011:សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​ចាស់​ និង​ផែន​ការ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី​ (២០១១​-២០១២)​ 21/10/2011:ពិធី​ផ្តល់​ឈាម​របស់​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ ប៊ែលធី​ ចំនួន​ ២១៦ន
20/10/2011:ពិធី​សូត្រ​មន្ត​បើក​អោយ​ដំណើរ​ការ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិទី​១១​(សាខាផ្សារតូច)​ 06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​


Free counters!

 

 

 

យើងមាន ភ្ញៀវ 27 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1211987