Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៩-វិទ្យាល័យ​ពីថ្នាក់​ទី ១០ ដល់ថ្នាក់ទី១២

ក-អំពីវិទ្យាល័យ

វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ គឺ​ជា​សាលា​រៀន​ឯក​ជន​មួយ​ដែល​ធំ​ជាង​គេ​ មាន​ទី​តាំង​ច្រើន​ជាង​គេ​ តម្លៃ​សិក្សា​សម​រម្យ​ជាង​គេ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា។​ ប៊ែលធី មានបន្ថែម​ភាសា​អង់​គ្លេសគន្លឹះ​ទៅ​លើ​ចំណង​ជើង​ (Titles)​ និង​ចំណង​ជើង​រង​ (Sub-Titles)​ សរុបពីថ្នាក់ទី៧ ដល់ទី១២ មានចំនួនជាងប្រាំពាន់ពាក្យ និងមានកម្មវិធីសិក្សាកុំព្យូទ័រចំនួន ១ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ថ្នាក់ទី៧ (Microsoft Word 2010) និងទី៨ (Microsoft Excel 2010) ហើយមានកម្មវិធី អប់រំកាយដោយបង្ហាត់ក្បាច់តៃក្វាន់ដូ (Taekwondo)។ ជា​ពិសេស​ ប៊ែលធី​បាន​រៀប​ចំ​ថ្នាក់​បំប៉នលើមុខវិជ្ជាភាសាខ្មែរ រូបវិទ្យា និងគណិតវិទ្យា សម្រាប់ថ្នាក់​ប្រឡងទី៩​ និងទី១២​ នៅរៀលរាល់ថ្ងៃ អាទិ្យដោយ​ឥត​គិត​ថ្លៃ។ ​សិស្ស​ថ្នាក់ទី១០ ដល់ទី១២ មានឱកាស បានជួបវាគ្មិនសំខាន់ៗតាមរយៈកម្មវិធីសិក្សាបន្ថែម និងមានកម្មវិធី ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ទៅកាន់ តំបន់ប្រវត្តិ សាស្ត្រផ្សេងៗ និងកម្មវិធីប្រកួត  ប្រជែងនិយាជាសាធារណៈ។ សិស្សប៊ែលធី​ បាន​ចូលរួមប្រឡង​យកសញ្ញាបត្រថ្នាក់ជាតិទូទាំងប្រទេស ទាំងផ្នែក មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ជាប់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ បានប្រឡងជាប់ ស្ទើរ​តែ​ ១០០%​ និង​ជាប់​ចំណាត់​ថ្នាក់​សិស្ស​ពូ​កែ​ប្រចាំ​រាជ​ធានី​ និង​ទូទាំង​ប្រទេស​ស្ទើរ​រៀង​រាល់​ឆ្នាំ។ ជាពិសេស សាលា នឹងUpload សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងវេបសាយ របស់ សាលាផងដែរ។

ខ-អំពីគ្រូបង្រៀន

វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​គ្រូប​ង្រៀន​ដែល​មាន​ សញ្ញា​បត្រ​គរុកោ​សល្យ​ឧត្តម​សិក្សា​ និង​គ្រូ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ និង​ថ្នាក់​បណ្ឌិត​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​-និស្សិត​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ​ ហើយ​គ្រូ​បង្រៀន​ម្នាក់​ អាច​បង្រៀន​បាន​តែ​មួយ​កំរិត​ តែ​ប៉ុណ្ណោះ។

គ-សម្ភារៈ​រូបវន្ត

សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ​មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​កា​ម៉េរ៉ា​សំរាប់​តាម​ដាន​ការ​សិក្សា​របស់​ សិស្ស​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ៣០​ ទៅ​ ៤០​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី១០​ដល់​ទី១២​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក។​ ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀប​រាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រ​ចាំ​ខែ​។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ឆមាស​ទី​១និង​ទី២​ និង​ការ​ប្រ​ឡង​​​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (ថ្នាក់ទី១២) សិស្ស​ប៊ែលធី​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​នៅ​សាលា​រដ្ឋ​ ជា​ពិសេស​សិស្ស​ ប៊ែល​ធីមាន​ សិទ្ធ​ចូល​រួម​ការ​ប្រឡង​សិស្ស​ពូ​កែ​និង​មាន​សិទ្ធិ​ប្រលង​យក​សញ្ញា​បត្រ​គ្រប់​កំរិត​ដូច​សិស្ស​ ដែល​រៀន​នៅ​សាលា​រដ្ឋ​ទូទាំង​ប្រទេស​ដែរ។​ ចំពោះ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ត្រូវ​បាន​ទទួល​អាហា​រូបករណ៍​ ៥០%​ សិក្សាថ្នាក់​មហា​វិទ្យា​ល័យ​ ​នៅ​សាលា​ ប៊ែល​ធី អន្តរ​ជាតិ​រយៈ​​៤ឆ្នាំ។​ * សិស្ស​ដែល​បាន​រៀន​នៅ​ ប៊ែលធី​ ហើយ​ត្រូវ​បាន​ផ្ទេរ​ទៅ​រៀន​នៅ​បរទេស​ ដូច​ជា​សហ​រដ្ឋអា​មេរិច​ អូស្រ្តាលី​ កាណាដា​ សឹង្ហបូរី​ និង​ប្រទេស​ផ្សេង​ៗទៀត​ជា​ច្រើន​ សុទ្ធ​តែ​បាន​ប្រទេស​ទាំង​នោះ​ផ្តល់​ឲ្យ​នូវ​កំរិត​ថ្នាក់​សិក្សា​ស្មើ​គ្នា​ ដូច​រៀន​នៅ​ ប៊ែលធី​ ដែរ។

ឆ-កម្មវិធីសិក្សា

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា​និងប្រវត្តិវិទ្យា)
  4. វិទ្យាសាស្រ្តអនុវត្ត ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ












ជ-អំពីសញ្ញាបត្រ

សញ្ញាបត្រមធ្យ​សិក្សា ទុតិយភូមិ (បាក់ឌុប)

 

ឈ-អំពីតម្លៃសិក្សា វិទ្យាល័យ​ពីថ្នាក់​ទី ១០ ដល់ថ្នាក់ទី១២

ថ្នាក់ទី តម្លៃឆមាសទី១ តម្លៃឆមាសទី២ តម្លៃ១ឆ្នាំ
10 $ 445 $ 445 $ 850
11 $ 445 $ 445 $ 850
12 $ 445 $ 445 $ 850

ញ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ចំណេះទូទៅ ថ្ងៃនិងម៉ោងសិក្សា
សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃសៅរ៍

ថ្នាក់​មធ្យម​សិក្សា
ព្រឹក-៧:៣០ – ១១:០០
ល្ងាច-១:៣០ – ៥:០០
បវេសនកាលប្រចាំឆ្នាំ ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1792563