Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៨-អនុវិទ្យាល័យ​ពីថ្នាក់​ទី ៧ ដល់ថ្នាក់ទី​៩

ក-អំពីអនុវិទ្យាល័យ

អនុវិទ្យាល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ គឺ​ជា​សាលា​រៀន​ឯក​ជន​មួយ​ដែល​ធំ​ជាង​គេ​ មាន​ទី​តាំង​ច្រើន​ជាង​គេ​ តម្លៃ​សិក្សា​សម​រម្យ​ជាង​គេ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា។​ ប៉ុន្តែ​ដោយ​ ឡែក​កម្ម​វិធី​សិក្សា​របស់​ប៊ែលធី​ មាន​បន្ថែម​ ភាសាអង់​គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles)​ និង​ចំណង​ជើង​រង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់​ទី៧​ ដល់​ទី៩​ ហើយ​មាន​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន​ ១ម៉ោង​ក្នុង​មួយ​ សប្តាហ៍​សំរាប់​ថ្នាក់​ទី៧​និង​ទី៨​ និង​កម្ម​វិធី​កីឡា​មាន​បង្ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​និង​តៃ​ក្វាន់​​ដូ​(Taekwondo)​។ ជា​ពិសេស​ ប៊ែល​ធី​បាន​រៀប​ចំ​ថ្នាក់​បំ​ប៉ន​សម្រាប់​ថ្នាក់​ប្រលង​ ទី៩​ ដោយ​ឥត​គិត​ថ្លៃ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ ហើយ​សិស្ស​ប៊ែល​ធី​ បាន​ប្រឡង​ជាប់​ថ្នាក់​មធ្យម​សិក្សា​បឋម​ភូមិ​ ស្ទើរ​តែ​ ១០០%​ និង​ជាប់​ចំណាត់​ថ្នាក់​សិស្ស​ពូ​កែ​ប្រចាំ​រាជ​ធានី​ និង​ទូ​ទាំង​ប្រទេស​ស្ទើ​ររៀង​រាល់​ឆ្នាំ។

ខ-អំពីគ្រូបង្រៀន

អនុវិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​គ្រូប​ង្រៀន​ដែល​មាន​ សញ្ញា​បត្រ​គរុ​កោសល្យ​មធ្យម​សិក្សា​ និង​គ្រូ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ និង​ ថ្នាក់​អនុបណ្ឌិត​ ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេព​កោសល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​-និស្សិត​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ ហើយ​គ្រូ​ បង្រៀន​ម្នាក់​​ អាច​បង្រៀន​បាន​តែ​មួយ​កំរិត​តែ​ប៉ុណ្ណោះ។

គ-សម្ភារៈ​រូបវន្ត

សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ​មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​កា​ម៉េរ៉ា​សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស​និង​ការ​បង្រៀន​របស់​​គ្រូ​ និង​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ៣០​ ទៅ​ ៤០​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ថ្នាក់​ទី៧​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ និង​ថ្នាក់​ទី៨​ និង​ទី៩​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​ ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀប​រាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធ​ផល​នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ ប្រចាំ​ខែ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​នានា​ សាលា​បាន​រៀប​ចំ​ វិញ្ញាសា​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​ធានា​ ឲ្យ​បាន​គុណ​ភាព​ និង​ចំនេះ​ដឹង​ ដោយ​មាន​ គណៈ​កម្ម​ការ​ ត្រួត​ពិនិត្យ​ ច្បាស់​លាស់។​ ចំណែក​ឯ​ ​ការ​ប្រឡង​យក​សញ្ញា​បត្រម​ធ្យម​សិក្សា​បឋម​ភូមិ​(ថ្នាក់ទី៩)​ សិស្ស​ប៊ែល​ធី​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​នៅ​សាលា​រដ្ឋ។​ សិស្ស​ ប៊ែលធី​ មាន​សិទ្ធិ​ប្រលង​យក​សញ្ញា​បត្រ​គ្រប់​កំរិត​ដូច​សិស្ស​ ដែល​រៀន​នៅ​សាលា​រដ្ឋ​ដែរ។​ * សិស្ស​ដែល​បាន​រៀន​នៅ​ ប៊ែលធី​ ហើយ​ត្រូវ​បាន​ផ្ទេរ​ទៅ​រៀន​នៅ​បរទេស​ ដូច​ជា​សហរដ្ឋ​អា​មេរិច​ អូស្រ្តាលី​ កា​ណា​ដា​ សឹង្ហ​បូរី​ និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​ច្រើន​ សុទ្ធ​តែ​បាន​ប្រទេស​ទាំង​នោះ​ផ្តល់​ឲ្យ​នូវ​កំរិត​ថ្នាក់​សិក្សា​ស្មើ​គ្នា​ ដូច​រៀន​នៅ​ ប៊ែលធី​ ដែរ។












ឆ-កម្មវិធីសិក្សា

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា​និងប្រវត្តិវិទ្យា)
  4. វិទ្យាសាស្រ្តអនុវត្ត ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ

ជ-អំពីសញ្ញាបត្រ

សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ (ឌីប្លូម)

ឈ-អំពីតម្លៃសិក្សា អនុវិទ្យាល័យ​ពីថ្នាក់​ទី ៧ ដល់ថ្នាក់ទី​៨

ថ្នាក់ទី តម្លៃឆមាសទី១ តម្លៃឆមាសទី២ តម្លៃ១ឆ្នាំ
7 $ 360 $ 360 $ 700
8 $ 360 $ 360 $ 700
9 $ 385 $ 385 $ 750

ញ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ចំណេះទូទៅ ថ្ងៃនិងម៉ោងសិក្សា
សិក្សាពីថ្ងៃ ច័ន្ទ ដល់ ថ្ងៃសៅរ៍

ថ្នាក់​មធ្យម​សិក្សា
ព្រឹក-៧:៣០ – ១១:០០
ល្ងាច-១:៣០ – ៥:០០
បវេសនកាលប្រចាំឆ្នាំ ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 64 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1264108