Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៦-ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១

ក-អំពីថ្នាក់ត្រៀមមុនចូលថ្នាក់ទី១

ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១ គឺ​ជា​ថ្នាក់​សំរាប់​កុមារ​ដែល​មាន​អាយុ​ ចាប់​ពី​៥​ឆ្នាំ ​ឡើង​​ទៅ​ហើយ ​ត្រូវ​សិក្សា​​​រយៈ​ពេល​១ឆ្នាំ​។​ ​ថ្នាក់​ត្រៀម​នេះ​ ត្រូវ​បាន​រៀបចំ ​ឡើង​ដើម្បី​ធ្វើ​អោយ​កុមារ​ ត្រៀម​​លក្ខណៈ​​​​​ ចូល​រៀន​ថ្នាក់​បឋម​សិក្សា​ទី១ ​ដោយ​ស្វ័យ​ប្រវត្តិ ​ដែល​សិក្សា​តាម​កម្មវិធី​​ពិសេស​ៗ​ រៀប​ចំ​សំរាប់​​កុមារ ​ដែល​រួម​មាន​ស្រៈ​​និង​ព្យញ្ជានៈ​​ជាភាសា​ខ្មែរ​ និង​ភាសា​អង់​គ្លេស​​ ដែល​ធ្វើ​អោយ​កុមារ​ មានមូល​ដ្ឋាន​គ្រឹះ ​ក្នុង​ការ​និយាយ​ ការ​ស្តាប់ ​ការ​សរសេរ ​និង​ការ​អាន។

ខ-អំពីគ្រូបង្រៀន

សាលា​ ប៊ែល​ធី​ អន្តរជាតិ​ មាន​គ្រូប​ង្រៀន ​ដែល​មាន​សញ្ញាបត្រ​គរុកោសល្យ​ បឋម​សិក្សា​ និង​គ្រូមួយ​​ចំនួន​ទៀត​កំពុង​បន្ត ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ប្រកប​ដោយ​ការ​យក​ចិត្ត ​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព ​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-អំពីថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ ​របស់​ប៊ែលធី​ មាន​ម៉ា​ស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាម៉េរ៉ា​ សំរាប់​តាម​ដាន​ការ​សិក្សា ​និង​សកម្មភាព​នានា​របស់​សិស្ស ​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន ​សិស្ស​ត្រឹម​តែ​ ២០ ​ទៅ​ ២៥​នាក់​ក្នុង​មួយ​ថ្នាក់។

ឃ-សម្ភារៈរូបវ័ន្ត

សាលា ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង ​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង ​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ង-អំពីការប្រឡង

សិស្ស​ត្រូវ​ធ្វើ​ការ​ប្រឡង ​ដើម្បី​វាស់​សមត្ថភាព​ តាម​រយៈ​ការ​ប្រឡង​ប្រចាំ​ខែ​ ត្រី​មាស​ ប្រ​ឡង​បញ្ចប់វគ្គ​​មុន​ពេល​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​ថ្នាក់​ទី​១។

ច-សៀវភៅ​សិក្សា

Preschool 1:
-Phonics 1
-Preschool English Book 1
-Khmer Studies
-Coloring Book
-TV Program
Preschool 2:

-Phonics 2
-Preschool English Book 2
-Khmer Studies
-Coloring Book
-TV Program
Preschool 3:
-Phonics 3
-Conversation Preschool 3
-TV Program
Preschool 4:

-Phonics 4
-Conversation Preschool 4
-TV Program
Preschool 5:
-Phonics 5:
-Conversation Preschool 5
-TV Program
Preschool 6:

-Phonics 6:
-Conversation Preschool 6
-TV Program








ឆ-អំពីតម្លៃសិក្សា ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១

Grade 3 Months 6 Months
Preschool 1 $ 135 $​ 250
Preschool 2 $ 135 $ 250
Preschool 3 $ 135 $​ 250
Preschool 4 $​ 135 $​ 250
Preschool 5 $​ 135 $​ 250
Preschool 6 $​ 135 $​ 250

ជ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ថ្នាក់ត្រៀម​មុន​ចូល​ថ្នាក់ទី១ ថ្ងៃនិងម៉ោងសិក្សា
សិក្សាពីថ្ងៃច័ន្ទ ដល់​ ថ្ងៃសុក្រ

ព្រឹក-៨:០០ – ១០:៣០
ល្ងាច-២:០០ – ៤:៣០
បវេសនកាលប្រចាំឆ្នាំ
មាន៤វគ្គក្នុង​១ឆ្នាំ
-ខែកុម្ភៈ - ខែសីហា
-ខែឧសភា​ - ខែវិច្ឆិកា
-ខែសីហា - ខែកុម្ភៈ
-ខែវិច្ឆិកា​ - ខែឧសភា

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 91 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1264135